វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 47 / 81
-
រាជតាទ្រិ នាម
ភ្នំប្រាក់; ភ្នំមានសម្បុរដូចប្រាក់ ( ភ្នំកៃលាស )។
-
រាជតាន្វិត គុណនាម
ដែលជ្រលក់ទឹកប្រាក់, ដែលក្រឡៃប្រាក់
-
រាជតេជានុភាព នាម
អានុភាពនៃតេជះរបស់ព្រះរាជា។
-
រាជតេជះ នាម
តេជះរបស់ព្រះរាជា។ក្នុងកម្ពុជរដ្ឋ, សម័យពីដើមចួនកាលប្រើពាក្យនេះជាឋានន្តរនៃសេនាបតីសម្រាប់ទោត្រួតទាហានជើងគោក, សម័យឥឡូវតាំងជាទីអនុរដ្ឋលេខាធិការក្រសួងសិក្សាធិការឬក្រសួងអប់រំជាតិឬក៏ក្រសួងយុទ្ធនាធិការ
-
រាជត្រកូល នាម
ត្រកូលឬគ្រួសាររបស់ព្រះរាជា។
-
រាជទណ្ឌ នាម
អាជ្ញារបស់ព្រះរាជា, ទោសខុសនឹងម្ចាស់ផែនដី
-
រាជទាន នាម
អំណោយរបស់ព្រះរាជា។
-
រាជទារក នាម
ព្រះរាជបុត្រដែលនៅតូច។
-
រាជទារិកា នាម
ព្រះរាជបុត្រីដែលនៅតូច។
-
រាជទិន្ន នាម
អ្វីមួយដែលព្រះរាជាទ្រង់ប្រទាន
-
រាជទិន្ននាម នាម
នាមឬងារ, បណ្ដាស័ក្ដិដែលព្រះរាជាទ្រង់ប្រោសព្រះរាជទាន។
-
រាជទូត នាម
ព្រះរាជបម្រើអ្នកនាំព្រះរាជសាសន៍ទៅកាន់ប្រទេសដទៃ ( ក្នុងបុរាណសម័យ ); អ្នករាជការដែលចេញទៅនៅក្នុងប្រទេសដទៃជាតំណាងជាតិនិងប្រទេសរបស់ខ្លួន ( ក្នុងសម័យបច្ចុប្បន្ន )។
-
រាជទូតក្រិយា នាម
ក្រឹត្យឬច្បាប់, មុខក្រសួងរបស់រាជទូត។
-
រាជទូតានុទូត នាម
រាជទូតនិងរាជទូតបន្ទាប់, រាជទូតធំនិងតូច។
-
រាជទេពី នាម
ទេពីរបស់ព្រះរាជា។តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, ប្រើពាក្យនេះជាឋានន្តរនៃស្ត្រីជាបាទបរិចារិកានៃក្សត្រិយ៍ទីសម្ដេចព្រះឧភយោរាជឬទីសម្ដេចព្រះមហាឧបរាជ, ដែលបានអភិសេកតាមពិធីព្រាហ្មណ៍, តែទទួលទឹកក្លស់ទឹកស័ង្ខលើអាសនៈផ្សេងពីព្រះស្វាមី។
-
រាជទេយ្យ នាម
របស់ឬរង្វាន់ដែលស្ដេចទ្រង់ព្រះរាជទាន។
-
រាជទេវី នាម
( ម . ព . រាជទេពី )។
-
រាជទ្រព្យ នាម
ទ្រព្យរបស់ព្រះរាជា ( ទ្រព្យសម្រាប់ព្រះអង្គមិនមែនសម្រាប់រាជ្យ; ( ព . ផ្ទ .) រាជ្យទ្រព្យ )។
-
រាជទ្រោហិន នាម
អ្នកក្បត់ព្រះរាជា, អ្នកក្បត់ផែនដី។
-
រាជទ្វារ នាម
ទ្វារព្រះរាជវាំង។
-
រាជទ្វារបាល នាម
ឆ្មាំទ្វារព្រះរាជវាំង។
-
រាជធន នាម
ព្រះរាជទ្រព្យ។
-
រាជធម៌ នាម
ធម៌សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តឬទ្រង់កាន់, នាទីរបស់ក្សត្រិយ៍ទ្រង់រាជ្យ។
-
រាជធាត្រី នាម
ស្រីអ្នកបំបៅឬបីពរក្សាព្រះរាជទារកឬព្រះរាជទារិកា។
-
រាជធាន នាម
( ម . ព . រាជធានី )។
-
រាជធានិក នាម
( ម . ព . រាជធានី )។
-
រាជធានិកា នាម
( ម . ព . រាជធានី )។
-
រាជធានី នាម
នគរ, ក្រុងដែលព្រះរាជាទ្រង់គង់នៅ។
-
រាជធីតា នាម
ព្រះរាជបុត្រី, ព្រះអង្គម្ចាស់ស្ត្រី។
-
រាជធីតុបតី នាម
កូនប្រសាប្រុសរបស់ព្រះរាជា ( ហៅត្រឹមតែព្រះធីតុបតីក៏បាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។