វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 43 / 81
-
រអាម គុណនាម
ដែលសង្កៀរខ្ទើតជាន់ឬចាប់កាន់មិនស៊ប់, ប៉ះពាល់មិនបាន
-
រអាមចិត្ត
( ព . ប្រ .) សង្កៀរចិត្ត; រអាចិត្ត។
-
រអារអូម គុណនាម
ដែលកាច, សាហាវលេចឮឈ្មោះឮអំណាចឬឮសម្ដីរន្ទឺសាយសុសគួរឱ្យខ្លាចរអា
-
រអាសាច់ កិរិយាសព្ទ
ទ្រាន់សាច់, ស្រៀវសាច់។
-
រអិច ឧទានសព្ទ
សូរឮនិយាយគ្នាតិចៗស្រាលៗរញ៉ិចៗរឿយៗ
-
រអិល កិរិយាសព្ទ
ភ្លាត់, របូត, ឃ្លាតដោយកិល, រមៀល, ជ្រុល
-
រអិលព្រាល់ កិរិយាសព្ទ
រអិលខ្លាំង។
-
រអឹក គុណកិរិយាគុណនាម
ដែលកម្រើកតិចៗញាប់រន្ថាន់ព្រោះអរឬភ័យ ( ចំពោះតែចិត្ត )
-
រអឹករអាំ គុណកិរិយា
ដែលអរឬភ័យរអឹកមិនស្រាក
-
រអឹករអឺន គុណកិរិយាគុណនាម
ដែលត្រូវអធ្យាស្រ័យត្រូវមាត់ត្រូវពាក្យគ្នាឥតរង្កៀស
-
រអឺត ឧទានសព្ទ
សូរថ្ងូរ, ទន្ទេញ, សូត្រ, និយាយគ្នាតិចៗរឿយៗមិនដាច់
-
រអុច គុណនាម
ដែលមានសម្បុរអុចៗពេញពាស
-
រអូច គុណកិរិយា
ដែលចេញអាការអូចៗរឿយៗ
-
រអូចរអើប កិរិយាសព្ទ
នឹកចង់បន្តិចៗ
-
រអូចរអើម កិរិយាសព្ទគុណនាម
អូចៗបន្តិចៗរកកល់ឆ្អើម
-
រអើតរអើម គុណកិរិយា
ដែលអើតអើមរឿយៗ
-
រអើប កិរិយាសព្ទគុណកិរិយា
ហើបឬរជើបឡើងបន្តិចៗ
-
រអើបរជើប គុណកិរិយា
ដែលហើបៗរជើបឡើងបន្តិចៗ
-
រអើបរជោរ គុណកិរិយា
ដែលហើបៗរជោរឡើងបន្តិចៗ
-
រអើម កិរិយាសព្ទគុណនាម
រកកល់ឆ្អើម, នាំឱ្យឆ្អើម
-
រអើល កិរិយាសព្ទគុណនាម
ច្រើនភ្ញាក់ផ្អើលដោយស្ញើបដោយខ្លាច
-
រអើលគូទ កិរិយាសព្ទ
( ព . សា .) ស្ញើបៗគូទព្រោះខ្លាចពីក្រោយខ្នង
-
រអៀករអាយ គុណកិរិយាគុណនាម
ដែលកក្អៀកកក្អាយស្មោះសរសាទរ
-
រអៀច គុណនាម
( ម . ព . ល្អៀច )។
-
រអៀស កិរិយាសព្ទ
រង្កៀសបន្តិចបន្តួចដោយនឹកស្មានតម្រូវដាក់ខ្លួន
-
រអេចរអូច គុណកិរិយា
ដែលចេញអាការរអូចៗតិចៗខ្លាំងៗរឿយៗតែមិនច្បាស់ជាថាអ្វី
-
រអេតរអត គុណកិរិយាគុណនាម
( ម . ព . រអែតរអត )។
-
រអេះរអុះ គុណកិរិយា
ត្រេះត្រុះច្រិមច្រុមរឿយៗដោយទាល់គំនិតឬទាល់ពាក្យទាល់សេចក្ដីឆ្លើយឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញតែមិនហ៊ានព្រោះញញើតព្រោះខ្លាចជាដើម
-
រអេៈរអុ គុណកិរិយា
ដែលចេះតែអេៈអុៗមិនច្បាស់ជាថាអ្វី
-
រអែក ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យរអោកថា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។