វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 41 / 81
-
រហែ គុណនាម
( ម . ព . ល្ហែ )។
-
រហែក កិរិយាសព្ទ
ដាច, រយះដូចគេហែក
-
រហែករហុយ កិរិយាសព្ទ
រហែកផងធ្លុះរហុយផង
-
រហែករហោក គុណកិរិយាគុណនាម
ដែលរហែកធ្លុះធ្លាយពាស
-
រហែង គុណកិរិយានាម
ចង្អូរថ្មឬក្រហែងថ្ម
-
រហែល គុណនាម
ដែលរាក់ណាស់ហាក់ដូចជាហែលលើទីដែលដក់ឬលើភាជនៈអ្វីមួយដែលដាក់ ( ចំពោះតែទឹកឬវត្ថុរាវ )
-
រហោ គុណនាម
ស្ងាត់, កំបាំង, ទីស្ងាត់, ទីកំបាំង។
-
រហោក គុណកិរិយាគុណនាម
ដែលធ្លុះដូចជារំហោក
-
រហោកម្ម
( ម . ព . រហស្សកម្មក្នុងរហស្ស )។
-
រហោការណ៍
( ម . ព . រហស្សការណ៍ក្នុងរហស្ស )។
-
រហោគត គុណនាម
ដែលទៅឬនៅក្នុងទីស្ងាត់, ក្នុងទីកំបាំង។
-
រហោឋាន នាម
( ម . ព . រហស្ថាន )។
-
រហោភាព នាម
ភាវៈស្ងាត់ឬកំបាំង; ដំណើរសម្ងាត់, សេចក្ដីកំបាំង, សេចក្ដីវិវេក ( ដូចគ្នានឹងរហស្សភាពដែរ )។
-
រហោល គុណនាម
ដែលរង្វើល, ល្បោះ, រយាល
-
រហោស គុណនាម
ដែលធូរៗជ្រាកៗជ្រោកៗមិនសូវជិតមិនសូវណែន
-
រហ៊ិះ ឧទានសព្ទ
សូរឮហ៊ិះៗរឿយៗ
-
រហ៊ិះរហ៊ុះ ឧទានសព្ទ
សូរឮហ៊ិះៗហ៊ុះៗរឿយៗ
-
រហ៊ឹម ឧទានសព្ទ
សូរឮហ៊ឹមៗរឿយៗ
-
រហ៊ឹះ ឧទានសព្ទ
សូរឮហ៊ឹះៗរឿយៗ
-
រហ៊ុម គុណកិរិយាគុណនាម
ដែលមានក្លិនស្អុយរងំ; ដែលអាក្រក់ឬស្អុយកេរ្តិ៍ឈ្មោះសាយពេញពាស
-
រហ៊ុះ ឧទានសព្ទ
សូរឮហ៊ុះៗរឿយៗ
-
រហ៊ិះ ឧទានសព្ទ
( ម . ព . រហ៊ិះ )។
-
រហ៊ឹះ ឧទានសព្ទ
( ម . ព . រហ៊ឹះ )។
-
រហ័ស គុណកិរិយាគុណនាម
ដែលឆាប់រួសរាន់
-
រហ័សដៃ កិរិយាសព្ទ
ធ្វើសកម្មភាពលួចឆក់ឬបន្លំភ្នែកអ្នកដទៃយ៉ាងរហ័ស
-
រហ័សនាម នាម
ឈ្មោះរបស់បុគ្គលណាម្នាក់ឬក្រុមណាមួយប្រើសម្រាប់ហៅក្រៅពីឈ្មោះពិតរបស់ខ្លួន។
-
រហ័សមាត់ គុណកិរិយា
ឆាប់និយាយឆាប់ស្ដីមិនដំអក់ឬដែលមានវាចារួសរាន់ទាន់ការ។
-
រហ័សមាត់រហ័សក
( ម . ព . រហ័សមាត់ )។
-
រហ័សរហួន គុណនាម
ដែលមិនយឺត, មិនចំអៀក
-
រហ័សរហែង គុណនាម
ដែលប្រញាប់ញាប់ដៃញាប់ជើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។