វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 42 / 81
-
រឡ ឧទានសព្ទ
សូរឮឡៗរឿយៗ
-
រឡប់ គុណកិរិយាគុណនាម
ដែលឡប់ៗញាប់ៗផ្ទួនៗ
-
រឡាក់ គុណកិរិយា
ដែលហៀរពភ្លែះចេញមកគួរខ្ពើម
-
រឡាញ គុណកិរិយាគុណនាម
ដែលងាយរហ័សរួសរ៉ាវចេញសូរសព្ទឮៗប៉ុន្តែប៉ប្លាញ
-
រឡាម គុណនាម
ដែលក្រឡេកឆ្វេងស្តាំស្លៅចុះស្លៅឡើងរឿយៗប៉ុន្តែមិនសូវរួសរាន់
-
រឡិករឡក់ គុណកិរិយាគុណនាម
ដែលឡិកឡក់ៗ ( ស្រដៀងនឹងកូនតូចដែលទើបចេះស្ដីកកែកករ )
-
រឡិករឡាក់ គុណកិរិយាគុណនាម
ដែលហៀរឬស្រក់សស្រិកសស្រាក់កខ្វក់គួរខ្ពើម
-
រឡិងរឡង់ គុណកិរិយាគុណនាម
ដែលឡិងឡង់ៗរឿយៗ
-
រឡិបរឡប់ គុណកិរិយា
ដែលបរិភោគប្រញិបប្រញាប់ប៉ផ្លិបប៉ផ្លប់
-
រឡឺម គុណកិរិយាគុណនាម
ដែលឡឺមៗញឹកញយ
-
រឡូ ឧទានសព្ទ
សូរឮឡូៗរឿយៗ
-
រឡូង ឧទានសព្ទ
សូរឮឡូងៗរឿយៗ
-
រឡូងរឡាង ឧទានសព្ទ
សូរឡូងៗក្អេងក្អាង
-
រឡូរឡា ឧទានសព្ទ
សូរឡូឡាៗរឿយៗ
-
រឡេមរឡាម គុណនាម
ដែលក្រឡេកក្រឡៅរួសរាន់រឿយៗ
-
រឡេមរឡឺម គុណកិរិយាគុណនាម
ឡេមឡឺមៗរឿយៗ
-
រឡេះរឡោះ គុណកិរិយាគុណនាម
ដែលឡេះឡោះក្រៃពេក
-
រឡេះរឡះ គុណកិរិយាគុណនាម
ដែលឡេះឡះក្រៃពេក
-
រឡែរឡ ឧទានសព្ទ
សូរឡែៗឡៗរឿយៗ
-
រឡែរឡប់ ឧទានសព្ទ
សូរឡែៗឡប់ៗឬឡែៗនាំឱ្យឡប់។
-
រឡៅ គុណកិរិយាគុណនាម
ដែលឡៅៗច្បាស់លាស់
-
រអា គុណកិរិយាគុណនាម
ចេញទ្រាន់ខ្លាំង, រាងឬចាលព្រោះទ្រាន់ខ្លាំង
-
រអាករពាយ គុណកិរិយាគុណនាម
រួសរាយកក្អាកដោយសេចក្ដីរាក់ទាក់
-
រអាករអាយ គុណកិរិយាគុណនាម
រួសរាយកក្អាកកក្អាយដោយសេចក្ដីរាក់ទាក់ស្មោះសរ
-
រអាក់រអួល គុណកិរិយាគុណនាម
ដែលអាក់ៗអួលៗទើសៗទាក់ៗ, ឃ្លាតៗបង្អង់ៗ, បាត់យូរៗមានម្ដងៗ
-
រអាក់រអើ កិរិយាសព្ទគុណកិរិយា
រង៉ាប់រងើរកកល់ក្អួតឬចង្អោរ
-
រអាក់រអើក កិរិយាសព្ទគុណកិរិយា
( ម . ព . រអាក់រអើ )។
-
រអាង នាម
អណ្ដូងឬថ្លុកថ្មកើតឯងនៅភ្នំ, មានទំហំនិងជម្រៅល្មមដក់ទឹកភ្លៀងនៅយូរបាន
-
រអាដៃ កិរិយាសព្ទ
ទ្រាន់ដៃ។
-
រអាត នាម
អជ្ឈុបាតកសត្តពួកមួយមាន២ប្រភេទគឺរអាតយក្សឬរអាតធំមាត្រធំជាងអកសម្បុរប្រផេះក្រមៅរាងទាបក្រទាក្បាលតូចឆ្លឹមចុងចំពុះខុបស្រួចមុតក្រចកមុត, ជាសត្វខ្លាំងរនិងរនាំង, ឆាបឆក់ឬចាប់ចឹកសត្វពួកខ្លះដែលតូចជាងខ្លួនវាជាអាហារ; រអាតទន្សាយឬរអាតតូចមាត្រប៉ុនទីទុយក្បាលធំក្រមុបចំពុះខ្លីខុបមុតក្រចកមុតសម្បុរពព្រុសដូចទីទុយ, អាចហ៊ានចាប់ទន្សាយឱ្យមុតជាប់ដោយក្រញាំជើងចឹកពិឃាតយកជាអាហារបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។