វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 15 / 37
-
លូកលើសើក្រោម កិរិយាសព្ទ
លូកចាប់ខាងលើសើរើខាងក្រោមជន្លឱ្យកើតការ
-
លូខ គុណនាម
សៅហ្មង; ថោកថយឬថយថោក, ថោកទាបឬទាបថោក; ទន់ទាប, ទន់ថយ; ខ្ជីខ្ជា; ក្រីក្រ; ដែលត្រដាបត្រដួស។
-
លូខកម្ម នាម
អំពើសៅហ្មង; ការងារថោកទាប។
-
លូខជីវិត នាម
ការរស់នៅដោយសៅហ្មង, ការរស់ត្រដាបត្រដួស។
-
លូខជីវិន គុណនាម
ដែលរស់នៅត្រដាបត្រដួស។
-
លូខជីវិនី នាម
( ម . ព . លូខជីវិន )។
-
លូខជីវី នាម
( ម . ព . លូខជីវិន )។
-
លូខប្បណីតភាព នាម
ភាពឬភាវៈសៅហ្មងឬថោកទាបនិងឧត្តម។
-
លូខប្រណីត គុណនាម
ថោកថយខ្លះឧត្តមខ្លះ
-
លូខព័ណ៌ កិរិយាសព្ទ
សម្បុរសៅហ្មង, អន់, ស្រអាប់។
-
លូខភាព នាម
សេចក្ដីសៅហ្មង, ដំណើរថោកទាប។
-
លូខភោជន នាម
ភោជនថោកទាប។
-
លូខវាចា នាម
សម្ដីខ្ជីខ្ជា, ពាក្យពុំគប្បី។
-
លូខវាទ នាម
( ម . ព . លូខវាចា )។
-
លូខវាទិន នាម
អ្នកដែលពោលពាក្យខ្ជីខ្ជា, ពុំគាប្បី
-
លូខវាទិនី នាម
( ម . ព . លូខវាទិន )។
-
លូខវាទី នាម
( ម . ព . លូខវាទិន )។
-
លូខាហារ នាម
អាហារសៅហ្មង។
-
លូច កិរិយាសព្ទ
ពន្លៀនចេញពីក្នុងស្រោម, ពីក្នុងក្លែប, ពីក្នុងសំបក ( ព . អា .) ( ព . គ .) បន្លិច, បញ្ចេញ )។
-
លូត កិរិយាសព្ទ
ដុះចម្រើនកើន, ដុះចម្រើនខ្ពស់ឡើង
-
លូតលាស់ កិរិយាសព្ទ
លូតបែកមែកបែកសន្លឹក
-
លូធែនិយម នាម
ទម្រង់ដំបូងនៃលទ្ធិប្រូតេស្ដង់ដែលបង្កើតឡើងដោយម៉ាទីនលូធែ (Martin Luther 1483 1546 German) នាសតវត្សទី១៦នៅប្រទេសអាល្លឺម៉ង់។លទ្ធិនេះផ្ដោតទៅលើការបង្រៀនរបស់ព្រះយេស៊ូគ្រិស្ដនិងសង្កត់ធ្ងន់ទៅលើជំនឿនិងសេចក្ដីស្មោះត្រង់របស់បុគ្គលទៅលើអំណាចរួមរបស់សហគមន៍គ្រិស្តសាសនា
-
លូន កិរិយាសព្ទ
ពន្លឿនសព៌ាង្គកាយដែលមានពោះដិតលើផ្ទៃខាងក្រោមឱ្យជ្រុលទៅមុខដោយប្រឹងរង្កៀក
-
លួង កិរិយាសព្ទ
ពោលពាក្យទន់ផ្អែមល្ហែមសម្រួលចិត្តអ្នកដទៃឱ្យធូរឱ្យស្រួល
-
លួងលោម កិរិយាសព្ទ
លោមដោយលួងចិត្ត, ល្បួងលួងឱ្យស្រួលចិត្ត។
-
លួច កិរិយាសព្ទ
លបយកអ្វីមួយរបស់អ្នកដទៃដែលគេមិនឱ្យដោយថេយ្យចិត្ត
-
លួចគំនិត កិរិយាសព្ទ
លបធ្វើតាមគំនិតគេឬលបបំបាត់គំនិតដែលគេបង្គាប់ធ្វើតាមគំនិតខ្លួនវិញ។
-
លួចចិត្ត កិរិយាសព្ទ
ក្បត់ចិត្ត។
-
លួចចំណេះ កិរិយាសព្ទ
លបយកចំណេះដោយមិនបាច់រៀនផ្ទាល់ពីគេ។
-
លួចឈ្មោះ កិរិយាសព្ទ
លបសរសេរចុះឈ្មោះគេឬលបយកឈ្មោះគេទៅថ្លែង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។