វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 19 / 37
-
លៀម កិរិយាសព្ទនាម
ចងកណ្ដាប់មាត់ពែង, ប៉ាន់ជាដើមដោយចម្រៀកដំបារលោហជាតិឬប្រាក់, មាស
-
លៀវ នាម
ដងសាវក្ដោង, ខ្សែសាវក្ដោង។ខ្មែរហៅចំពោះតែខ្សែសាវក្ដោងតូច
-
លៀស នាម
សត្វមួយប្រភេទពួកគ្រំសំបកទាំងពីរខាងជាប្រអប់ខាងគូទតូចខាងមាត់រីកកំពាងរស់នៅក្នុងភក់ឬដីខ្យាច់ក្នុងទឹក។
-
លេខ នាម
គំនូសប្រាប់ចំនួនសំខ្យា
-
លេខកកម្ម នាម
ការឬមុខការរបស់ស្មៀន។
-
លេខកកិច្ច នាម
ការរវល់របស់ស្មៀន។
-
លេខកដ្ឋាន នាម
ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន, ការិយាល័យស្មៀន។
-
លេខកស្ថាន នាម
( ម . ព . លេខកដ្ឋាន )។
-
លេខកៈ នាម
អ្នកសរសេរ, ស្មេរ, ស្មៀន។
-
លេខគណិត នាម
( ម . ព . គណិតសាស្ត្រ )។
-
លេខចតុព្វិធ នាម
លេខ៤យ៉ាងគឺលេខបូក, លេខសង, លេខគុណ, លេខចែក។
-
លេខចុណ្ណិកា នាម
ដីស; ជក់សម្រាប់គូរ, សម្រាប់លាបថ្នាំ។
-
លេខទោ គុណនាម
( ម . ព . អាមេណ្ឌិតសញ្ញា )។
-
លេខនព្វន្ត នាម
( ម . ព . លេខផា )។
-
លេខនា នាម
ការសរសេរ; ឯកសារឬកំណត់ត្រាពាណិជ្ជកម្ម, គណនីឬសៀវភៅធនាគារណាមួយ។
-
លេខនាវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាពីលក្ខណៈរូបរាងនិងទម្រង់នៃសំណេរដោយដៃដើម្បីស្វែងរកអ្នកសរសេរបង្ហាញពីចិត្តសាស្ត្រក្នុងពេលសរសេរនិងវាយតម្លៃពីលក្ខណៈនៃបុគ្គលិកលក្ខណៈរបស់អ្នកសរសេរ។
-
លេខនី នាម
ស្លាបប៉ាកកា; ប៉ាកកៃ។
-
លេខនីករណ្ឌ នាម
ប្រអប់ដាក់ស្លាបប៉ាកកា, ប្រអប់ស្លាបប៉ាកកា។
-
លេខនីទណ្ឌ នាម
ដងប៉ាកកា។
-
លេខបត្រ នាម
ក្រដាសសរសេរ; សៀវភៅសម្រាប់សរសេរ។
-
លេខផា នាម
( ព . សា .) ( បុរាណច្រើនប្រើក្នុងក្បួនហោរ )។
-
លេខភណ្ឌ នាម
ប្រដាប់សម្រាប់ប្រើការសរសេរមានប៉ាកកានិងខ្មៅដៃជាដើម
-
លេខយោង នាម
លេខសម្គាល់សំណេរដែលដកស្រង់មកយោងក្នុងអត្ថបទឬដាក់នៅរឹមទំព័រខាងក្រោម។
-
លេខយ័ន្ត នាម
( ព . បុ .) លេខដែលគេសរសេរចុះក្នុងយ័ន្តត្រង់កន្លែងដែលត្រូវចុះលេខ។
-
លេខរៀង គុណនាម
លេខដែលរៀងតាមលំដាប់។
-
លេខវិជ្ជា នាម
វិជ្ជាសម្រាប់គិតចំនួន, វិជ្ជានព្វន្ត។
-
លេខវិញ្ញូ នាម
អ្នកចេះលេខវិជ្ជា, អ្នកពូកែខាងវិជ្ជានព្វន្ត។
-
លេខវិទ នាម
( ម . ព . លេខវិញ្ញូ )។
-
លេខវិទូ នាម
( ម . ព . លេខវិទ )។
-
លេខវិទ្យា នាម
( ម . ព . លេខវិជ្ជា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។