វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 11 / 37
-
លិខិតបង្គាប់ការ នាម
លិខិតដែលមានលក្ខណៈជាសេចក្ដីសម្រេចផ្ទៃក្នុងប្រើប្រាស់សម្រាប់បង្គាប់និងតែងតាំងមន្ត្រីរាជការម្នាក់ឬច្រើននាក់ឱ្យបំពេញភារកិច្ចអ្វីមួយ។
-
លិខិតបញ្ជារបេសកកម្ម នាម
លិខិតរដ្ឋបាលមួយបែបដែលប្រើប្រាស់សម្រាប់ចាត់តាំងមន្ត្រីថ្នាក់ក្រោមចុះបំពេញមុខងារភារកិច្ចឬកិច្ចការក្រៅក្នុងសមត្ថកិច្ចរបស់ស្ថាប័នអង្គភាពនិងកិច្ចការពាក់ព័ន្ធដោយតម្រូវឱ្យមន្ត្រីក្រោមឱវាទចូលរួមនៅទីឆ្ងាយជិតនិងក្រៅប្រទេស។
-
លិខិតបទដ្ឋាន នាម
អត្ថបទច្បាប់បទបញ្ជាលិខិតបទដ្ឋានដែលចេញដោយស្ថាប័នរដ្ឋឬក្រសួងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងនិងទំនាក់ទំនងគ្នាដើម្បីផលប្រយោជន៍សាធារណៈសន្តិសុខសុខុមាលភាពប្រជាជនទំនាក់ទំនងការទូតនិងការពារជាតិ។
-
លិខិតប្ដូរសារ នាម
លិខិតព្រមព្រៀងរវាងភាគីរដ្ឋនានាដែលមានលក្ខណៈមិនដូចកិច្ចព្រមព្រៀងឬសន្ធិសញ្ញាទេ។លិខិតប្ដូរសារអាចជាការព្រមព្រៀងរវាងរដ្ឋនិងរដ្ឋមុនពេលសម្រេចធ្វើកិច្ចព្រមព្រៀងឬសន្ធិសញ្ញានៅជំហានបន្ទាប់ទៀត
-
លិខិតអញ្ជើញ នាម
លិខិតដែលម្ចាស់កម្មវិធីយកមកជូនអ្នកណាម្នាក់ឱ្យចូលរួមក្នុងកម្មវិធីរបស់ខ្លួន, លិខិតរដ្ឋបាលមួយបែបដែលអញ្ជើញអ្នកណាម្នាក់ឬច្រើនអ្នកឱ្យចូលរួមតាមកម្មវត្ថុដែលមានចែងក្នុងលិខិតនោះ។
-
លិខិតឧទ្ទេសនាម នាម
លិខិតរដ្ឋបាលមួយប្រភេទដែលចេញដោយប្រធានស្ថាប័នក្រសួងគ្រឹះស្ថានសាធារណៈឬអង្គការសង្គមផ្ដល់ជូនមន្ត្រីឬបុគ្គលិកឱ្យប្រើប្រាស់ក្នុងកិច្ចការអ្វីមួយដើម្បីផលប្រយោជន៍របស់ក្រសួងស្ថាប័ននៅកន្លែងណាមួយក្នុងរយៈពេលមានកំណត់
-
លិង្គ នាម
ភេទ; គ្រឿងសម្គាល់; លក្ខណៈ; អង្គជាតរបស់បុរស
-
លិង្គត្ថេនកៈ នាម
អ្នកលួចភេទគឺបុរសដែលក្លែងធ្វើជាអ្នកបួសខ្លួនឯង, ឥតមានគ្រូឧបជ្ឈាយ៍ឬអាចារ្យណាបំបួសឡើយ, ប្រកាសខ្លួនថាជាសាមណេរនៅរួមជាមួយនិងសាមណេរមែនទែន, ហៅថាថេយ្យសំវាសកៈផង )។
-
លិង្គនាសនា នាម
( ព . វិ .) ( ម . ព . នាសនង្គ )។
-
លិង្គព្រឹត្តិ នាម
ប្រព្រឹត្តិត្រឡប់មុខជាក្រោយៗជាមុខ; អ្នកប្រព្រឹត្តអំពើត្រឡប់មុខជាក្រោយ, មនុស្សមានគំនិតត្រឡប់ត្រឡិន។
-
លិង្គវិបល្លាស នាម
ដំណើរវិបរិតឬប្រែប្រួលលិង្គគឺបុំលិង្គប្រើជាឥត្ថីលិង្គឬឥត្ថីលិង្គប្រើជាបុំលិង្គជាដើម ( ព . វ .)។
-
លិង្គអរិយៈ នាម
បព្វជិតដែលប្រសើរត្រឹមតែភេទឬដែលល្អដោយសារតែភេទគឺអ្នកបួសទ្រុស្តសីលប៉ុន្តែស្លៀកដណ្ដប់ត្រឹមត្រូវតាមបែបបទធ្វើឫកពាស្រគត់ស្រគំល្មមឱ្យអ្នកផងពេញចិត្ត។
-
លិង្គារិយៈ នាម
( ម . ព . លិង្គអរិយៈ )។
-
លិច កិរិយាសព្ទនាម
លិបចុះបាត់ទៅ, ចូលកប់បាត់ទៅក្នុងទឹកជាដើម
-
លិចកញ្ជង់
ហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា : ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច
-
លិចកញ្ជង់លង់កញ្ជើ
( ព . សា .) ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់។
-
លិចកណ្ដេងដី
វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្ដេង។
-
លិចក្បាល កិរិយាសព្ទ
ទ្រទូងដៃដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង
-
លិចក្រជាំ កិរិយាសព្ទ
វិនាសទ្រព្យធនអាប់កេរ្តិ៍ឈ្មោះ។
-
លិចតែម្ដង កិរិយាសព្ទ
ខូចតែម្ដង!។
-
លិចទៅ កិរិយាសព្ទ
ខូចទៅ! ( ពាក្យឧទាន )។
-
លិចលង់ កិរិយាសព្ទ
វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក។
-
លិចលង់ផុងកៃ កិរិយាសព្ទ
( ព . ប្រ .) លិចលង់ហិនហោច, ស៊ុនជ្រុលខូចការ ( ព . សា .)។
-
លិចអណ្ដែត កិរិយាសព្ទ
លិចខាតហើយចំណេញៗហើយខាតទៅវិញឬបង់ហើយបានៗហើយបង់ទៅវិញ។
-
លិចអណ្ដែតៗ នាម
( ម . ព . លិចអណ្ដែត )។
-
លិញ នាម
ទាហាន ( យោធា )។
-
លិញគិញ នាម
ទាហានសម្ងាត់គឺចារបុរស, អ្នករាជការស៊ើបការសម្ងាត់។
-
លិឍ កិរិយាសព្ទ
កេវ, កាវ, កោយដោយអណ្ដាតឬផ្ដិតចុងអណ្ដាតលើអ្វីមួយ
-
លិទ្ធ កិរិយាសព្ទ
( ម . ព . លិឍ )។
-
លិនជី នាម
គូលែន ( ច្រើនប្រើតែក្នុងខេត្តបាត់ដំបងក្នុងសម័យពីដើម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។