វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 65 / 81
-
រូបព្រហ្ម នាម
ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភាព ( ព . ផ្ទ .) អរូបព្រហ្ម )។
-
រូបភព នាម
កន្លែងកើតនៃព្រហ្ម ( ព . ផ្ទ .) អរូបភព )។
-
រូបភាព នាម
រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ។
-
រូបមន្ត នាម
គន្លឹះវិធីតួលេខនិម្មិតសញ្ញាឬមធ្យោបាយដែលតំណាងឱ្យក្បួនច្បាប់ដើម្បីរកដំណោះស្រាយអ្វីមួយ
-
រូបមន្តគីមី នាម
បណ្ដុំនៃនិមិត្តសញ្ញាគីមីដែលបង្ហាញអំពីវត្តមាននិងសមាមាត្ររបស់អាតូមនៅក្នុងសមាសធាតុ។
-
រូបរាង នាម
សណ្ឋានរបស់រូប។
-
រូបវន្ត គុណនាម
ដែលមានរូបប្រាកដដល់ភ្នែក
-
រូបវន្តបុគ្គល នាម
បុគ្គលដែលមានសមត្ថភាពតាមផ្លូវច្បាប់ដែលអាចក្លាយជាប្រធាននៃសិទ្ធិនិងកាតព្វកិច្ច។ប្រធាននៃសិទ្ធិនិងកាតព្វកិច្ចកើតឡើងនៅពេលដែលបុគ្គលនោះចាប់កំណើតហើយរលត់ទៅវិញនៅពេលដែលបុគ្គលនោះបានស្លាប់។សិទ្ធិនិងករណីយកិច្ចរបស់បុគ្គលនោះអាចអនុវត្តទៅបានដោយមានសមត្ថភាពទាំងបីគឺសមត្ថភាពទទួលសិទ្ធិសមត្ថភាពនៃឆន្ទៈនិងសមត្ថភាពនៃសកម្មភាព
-
រូបវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាទាក់ទងនឹងរូបធាតុកម្លាំងថាមពលនិងចលនា។
-
រូបវិទ្យាក្លាស៊ិក នាម
ផ្នែកមួយនៃរូបវិទ្យាដែលផ្អែកទៅលើការសន្មតនៃមេកានិកញូតុន។
-
រូបវិទ្យាទំនើប នាម
ផ្នែកមួយនៃរូបវិទ្យាដែលផ្អែកលើទ្រឹស្ដីធៀបនិងមេកានិកកង់ទិក។
-
រូបវិទ្យាទ្រឹស្ដី នាម
ផ្នែកមួយនៃរូបវិទ្យាដែលពណ៌នាពីបាតុភូតធម្មជាតិតាមគំរូគណិតវិទ្យា។
-
រូបវិបរិយាយ នាម
ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប។
-
រូបវិបរ្យាយ នាម
( ម . ព . រូបវិបរិយាយ )។
-
រូបសណ្ឋាន នាម
ទ្រង់ទ្រាយរបស់រូប។
-
រូបសព្ទ នាម
ទម្រង់របស់ពាក្យ។ដោយភាសាជាសូរទម្រង់នេះជាសូរដែលស្តាប់ឮប៉ុន្តែវាក៏អាចជារូបដែលគេមើលឃើញតាមរយៈសំណេរផងដែរ។ក្នុងពាក្យកម្លាយឬពាក្យសមាសគេអាចវិភាគរូបសព្ទជាចំណែកៗ
-
រូបសព្ទវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីពាក្យដោយរួមបញ្ចូលទាំងទម្រង់និងរចនាសម្ពន្ធរបស់ពាក្យជាដើម
-
រូបសម្បទា នាម
( ម . ព . រូបសម្ប័ទ )។
-
រូបសម្បន្ន គុណនាម
ដែលប្រកបដោយលំអនៃរូប។
-
រូបសម្ប័ទ នាម
ដំណើរមានរូបសមរម្យ, មានរូបល្អ; ការបរិបូណ៌ដោយលំអ។
-
រូបសាក នាម
( ម . ព . សំណាក )។
-
រូបសាស្ត្រ នាម
វិទ្យាសាស្ត្រសិក្សាពីទម្រង់រូបរាងទូទៅនិងរចនាសម្ព័ន្ធនៃភាវៈរស់និងភាវៈគ្មានជីវិត
-
រូបសាស្ត្រផែនដី នាម
ការសិក្សាអំពីផែនដីតាមរយៈបច្ចេកទេសរូបវិទ្យាដូចជាទម្រង់រួមនិងចលនាផ្សេងៗទៅលើបាតុភូតឧតុភូតជលធារសាគរការរញ្ជួយដីបន្ទុះភ្នំភ្លើងម៉ាញេទិកជាដើម។
-
រូបសាស្រ្ត នាម
វិទ្យាសាស្រ្តសិក្សាពីទម្រង់រូបរាងទូទៅនិងរចនាសម្ព័ន្ធនៃភាវៈរស់និងភាវៈគ្មានជីវិត
-
រូបសាស្រ្តផែនដី នាម
ការសិក្សាអំពីផែនដីតាមរយៈបច្ចេកទេសរូបវិទ្យាដូចជាទម្រង់រួមនិងចលនាផ្សេងៗទៅលើបាតុភូតឧតុភូតជលធារសាគរការរញ្ជួយដីបន្ទុះភ្នំភ្លើងម៉ាញេទិកជាដើម។
-
រូបសិទ្ធិ នាម
ការសម្រេចរូបគឺការផ្សំតួសព្ទតន្តិភាសាដូចយ៉ាងភាសាបាលីឬសំស្ក្រឹតសម្រេចដោយវិភត្តិនិងបច្ច័យជាដើម ( ព . វ .)។
-
រូបសំណាក នាម
រូបដែលចម្លងយកបែបពីរូបដទៃមានសណ្ឋានដូចរូបដើម។
-
រូបស្បាត គុណនាម
លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប។
-
រូបអារក្ស នាម
មនុស្សអ្នកជាន់អារក្ស។
-
រូបា នាម
រូបទាំងឡាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។