វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 14 / 37
-
លុទ្ទៈ នាម
អ្នកធ្វើអំពើដ៏សៅហ្មង; ព្រាន, នេសាទ។
-
លុទ្ធបុគ្គល នាម
បុគ្គលលោភ, មនុស្សលោភ, អ្នកល្មោភ, អ្នកដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន
-
លុន កិរិយាសព្ទ
បោលលឿនតែថយជាងផាយរាយបំភ្លៃជើងទាំង៤ឱ្យញាប់រន្ថាន់ស្មើ ( ចំពោះតែសេះ )
-
លុប កិរិយាសព្ទ
ធ្វើឱ្យបាត់ស្នាម, ឱ្យបាត់គំនូស, ឱ្យបាត់លំអាន, ឱ្យបាត់រូប, ឱ្យបាត់ឈ្មោះ; ធ្វើឱ្យវិនាស, ឱ្យសូន្យ; បំបាត់មិនឱ្យមាន
-
លុបគុណ កិរិយាសព្ទ
បំបាត់គុណគឺបំបាត់មិនឱ្យលេចឮថាគេមានគុណចំពោះខ្លួន
-
លុបថ្លុក កិរិយាសព្ទ
( ព . ប្រ .) បំបាត់ដំណើរដើមឬសម្ដីដើមមិនឱ្យលេចឮតទៅទៀត
-
លុបន័យ នាម
វិធី, បែបនៃការលុបអក្សរក្នុងពាក្យក្នុងសង្កាត់នីមួយចេញខ្លះទុកខ្លះទោះលុបតួខាងដើមក្ដីតួកណ្ដាលក្ដីតួចុងក្ដីលុបប៉ុន្មានតួទុកត្រឹមតែប៉ុន្មានតួក្ដីតាមគួដល់ការលុបនិងការទុក, វិធីលុបយ៉ាងនេះហៅថាលុបន័យដូចជាឧបាសក, ឧបាសិកាលុបទុកតែត្រឹមបាសក, សិកា; សុត " ស្តាប់ ", ចិន្ត " គិត ", បុច្ឆ " សួរ ", " លិខ " សរសេរ, កត់ត្រា "; លុបទុកតែត្រឹមសុ . ចិ . បុ . លិ; បុរិស " ប្រុស ", ភិក្ខុ " លោកភិក្ខុ ", ធម្ម " ធម៌ ", មហឹស " ក្របី ", បង្ក " ភក់ ", ហំស " សត្វហង្ស ", បោក្ខរណី " ស្រះឬត្រពាំងមានឈូក " ( បញ្ចូលពាក្យថី " ស្ត្រី " មួយម៉ាត់ឱ្យបានគត់គូ ) ជាថីបុ, ខុធំ, ហឹបំ, ហំបោ; ការលុបតួអក្សរខ្លះទុកខ្លះយ៉ាងនេះជាលុបន័យឬលោបន័យ។
-
លុបមាត្រ នាម
លើសមាត្រ, ហួសកម្លាំង
-
លុបលាង នាម
( ព . ប្រ .) បំបាត់ឱ្យសូន្យឈឹងឬបំបិទបំបាំងមិនឱ្យលេចឮ។ល។ ( សរសេរក្លាយជាលប់តាមសូរសម្ដីក៏មានគួរប្រើលុបនេះវិញត្រឹមត្រង់តាមប្រភពនៃពាក្យ )។
-
លុម្បក នាម
ចោរប្លន់ ( សរសេរជាលុម្បកៈឬវិលុម្បកក៏បាន )
-
លុម្បកកម្ម នាម
អំពើរបស់ចោរប្លន់, អំពើប្លន់, ការប្លន់, ( ប្រើជាលុម្បកម្មឬវិលុម្បកម្មក៏បាន )។
-
លុម្បកម្ម នាម
( ម . ព . លុម្បក )។
-
លុម្បកៈ នាម
( ម . ព . លុម្បក )។
-
លុម្បិកា នាម
( ម . ព . លុម្បក )។
-
លុម្ពិនី នាម
ឈ្មោះទីតំបន់ដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត; សព្វថ្ងៃនេះហៅក្លាយជារុម្មិណ្ដេក៏មាន, នៅខាងទិសឦសានក្រុងពារាណសី, ខាងទិសពាយ័ព្យនគរកុសិនារា, ក្នុងមធ្យមប្រទេសប៉ែកខាងកើត។
-
លុយ កិរិយាសព្ទនាម
ដើរក្នុងទឹករាក់
-
លុយរាប់ នាម
ប្រាក់ដែលអ្នកខ្ចីត្រូវសងជាចំណែកៗស្មើរៀងរាល់ថ្ងៃទាំងដើមទាំងការទៅម្ចាស់លុយតាមការព្រមព្រៀង។
-
លុយលុក កិរិយាសព្ទ
( ម . ព . លុកលុយ )។
-
លុះ កិរិយាសព្ទនាម
ចុះ, ចុះចូល, នៅក្នុងអំណាច
-
លុះដល់ គុណកិរិយា
ដរាបដល់, ត្រាតែដល់; កាលដែលដល់
-
លុះណាតែ គុណកិរិយា
កាលណាបើ, ទាល់តែ
-
លុះតែ គុណកិរិយា
ទាល់តែ, ត្រាតែ
-
លូ កិរិយាសព្ទនាម
បន្លឺសម្រែកសូរវែងៗ ( ចំពោះតែសុនខ, ចចក, ស្វាន )
-
លូក កិរិយាសព្ទ
លាតឬឈោងដៃចេញ
-
លូកឃុន នាម
ឈ្មោះមន្ទីរតុលាការជាសាលាដំបូងក្នុងក្រុងភ្នំពេញ
-
លូកដៃ កិរិយាសព្ទ
ឆាឆៅជ្រៀតជ្រែកចូលធ្វើអន្តរាគមន៍រឿងអ្វីមួយ។
-
លូកនាយលូកអាយ កិរិយាសព្ទ
លូកខាងណេះបន្តិចខាងណោះបន្តិច។
-
លូកព្រហក់ឱ្យកប់ដៃ កិរិយាសព្ទ
( ព . ទ . បុ .) បានជាជ្រុលដៃធ្វើហើយត្រូវតែធ្វើឱ្យពេញកម្លាំងកុំញញើត។
-
លូកល កិរិយាសព្ទ
ឡេះឡោះ, លលេង, ជន្ជន្លេញ, លូកនាយលូកអាយ, លូកល្បងលងមើលក្នុងបំណងស្ទាបស្ទង់ចិត្ត
-
លូកលាន់ កិរិយាសព្ទ
លូកបិចឬលូកចឹបបន្តិចបន្តួច; លូកនាយលូកអាយ, លូកកឹះកៀវ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។