វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 37 / 37
-
ល្អស៊ី គុណកិរិយា
ល្អគួរឱ្យចង់ស៊ី, ឆ្ងាញ់ពិសា ( ព . សា .); ( ព . គ .) ល្អទទួលទាន )។
-
ល្អអស់អង្គ គុណនាម
ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា។
-
ល្អឯក គុណនាម
ល្អផុត។
-
ល្អាង នាម
( ម . ព . រអាង )។
-
ល្អាច់ ប.
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យល្អថាល្អល្អាច់។
-
ល្អាត នាម
( ម . ព . រអាត )។
-
ល្អាន នាម
ស្នាមជាលំអាន, ស្នាមឬលំអានដែលអូស; សេចក្ដីសៅហ្មង, ដំណើរមោះមៃ
-
ល្អិត គុណនាម
ដែលតូចឆ្មារ
-
ល្អិតល្អ គុណកិរិយា
ល្អិតដោយប្រពៃ, ល្អិតសព្វគ្រប់។
-
ល្អិតល្អន់ គុណនាម
( ម . ព . ល្អន់ )។
-
ល្អិតល្អោច គុណនាម
ដែលល្អិតខ្ទេចខ្ទី, រំកាច់រំកោច។
-
ល្អិតសួង គុណនាម
( ម . ព . ម៉ដ្ឋសួង )។
-
ល្អិន គុណកិរិយាប.
ដោយត្រជាក់ស្រួល
-
ល្អី នាម
កញ្ជើរាងស្មើលើស្មើក្រោម
-
ល្អីភាជន៍ នាម
ល្អីតូចរាក់បន្ទោះល្អិតសម្រាប់ប្រើដាក់បាយបរិភោគ ( ច្រើនមានប្រើតាមខែត្រក្រៅតែក្នុងសម័យពីដើម )។
-
ល្អូក គុណនាម
ដែលស្ទាបឬប៉ះត្រូវមានសម្ផស្សត្រជាក់ស្រួល
-
ល្អូកល្អិន គុណនាម
( ម . ព . ល្អិន )។
-
ល្អូកល្អឺន គុណនាមគុណកិរិយា
ដែលផ្អែមត្រជាក់, ដែលស្និទ្ធស្នាលខ្លាំងណាស់
-
ល្អូត នាម
បក្សីមួយប្រភេទមានពីរបែបគឺល្អូតគូកឬល្អូតធំមាត្រធំសម្បុរក្រហមក្រមៅភ្នែកក្រហម; ល្អូតស្បូវមាត្រតូចសម្បុរក្រហមព្រលែតលាយពព្រុសភ្នែកក្រហមច្រើននៅអាស្រ័យក្នុងព្រៃល្បាត។
-
ល្អួត គុណនាម
ដែលស្វិតឬសើមល្មួត
-
ល្អៀង គុណនាម
ដែលផ្អៀងម្ខាង
-
ល្អៀច គុណនាម
ដែលជ្រាយ, សើមប៉ផ្ដៀចឬកខ្វក់គួរខ្ពើម
-
ល្អៀចល្អែ គុណនាម
( ព . សា .) ល្អៀចក្រៃពេក
-
ល្អោច គុណកិរិយា
ដោយល្អិតខ្ទេចខ្ទី
-
ល្អោចដៃ គុណកិរិយា
ល្អិតខ្ទេចខ្ទីដោយកម្លាំងដៃពេញទំហឹងដៃ។
-
ល្អោចតែម្ដង ឧទានសព្ទ
ល្អិតខ្ទេចខ្ទីតែម្ដង! ឬល្អិតខ្ទេចខ្ទីហើយ!។
-
ល្អោចហើយ ឧទានសព្ទ
( ម . ព . ល្អោចតែម្ដង!)។
-
ល្អោញ ប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យហោចថា។
-
ល្អោម នាម
ទីឬតំបន់តូចដែលនៅកណ្ដាលគេឬដែលនៅកណ្ដាលវាលធំ; ក្នុងកណ្ដាលលំហ
-
ល្អះ គុណកិរិយា
ដែលលះស្រឡះច្បាស់ច្បាស់លាស់ឥតស្អកស្អា; ដែលឃ្លាតស្រឡះពីគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។