វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 78 / 81
-
រំលឹក កិរិយាសព្ទ
( ម . ព . រម្លឹក )។
-
រំលុង នាម
រណ្ដៅដែលជីកលុងសម្រាប់ឱ្យត្រីននៀលឡើងធ្លាក់ឬលោតធ្លាក់ហើយលោតឡើងពុំរួច
-
រំលុប កិរិយាសព្ទ
( ម . ព . រម្លុប )។
-
រំលុបស្នាម កិរិយាសព្ទ
( ម . ព . បំបាត់ស្នាម )។
-
រំលុះ កិរិយាសព្ទនាម
( ម . ព . រម្លុះ១)។
-
រំលូត កិរិយាសព្ទ
( ម . ព . រម្លូត )។
-
រំលើក កិរិយាសព្ទ
ពោលពាក្យបូរបាច់លើកយកគុណូបការៈដែលខ្លួនបានធ្វើហើយឱ្យគេដឹងថាខ្លួនមានគុណលើគេហើយដែលគេធ្វើឱ្យទាស់ចិត្ត
-
រំលើកបើកកកាយ កិរិយាសព្ទ
រំលើកបើកចំហគាស់កកាយសើរើយកឧបការគុណមកបូរបាច់អស់គ្មានសល់។
-
រំលើករំឭក កិរិយាសព្ទ
រំលើកឱ្យគេនឹកឃើញឧបការគុណដែលខ្លួនបានធ្វើហើយចំពោះខ្លួនគេអ្នករម្លុបគុណនោះ។
-
រំលើង កិរិយាសព្ទ
( ម . ព . រម្លើង )។
-
រំលើងឫសគល់ កិរិយាសព្ទ
( ព . ប្រ .) សើរើសកេរ្តិ៍សគល់គេមិនឱ្យមានសល់ឬផ្ដួន្ទាព្យាបាទបំផ្លាញគេឱ្យរលើងរលំ។
-
រំលើងឫសរំលើងគល់ កិរិយាសព្ទ
( ម . ព . រំលើងឫសគល់ )។
-
រំលៀក កិរិយាសព្ទ
បង្ខិត, រំកិល, បំបែរ, បង់ឃ្លាតមិនឱ្យនៅកៀកកិតគ្នាឬឱ្យឃ្លាតចេញពីកន្លែងដើម
-
រំលៀង កិរិយាសព្ទ
រំលែកចេញខ្លះ, បន្ថយឱ្យនៅតិច, រំលែកបន្តិចម្ដងៗ
-
រំលេច កិរិយាសព្ទ
ធ្វើឱ្យលេចព័ណ៌, ឱ្យលេចក្បាច់រចនា
-
រំលេប កិរិយាសព្ទ
ធ្វើឱ្យលេប, ឱ្យជ្រាបចូល, ឱ្យស្រូបចូល។
-
រំលេម កិរិយាសព្ទ
ផ្សើមមិនឱ្យស្ងួតក
-
រំលេះ នាម
រំបល់
-
រំលែក កិរិយាសព្ទ
ធ្វើឱ្យញែកចេញខ្លះ, បំបែកចេញខ្លះ, ធ្វើឱ្យរលស់ចេញខ្លះយកចេញខ្លះ, ចែកឱ្យខ្លះតាមការគួរ
-
រំលែកទុក្ខ កិរិយាសព្ទ
ចូលរួមទុក្ខជាមួយ, ជួយរួមទុក្ខ
-
រំលែះ កិរិយាសព្ទ
( ម . ព . រំលេះ )។
-
រំលោក នាម
( ម . ព . រម្លោក )។
-
រំលោង នាម
ព្រៃស្រោងក្នុងទំនាប
-
រំលោភ កិរិយាសព្ទ
បំពានដោយសេចក្ដីលោភ, បំពានបំពារទាំងអំណាច, បង្គ្របលើ, ប្រព្រឹត្តល្មើសលើ
-
រំលំ កិរិយាសព្ទ
( ម . ព . រម្លំ )។
-
រំសាយ នាម
( ម . ព . រម្សាយ )។
-
រំសុស កិរិយាសព្ទ
ធ្វើឱ្យឡើងត្រសុស
-
រំសេវ នាម
ផង់ផ្ទុះពួកមួយមានច្រើនបែបសម្រាប់ប្រើជាគ្រឿងដុតឱ្យផ្ទុះឬផ្សំក្នុងការបាញ់កាំភ្លើងជាដើម; ច្រើនហៅថារំសេវជាង
-
រំសោះ កិរិយាសព្ទ
ធ្វើឱ្យសោះ, ឱ្យស្រស់ទឹក, ឱ្យស្រស់ទឹក, ឱ្យស្ងួត, ឱ្យអស់រសជាតិ
-
រំហ នាម
( ម . ព . លម្ហ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។