វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 57 / 81
-
រាប់អាន កិរិយាសព្ទ
ចងចិត្តស្រឡាញ់, ពេញចិត្តទៅរក; គោរព, ជឿស្ដាប់
-
រាប់អានយ៉ាងស្បើយ
រាប់អានយ៉ាងស្រាល, យ៉ាងតោះតើយ, យ៉ាងសោះអង្គើយ។
-
រាផ្លូវរាដំណើរ
( ម . ព . រាដំណើរ )។
-
រាពណ៍ នាម
នាមរបស់ព្រះបាទទសក័ណ្ឋឬទសមុខ ( ក្នុងរឿងរាមាយណៈ ) ច្រើនហៅថា
-
រាម នាម
រនាម
-
រាមកិរ្តិ៍ នាម
រឿងរាមាយណៈ; ប្រើដោយផ្សំពាក្យរាម + កិរ្តិ៍ហៅថារឿងរាមកិរ្តិ៍ឬរាមកេរ្តិ៍។
-
រាមកេរ្តិ៍ នាម
( ម . ព . រាមកិរ្តិ៍ )។
-
រាមចន្ទ្រ នាម
ព្រះរាម ( ក្នុងអវតារទី២នៃវិស្ណុ )។
-
រាមញ្ញ នាម
មនុស្សជាតិមន។
-
រាមញ្ញប្រទេស នាម
ប្រទេសមន។
-
រាមណេយ្យ នាម
( ម . ព . រមណីយ )។
-
រាមភូមិ នាម
ដូចគ្នានឹងរមណីយភូមិដែរ។
-
រាមរាជ្យ នាម
រាជ្យព្រះបាទសម្ដេចព្រះរាមឬព្រះរាមាធិបតី; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា " យូរអង្វែងណាស់ហើយ " គឺនិយាយតាមពាក្យចាស់ៗតំណាលប្រាប់គ្នាថាតាំងពីរាមរាជ្យឯណោះគឺតាំងពីក្នុងរាជ្យព្រះរាមឯណោះ ( ព . សា .)។
-
រាមសូរ នាម
ឈ្មោះយក្សម្នាក់ក្នុងរឿងបុរាណ។
-
រាមាយណ នាម
ឈ្មោះមហាកាព្យថ្លែងរឿងរាមកេរ្តិ៍ដែលកវីម្នាក់ឈ្មោះវាលមីកិតែង
-
រាមាយណិក គុណនាម
ដែលជាប់ទាក់ទងដោយរឿងរាមាយណៈ។
-
រាមាយណៈ នាម
( ម . ព . រាមាយណ )។
-
រាយ កិរិយាសព្ទគុណកិរិយាគុណនាម
ដាក់អ្វីៗពីសពាសមិនមូលគ្នា, ឥតសណ្ដាប់ធ្នាប់
-
រាយការណ៍ កិរិយាសព្ទ
ថ្លែងរៀបរាប់សេចក្ដីតាមដំណើរឬតាមកិច្ចការ។
-
រាយង៉ាន កិរិយាសព្ទ
រាយការ; ប្រាប់ដំណើរការងារឬរៀបរាប់រឿងប្រាប់តាមហូរហែ; ខ្មែរប្រើពាក្យនេះចំពោះការថ្លែងសេចក្ដីរៀបរាប់ក្រាបបង្គំទូលក្សត្រិយ៍ទ្រង់រាជ្យ
-
រាយប៉ាយ គុណកិរិយា
ដែលរាត់រាយមិនមានសណ្ដាប់ធ្នាប់; ដែលរាយស្ទើរគ្រប់កន្លែង
-
រាយពពាយ គុណកិរិយាគុណនាម
ដែលរាយពេញពាសឥតសណ្ដាប់ធ្នាប់; ដែលរាត់រាយឥតប្រយោជន៍
-
រាយមន្ត កិរិយាសព្ទ
សូត្រសែកមន្តតាមលំដាប់។
-
រាយមាយ គុណកិរិយាគុណនាម
ដែលមានអារម្មណ៍សាត់អណ្ដែតរាត់រាយ, ដែលពុំប្រាកដចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា
-
រាយរង គុណកិរិយាគុណនាម
ដែលរាយដោយឡែករងពីគេមក, បន្ទាប់បន្សំ
-
រាយរាប់ កិរិយាសព្ទ
និយាយរៀបរាប់ប្រាប់, បូរបាច់ប្រាប់
-
រាយសន្ទូច កិរិយាសព្ទ
លាតរនងសន្ទូចតាមជើងកញ្ជោ។
-
រារង់ កិរិយាសព្ទ
រាចុះរាឡើងរង់ចាំ, បង្អែបង្អង់ចាំ
-
រារាំង កិរិយាសព្ទ
ខារខាំង, ហាមឃាត់, ការពារ។
-
រារែក គុណនាម
ដែលរាចុះរាឡើងស្មើភាគដូចគេរែកគឺស្ទាក់ស្ទើរ, អល់អែក, មិនដាច់មិនស្រេចទៅខាងណា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។