វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 61 / 81
-
រឹតរួត កិរិយាសព្ទ
រឹតព័ទ្ធរួតរួប
-
រឹទ្ធិ គុណនាម
( ម . ព . ឫទ្ធិ )។
-
រឹប កិរិយាសព្ទ
ទាញសំរុកឱ្យចូលទៅមុខឬឱ្យថយក្រោយ
-
រឹបជាន់ គុណនាមគុណកិរិយា
សង្កត់សង្កិនជិះជាន់យកទ្រព្យសម្បត្តិឥតមានត្រាប្រណីដាក់ជារបស់រាជការឬយកជាប្រយោជន៍ផ្ទាល់ខ្លួនដោយអាងអាជ្ញាសឹកជាអំណាច។
-
រឹបអូស គុណនាមគុណកិរិយា
រឹបដោយអូសយករបស់ទ្រព្យតាមអំណាចច្បាប់ ( ចំពោះតែច្បាប់បើកអំណាចឱ្យ )។
-
រឹម នាម
ចុងក្បែរហាម, ចុងក្បែរជាយ
-
រឹមៗ គុណកិរិយា
ដែលហូរគ្រឿនៗតែជ្រៅ
-
រឹល គុណនាម
ដែលទាលព្រោះសឹក; ដែលអន់មុត; ដែលរេចខ្លី
-
រឹលរេច គុណកិរិយាគុណនាម
( ម . ព . រេចរឹល )។
-
រឹស្យា គុណនាម
( ម . ព . ឫស្យា )។
-
រឹះ ប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យរាំងថារាំងរឹះរាំងឥតមានភ្លៀងសោះ; ច្រើននិយាយថាខែប្រាំងរាំងរឹះ។
-
រឺត កិរិយាសព្ទ
ចាប់ច្របាច់ច្បូតរឿយៗ
-
រុក កិរិយាសព្ទ
បុកចូល; រុល, សំរុក, ត្រសុលចូល
-
រុកកួន កិរិយាសព្ទ
រុករានដោយគុំគួន, រុករានឱ្យបាននេះបាននោះ, ឱ្យបានប្រយោជន៍មកខ្លួន; ទទូចដោយរំអុកឱ្យត្រាតែបាន
-
រុករ នាម
ឈ្មោះវល្លិរឹងមួយប្រភេទសំបកខាងក្រៅលឿងចាស់សំបកខាងក្នុងនិងសាច់លឿងខ្ចីមានរសហឹររមាស់ឆៀបៗប្រើជាថ្នាំកម្ចាត់រោគ
-
រុករក កិរិយាសព្ទ
ស្វែងរកអ្វីមួយដែលស្ថិតក្នុងអាថ៌កំបាំង
-
រុករាន កិរិយាសព្ទ
រុកទន្ទ្រានចូលរានយកទី; ដើររុករានដើរទន្ទ្រានចូលឥតក្រែង
-
រុក្ខ នាម
ឈើ។
-
រុក្ខង្កូរ នាម
( ម . ព . ព្រឹក្សង្កូរ )។
-
រុក្ខចេតិយ នាម
ដើមឈើដែលមានគេគោរពរាប់អានថាជារបស់ស័ក្ដិសិទ្ធិ។
-
រុក្ខច្ឆាយា នាម
ម្លប់ឈើ។
-
រុក្ខជាតិ នាម
ជាតិឈើ, ឈើគ្រប់យ៉ាង។
-
រុក្ខជាតិឱសថ នាម
រុក្ខជាតិប្រើជាថ្នាំព្យាបាលរោគ
-
រុក្ខទិវា នាម
ថ្ងៃប្រារព្ធពិធីដាំដើមឈើជាផ្លួវការនៅប្រទេសកម្ពុជា
-
រុក្ខទេវតា នាម
ទេវតាដែលអាស្រ័យនៅនាដើមឈើ។
-
រុក្ខបាល នាម
អ្នករក្សាគ្រប់គ្រងការពារព្រៃឈើ
-
រុក្ខប្បទេស នាម
ព្រៃ, ដងព្រៃ។
-
រុក្ខផល នាម
ផ្លែឈើ។
-
រុក្ខផលាផល នាម
ផ្លែឈើតូចធំ។
-
រុក្ខមូល នាម
ទីប្របដើមឈើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។