វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 52 / 81
-
រាជវាហី នាម
( ម . ព . រាជវាហនៈ )។
-
រាជវាំង នាម
( ម . ព . រាជវ័ង )។
-
រាជវេស្ម័ន នាម
ព្រះរាជវាំង។
-
រាជវ័ង នាម
វាំងរបស់ព្រះរាជា។
-
រាជវ័តិ នាម
ចម្រៀកឫស្សីឬឈើខ្វែងអបជារបងព័ទ្ធជុំវិញទីប្រជុំធ្វើបុណ្យធំឬទីតាំងហោមពិធីដើម្បីកុំឱ្យមនុស្សឬសត្វចូលរហេតរហូត ...។
-
រាជសក្ដិ នាម
អំណាចហ្លួង។
-
រាជសខា នាម
( ម . ព . រាជមិត្រ )។
-
រាជសត្រ នាម
ការបូជាយញ្ញដែលព្រះរាជាទ្រង់ត្រាស់បង្គាប់ឱ្យធ្វើ។
-
រាជសទ្ធា នាម
សទ្ធារបស់ព្រះរាជា។
-
រាជសទ្ម័ន នាម
ព្រះរាជវាំង ( រាជវេស្ម័ន )។
-
រាជសព្ទ នាម
សព្ទស្ដេចគឺពាក្យសម្រាប់ស្ដេចឬពាក្យសម្រាប់ប្រើចំពោះស្ដេច, ដូចជា
-
រាជសភា នាម
សាលាជំនុំយុត្តិធម៌ ( សាលាយុត្តិធម៌ )។
-
រាជសម្នាក់ នាម
ទីជិតព្រះរាជា; លំនៅរបស់ព្រះរាជា, ព្រះរាជវាំង។
-
រាជសម្បត្តិ នាម
សម្បត្តិសម្រាប់ព្រះរាជាឬសម្បត្តិសម្រាប់ផែនដី។
-
រាជសម្ពន្ធ នាម
ការចងពន្ធរបស់ព្រះរាជា។
-
រាជសម្ពន្ធមិត្ត នាម
មិត្ររបស់ស្ដេចក្នុងប្រទេសមួយនិងមួយចងភ្ជាប់គ្នា។
-
រាជសម្ពន្ធមិត្រ នាម
( ម . ព . រាជសម្ពន្ធមិត្ត )។
-
រាជសម្ពន្ធមេត្រី នាម
សេចក្ដីរាប់រកយកជាគ្នារបស់ស្ដេចនិងស្ដេចប្រទេសដោយខ្លួន។
-
រាជសម្ព័ន្ធ នាម
ការជាប់ទាក់ទងដោយព្រះរាជា។
-
រាជសម្ភារ នាម
ការទំនុកបម្រុង, ស្រោចស្រង់, សង្គ្រោះរបស់ព្រះរាជា; ប្រើសំដៅសេចក្ដីថា " បុណ្យឬតេជះរបស់ស្ដេច " ក៏មាន។
-
រាជសវនីយ៍ នាម
ព្រះបន្ទូលរបស់សម្ដេចព្រះរាជជននីឬសម្ដេចព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី ( ប្រើត្រឹមតែព្រះសវនីយ៍ឬព្រះសៅវនីយ៍ក៏បាន )។
-
រាជសវនីយ៍លេខា នាម
សំបុត្ររបស់សម្ដេចព្រះរាជជននីឬសម្ដេចព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី, ( ប្រើត្រឹមតែព្រះសវនីយ៍លេខាឬព្រះសៅវនីយ៍លេខាក៏បាន )។
-
រាជសារថី នាម
អ្នកបររាជរថ; អ្នកបង្ហាត់សេះព្រះទីនាំង។
-
រាជសាសន៍ នាម
សំបុត្ររបស់ក្សត្រិយ៍ទ្រង់រាជ្យប្រើទៅមកចំពោះក្សត្រិយ៍ទ្រង់រាជ្យដូចគ្នា។តាមច្បាប់រាជសព្ទខ្មែរ, បើសំបុត្រក្សត្រិយ៍ទ្រង់រាជ្យហៅព្រះបរមរាជសាសន៍, សំបុត្រក្សត្រិយ៍ឧភយោរាជឬឧបរាជថ្វាយទៅក្សត្រិយ៍ទ្រង់រាជ្យប្រទេសដទៃហៅព្រះបវររាជសាសន៍។
-
រាជសាស្ត្រ នាម
ដំណើររាជការ, គំនិតឬល្បិចរាជការ។
-
រាជសិង្ហ នាម
( ម . ព . រាជសីហ៍ )។
-
រាជសិរី នាម
( ម . ព . រាជលក្ស្មី )។
-
រាជសីហ៍ នាម
ស្ដេចសីហៈឬស្ដេចសឹង្ហ។
-
រាជសឹង្ហ នាម
( ម . ព . រាជសិង្ហ )។
-
រាជសុណិសា នាម
កូនប្រសាស្រីរបស់ព្រះរាជា ( ហៅត្រឹមតែព្រះសុណិសាឬព្រះសុណ្ហាក៏បាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។