វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 77 / 81
-
រំពើកផែនដី នាម
ការរញ្ជួយផែនដី។
-
រំពើត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរំពើងថារំពើតរំពើងគឺដែលមានចលនាល្វតល្វន់រេចុះរេឡើងឬដែលរេក្បាលស្ងើនងីកងោកៗ
-
រំពើន គុណកិរិយាគុណនាម
ដែលមានលំនាំទន់ល្វតរេចុះរេឡើងឬដែលរេក្បាលស្ងើនងីកងាកៗ
-
រំពេ នាម
សត្វបក្សីមួយប្រភេទនៅអាស្រ័យតាមផ្នូកខ្សាច់ទន្លេ, សមុទ្រ, ... មានមច្ឆជាតិជាភក្សាហារ
-
រំពេច នាម
ស្របក់តូច; ប្រើចំពោះតែជាមួយនឹងពាក្យមួយ, និយាយថា
-
រំពេន គុណកិរិយាគុណនាម
ដែលរេចុះរេឡើងពេនព័ទ្ធ
-
រំពៃ កិរិយាសព្ទគុណកិរិយា
មៀងមើលឬគន់មើលរឿយៗ, មើលបន្ថែ
-
រំភាយ កិរិយាសព្ទនាម
ជាយ, ផ្ទាំងសំពត់ដែលសំយុងចុះ
-
រំភើក គុណនាម
ទន់ៗខ្លបៗ, ទន់ៗហើបៗ
-
រំភើប កិរិយាសព្ទ
រញ្ជួយ, ចំប្រប់
-
រំភើបចិត្ត កិរិយាសព្ទ
មានអារម្មណ៍រីករាយត្រេកអរខ្លាំង
-
រំភើយ គុណកិរិយាគុណនាម
ដែលបក់តិចៗ, ត្រសៀកៗ
-
រំយាក គុណនាម
ដែលចាស់រយាកជ្រោកជ្រាក, រំដាក
-
រំយីក នាម
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរំយាកថា
-
រំយោល នាម
ចង្កោម, កញ្ចុំ, សំណុំដែលសំយុងចុះយោលៗ
-
រំលង កិរិយាសព្ទ
កន្លង
-
រំលងអធ្រាត្រ នាម
ពេលក្រោយអធ្រាត្រដែលសន្មតជាថ្ងៃបន្ទាប់។ប៉ុន្តែក្បួនខ្នាតខ្មែរបុរាណបានកំណត់ថ្ងៃបន្ទាប់ចាប់ពីពេលព្រលឹមមើលក្រយៅបាតដៃឃើញ
-
រំលត់ កិរិយាសព្ទ
ធ្វើឱ្យរលត់, ឱ្យបាត់ក្ដៅ, ឱ្យបាត់ក្រោធ
-
រំលត់ខន្ធ កិរិយាសព្ទ
ចូលនិព្វាន។
-
រំលត់រលាយ
ធ្វើឱ្យរលត់រលាយ
-
រំលត់រំលាយ កិរិយាសព្ទ
ធ្វើឱ្យរលត់រលាយ
-
រំលប់ កិរិយាសព្ទ
( ម . ព . រម្លុប )។
-
រំលស់ កិរិយាសព្ទ
ធ្វើឱ្យរលស់, ឱ្យថយចំនួន
-
រំលា គុណកិរិយា
ដែលជន់ធំលិចសាយពេញពាស
-
រំលាក នាម
ស្នាមដំបៅរលាក
-
រំលាង កិរិយាសព្ទ
ធ្វើឱ្យវិនាស; បំផ្លាញ; ទម្លាយ; ផ្ដាច់ផ្ដិល, បំបាត់ជីវិតគេ
-
រំលាងខន្ធ កិរិយាសព្ទ
ស្លាប់
-
រំលាយ កិរិយាសព្ទ
ធ្វើឱ្យរលាយ
-
រំលិច នាម
អន្លង់ទឹកមានសណ្ឋានទ្រវែងខាងដើមនិងខាងចុងទាល់មិនមានផ្លូវហូរទឹកចេញ, ច្រើនមានជិតស្ទឹងឬជិតព្រែក
-
រំលីង កិរិយាសព្ទ
( ម . ព . រម្លើង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។