វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 7 / 81
-
រឆេតរឆូត គុណនាម
ដែលមានស្នាមឆូតក្រវេមក្រវាមពេញពាស
-
រជក នាម
អ្នកជ្រលក់សំពត់, ជាងជ្រលក់សំពត់ជាដើម; ជាងលាបថ្នាំព័ណ៌។
-
រជកី នាម
( ម . ព . រជក )។
-
រជតកម្ម
ការធ្វើប្រាក់, ការធ្វើគ្រឿងប្រាក់។
-
រជតការ
អ្នកធ្វើប្រាក់, ជាងធ្វើគ្រឿងប្រាក់, អ្នកធ្វើប្រាក់។
-
រជតការិកា
( ម . ព . រជតការ )។
-
រជតភណ្ឌ
គ្រឿងប្រាក់។
-
រជតម័យ
ដែលធ្វើដោយប្រាក់, អ្វីៗដែលគេយកប្រាក់ធ្វើ។
-
រជតរស
ទឹកប្រាក់។
-
រជតវត្ថុ
ប្រាក់។
-
រជតៈ នាម
ប្រាក់។
-
រជនកម្ម នាម
ការជ្រលក់; ការលាបថ្នាំរំលេចព័ណ៌។
-
រជនី នាម
រាត្រី ( យប់ )។
-
រជនីករ នាម
ព្រះចន្ទ។
-
រជនីចរ នាម
បិសាចដែលត្រាច់តែក្នុងវេលាយប់, ព្រាយហោះ; ព្រះចន្ទ្រ; ផ្កាយ; ចោរ; អ្នកដើរល្បាតក្នុងវេលាយប់; សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ ( សត្វរត្តិចរ )។
-
រជនីជល នាម
ទឹកសន្សើម។
-
រជនីមុខ
ពេលព្រលប់, ក្បាលព្រលប់ ( ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ )។
-
រជយ គុណកិរិយា
ដោយដើរតៗគ្នាតាមលំដាប់លំដោយ
-
រជិកា នាម
( ម . ព . រជក )។
-
រជើប គុណកិរិយា
ដោយផ្អើលជ្រើមពេញពាស
-
រជើបរជោរ គុណកិរិយា
ដោយផ្អើលជ្រើមចុះជ្រើមឡើងស៊ើបសួរគ្នាឱ្យដឹងការណ៍ពិត
-
រជោរ គុណកិរិយា
ដោយផ្អើលជ្រួលឆោឡោជ្រួលច្របល់ដូចទឹកជោរ។
-
រជោររជើប
( ម . ព . រជើបរជោរ )។
-
រជ្ជកាល នាម
កាលឬសម័យដែលក្សត្រិយ៍អង្គមួយៗទ្រង់សោយរាជ្យ
-
រជ្ជទាយាទ នាម
អ្នកដែលត្រូវបានរាជសម្បត្តិជាមរតក, ព្រះរាជឱរសដែលបម្រុងនឹងបានសោយរាជ្យតំណាងព្រះវរបិតា
-
រជ្ជទេយ្យ នាម
ប្រាក់មួយចំនួនតូចរបស់ស្ថាប័នរដ្ឋសម្រាប់ចំណាយលើរបស់តូចតាចដែលត្រូវការចាំបាច់
-
រជ្ជទេយ្យករ នាម
អ្នកដែលមិនមែនជាគណនេយ្យករតែមានតួនាទីជាគណនេយ្យករសាធារណៈក្នុងការប្រតិបត្តិការប្រមូលចំណូលចូលបេឡានិងទូទាត់ចំណាយ។
-
រជ្ជន្តរកាល នាម
កាលជាចន្លោះនៃរាជ្យស្ដេច។
-
រជ្ជប្បវេណី នាម
ប្រពៃណីសម្រាប់រាជ្យ, ទំនៀមសម្រាប់រាជ្យតៗមក។
-
រជ្ជសម័យ នាម
( ម . ព . រជ្ជកាល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។