វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 22 / 37
-
លែបខាយ គុណកិរិយាគុណនាម
ដែលចេញម៉េតប្រាយ
-
លែះ នាម
វត្ថុដែលត្រូវលិទ្ធភ្លក្ស, ដែលត្រូវជញ្ជក់ជញ្ជាប; របស់តិចតួចស្តួចស្តើង
-
លៃ កិរិយាសព្ទគុណនាម
បែង, ចែក, រលែក, គ្នេរដោយស្ទង់តាមប្រមាណ
-
លៃលក កិរិយាសព្ទ
គ្នេរគ្នាន់ឱ្យល្មមដល់ការ, ស្ទង់មើលតាមប្រមាណ
-
លោ កិរិយាសព្ទគុណកិរិយា
យោគខ្លួនទៅមុខ, យោគខ្លួនស្ទុះចូល
-
លោក នាមសព្វនាម
សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗឬដែលបាត់ៗឃើញៗគឺដែលកើតមានហើយបាត់ៗហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់គឺដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទួទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត។ល។
-
លោកកោលាហល នាម
ការភ្ញាក់ផ្អើល, ជ្រួលជ្រើមក្នុងពិភពលោក។
-
លោកខាងកើត នាម
ប្រទេសនៅភាគខាងកើតទ្វីបអឺរ៉ុបដែលប្រកាន់យកលទ្ធិកុម្មុយនិស្តដូចជាអតីតសហភាពសូវៀតប៉ូឡូញហុងគ្រីជាដើម
-
លោកខាងលិច នាម
ប្រទេសនៅភាគខាងលិចទ្វីបអឺរ៉ុបនិងអាម៉េរិកខាងជើងដែលប្រកាន់យករបបសេរីដូចជាសហរដ្ឋអាម៉េរិកបារាំងអង់គ្លេសជាដើម
-
លោកខាណុ នាម
( ព . ប្រ .) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្កត់ឬដូចជាចម្រូងក្នុងលោក។
-
លោកគតិ នាម
ដំណើររបស់លោកគឺអំពើឬកិច្ចការរបស់មនុស្សឬសត្វ។
-
លោកគរុ នាម
អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថាព្រះព្រហ្ម។
-
លោកគុរុ នាម
( ម . ព . លោកគរុ )។
-
លោកគ្រូព្រះសព នាម
លោកគ្រូដែលទទួលអនិច្ចធម្មទៅហើយ។
-
លោកចក្ខុ នាម
ភ្នែករបស់លោកគឺព្រះអាទិត្យ។
-
លោកចក្សុ នាម
( ម . ព . លោកចក្ខុ )។
-
លោកចលាចល នាម
ការកម្រើករំពើកក្នុងលោក។
-
លោកចិន្តា នាម
សេចក្ដីរិះគិតអំពីលោកគឺការរិះគិតរកហេតុរកដំណើរក្នុងលោក។
-
លោកឆាន់ត្រង់ នាម
ភិក្ខុសាមណេរដែលឆាន់ក្នុងវេលាថ្ងៃជិតត្រង់។
-
លោកជនក នាម
បិតារបស់លោកគឺព្រះសិវៈឬវិស្ណុ ( តាមលទ្ធិព្រាហ្មណ៍ )។
-
លោកជននី នាម
មាតារបស់លោកគឺនាងឧមាឬលក្ស្មី ( តាមលទ្ធិព្រាហ្មណ៍។
-
លោកជេដ្ឋ នាម
អ្នកប្រសើរឬចម្បងជាងសត្វលោកគឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថាព្រះព្រហ្ម។
-
លោកជេស្ឋ នាម
( ម . ព . លោកជេដ្ឋ )។
-
លោកត្ថចរិយា នាម
ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក ( ចរិយារបស់ពុទ្ធាទិបណ្ឌិត )។
-
លោកត្រ័យ នាម
លោកបីគឺមនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថាមេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល ( ចន្លោះមេឃនិងដី ) ឬបាតាល។
-
លោកថា នាម
រឿងរ៉ាវសម្រាប់លោក, រឿងព្រេង។
-
លោកទ្រង់បាត្រ នាម
ភិក្ខុសាមណេរដែលនិមន្តបិណ្ឌបាត។
-
លោកធម៌ នាម
ធម៌សម្រាប់លោកគឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន៨យ៉ាងគឺ១លាភៈការបាន; ២អលាភៈការខានបានឬខាតបង់; ៣យសៈការមានយសស័ក្ដិ; ៤អយសៈការមិនមានយសស័ក្ដិឬការថ្លោះធ្លាក់យសស័ក្ដិ; ៥និន្ទាការតិះដៀល; ៦បសំសាការសរសើរ; ៧សុខៈការបានសុខ; ៨ទុក្ខៈការបានទុក្ខ។
-
លោកធម្មតា នាម
ធម្មតារបស់លោកគឺការមិនទៀងរបស់លោក។
-
លោកធាតា នាម
អ្នកបង្កើតលោកគឺព្រះព្រហ្មឬព្រះសិវៈ ( តាមលទ្ធិព្រាហ្មណ៍ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។