វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 9 / 81
-
រញ៉េចរញ៉ូច កិរិយាសព្ទ
ញ៉េចញ៉ូចក្រៃពេក, រអេចរអូចរឿយៗ។
-
រញ៉េរញ៉ៃ កិរិយាសព្ទ
ធ្វើកិរិយាដោយគ្មានសណ្ដាប់ធ្នាប់
-
រញ៉េវរញ៉ាវ នាម
សូរឮញ៉េវញ៉ាវរឿយៗ
-
រញ៉េះរញ៉ោះ កិរិយាសព្ទ
និយាយញ៉េះញ៉ោះរឿយៗ។
-
រញ៉ែ នាម
សូរសំឡេងញ៉ែឮរឿយៗ។
-
រញ៉ែករញ៉ក នាម
សូរឮខ្ញែកខ្ញករឿយៗ។
-
រញ៉ែរញ៉ នាម
សូរសំឡេងញ៉ែញ៉រឿយៗ។
-
រញ៉ែរញ៉ូវ គុណកិរិយាគុណនាម
ដែលរអែរអូវក្រៃពេក, ដែលទន្ទេញទន្ទូររឿយៗ
-
រញ់ កិរិយាសព្ទ
ទញ់, ទញ់តុះ, ទើសគំនិត
-
រញ់រា គុណនាម
ទញ់ទើសទៅពុំបានត្រឡប់រាថយក្រោយ។
-
រញ្ជួយ កិរិយាសព្ទ
( ម . ព . ជញ្ជួយ )។
-
រញ្ជួយផែនដី នាម
បាតុភូតដែលធ្វើឱ្យផ្ទៃផែនដីមានលំញ័រគេអាចប្រើជារញ្ជួយដីក៏បាន
-
រដក កិរិយាសព្ទ
របូតចេញដូចគេចាប់ដក
-
រដាក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរដឺន, រដុបថារដាក់រដឺនរដឺនលើកដាក់ៗឬរដឺនទាក់ៗរអាក់រអួល
-
រដាក់រដុប គុណកិរិយា
រដិបរដុបខ្ពស់ៗទាប់ៗ
-
រដាច់ គុណនាម
ដែលដាច់ឃ្លាតពីគ្នា; ច្រើននិយាយជាអាមេណ្ឌិតពាក្យថារដាច់ៗដែលដាច់ឃ្លាតៗពីគ្នា។
-
រដាច់រដោច គុណនាម
ដែលដាច់ឃ្លាតចេញឆ្ងាយពីគេមិនរាប់ថាជាបានការពេញទី; ដែលរាត់រាយ, រាយរង, សាបរលាប
-
រដិប ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរដុបថារដិបរដុបដែលរដុបក្រៃពេកគឺខ្ពស់ៗទាប់ៗ
-
រដឹក គុណកិរិយាគុណនាម
ដែលនៅហែរៀងគ្នាជាជួរដូចគេដឹកខ្នាតបន្ទាត់
-
រដឹករដែ
ដែលរត់ជួររដឹកតែញឹកជិតៗគ្នាខ្ពស់ខ្លះទាបខ្លះឬតូចខ្លះធំខ្លះ។
-
រដឺន គុណកិរិយាគុណនាម
ម្លាយៗរអឺតៗ
-
រដុប គុណនាម
ដែលរកូតតែតូចខ្លីៗមានអាការហាក់ដូចគេដាក់បន្តុប
-
រដុបរដៀន
រដុបញឹកស្អេកខ្ពស់ខ្លះទាបខ្លះ។
-
រដុបរដែ
រដុបហែៗរៀងគ្នា។
-
រដូក គុណកិរិយាគុណនាម
ដែលមើលទៅឃើញស្តូកៗ
-
រដូករណិល គុណកិរិយាគុណនាម
ដែលរាយរេលរដូក។
-
រដូករណែល គុណកិរិយាគុណនាម
( ម . ព . រដូករណិល )។
-
រដូវ នាម
ទេសកាល, កាលកំណត់ដែលចែកជាភាគខែក្នុងឆ្នាំមួយៗតាមសម័យដែលអាកាសប្រែប្រួល ( ច្រើនសរសេររដូវជាង )។
-
រដូវកាល នាម
រយៈកាលមួយនៃឆ្នាំនៅពេលដែលព្រឹត្តិការណ៍អ្វីមួយត្រូវបានគេរៀបចំឡើង
-
រដូវច្រើន នាម
អាការៈធ្លាក់ឈាមរដូវក្នុងបរិមាណច្រើននិងជួនកាលមានរយៈពេលវែងខុសធម្មតាដែលអាចបណ្ដាលមកពីវិបត្តិកំណកឈាមវិបត្តិលំនឹងអ័រម៉ូនឬទុយម័របេនីញរបស់ស្បូន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។