វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 53 / 81
-
រាជសុណ្ហា នាម
( ម . ព . រាជសុណិសា )។
-
រាជសុនក នាម
ឆ្កែរបស់ព្រះរាជា។
-
រាជសុនខ នាម
( ម . ព . សុនករាជ )។
-
រាជសុនខី នាម
ឆ្កែញីរបស់ព្រះរាជា។
-
រាជសុនី នាម
( ម . ព . រាជសុនខី )។
-
រាជសេនា នាម
សេនារបស់ព្រះរាជា។
-
រាជសេនាមាត្យ នាម
សេនានិងអមាត្យរបស់ព្រះរាជា។
-
រាជសេវកាមាត្យ នាម
រាជសេវ័កនិងរាជអមាត្យ។
-
រាជសេវកៈ នាម
ខ្ញុំរាជការក្នុងព្រះរាជសំណាក់។
-
រាជសេវ័ក នាម
( ម . ព . រាជសេវកៈ )។
-
រាជសៅវនីយ៍ នាម
( ម . ព . រាជសវនីយ៍ )។
-
រាជសៅវនីយ៍លេខា នាម
( ម . ព . រាជសវនីយ៍លេខា )។
-
រាជសំណាក់ នាម
លំនៅរបស់ព្រះរាជា, ព្រះរាជវាំង។
-
រាជស័ក្ដិ នាម
( ម . ព . រាជសក្ដិ )។
-
រាជស្រឹង្គារ នាម
សេចក្ដីស្រឡាញ់ឬសេចក្ដីត្រេកត្រអាលរបស់ព្រះរាជា; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថាស្រីព្រះស្នំក៏មាន។
-
រាជហង្ស នាម
ស្ដេចហង្ស។
-
រាជហត្ថលេខា នាម
អក្សរ, សំបុត្រដែលព្រះរាជាទ្រង់សរសេរដោយព្រះហស្តព្រះអង្គ; ការសរសេរចុះព្រះបរមនាមដោយព្រះហស្តព្រះអង្គ ( ឡាយព្រះហស្ត )។តាមច្បាប់រាជសព្ទខ្មែរថាសំបុត្រដែលម្ចាស់ផែនដីទ្រង់សរសេរទុកជាគ្រឿងចំណាំសម្រាប់ព្រះអង្គហៅថាព្រះរាជហត្ថលេខា
-
រាជហទ័យ នាម
( ម . ព . រាជហឫទ័យ )។
-
រាជហឫទ័យ នាម
ព្រះទ័យ ( ចិត្ត ) របស់ស្ដេច។
-
រាជអមាត្យ នាម
មន្ត្រីទីប្រឹក្សាកិច្ចការផែនដីរបស់ព្រះរាជាឬប្រឹក្សាជាមួយនឹងព្រះរាជា។
-
រាជអាជ្ញា នាម
អាជ្ញានៃព្រះរាជា; ខ្មែរប្រើសំដៅសេចក្ដីថាអ្នកទទួលអំណាចពីព្រះរាជា។
-
រាជអាណាចក្រ នាម
អាណាចក្ររបស់ព្រះរាជា។
-
រាជអំណរ នាម
សេចក្ដីអររបស់ព្រះរាជា។
-
រាជអំណោយ នាម
របស់ដែលព្រះរាជាទ្រង់ព្រះរាជទាន។ល។
-
រាជឫទ្ធានុភាព នាម
អានុភាពនៃរាជឫទ្ធិ។
-
រាជឫទ្ធិ នាម
ឫទ្ធិរបស់ព្រះរាជា។
-
រាជឫសី នាម
ឥសីស្ដេចគឺឥសីដែលកាលនៅជាគ្រហស្ថជាក្សត្រិយ៍ទ្រង់រាជ្យ។
-
រាជឱង្ការ នាម
សម្ដីក្សត្រិយ៍ទ្រង់រាជ្យ។តាមច្បាប់រាជសព្ទខ្មែរថា
-
រាជឱរស នាម
កូនប្រុសរបស់ព្រះរាជា។
-
រាជា នាម
ក្សត្រិយ៍ទ្រង់រាជ្យ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។