វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 37 / 81
-
រសវតី នាម
រោងចម្អិនអាហារ, ផ្ទះបាយ។
-
រសវិជ្ជា នាម
វិជ្ជាប្រែធាតុឬផ្សំធាតុគឺចំណេះប្រែឬផ្សំធាតុរ៉ែផ្សេងៗ, ធាតុវិជ្ជា។
-
រសវិទ នាម
អ្នកចេះរសវិទ្យា; អ្នកស្លបរទ; ពេទ្យ។
-
រសវិទូ
( ម . ព . រសវិទ )។
-
រសវិទ្យា
( ម . ព . រសវិជ្ជា )។
-
រសាក កិរិយាសព្ទ
រលាផ្នត់; រលាបព័ណ៌, សៅឬហើរសម្បុរ
-
រសាច គុណកិរិយា
ដែលបែកខ្ញែកដូចគេសាច, ប្រសាច
-
រសាត់ កិរិយាសព្ទ
ប៉ើង, ហើរតាមខ្យល់
-
រសាត់ដូចចក កិរិយាសព្ទ
( ព . ប្រ .) ចេញចោលស្រុកចោលលំនៅសាត់អណ្ដែតពីនេះទៅនោះពីនោះទៅឯណោះតាមតែប្រទះ។
-
រសាត់អណ្ដែត កិរិយាសព្ទ
ផ្លាស់ទីលើទឹកឬហោះហើរក្នុងអាកាសទៅតាមកម្លាំងខ្យល់
-
រសាប់រសល់ កិរិយាសព្ទ
បណ្ដាលឱ្យស្កៀបរមាស់ស្អុះស្អាប់អផ្សុកអប្បសាន្តក្រវល់ក្រវាយមិនសុខមិនសាប់
-
រសាប់រសាយ កិរិយាសព្ទ
រសាប់រសល់ខ្វល់រសាយគំនិត, រសាយព្យាយាម
-
រសាយ កិរិយាសព្ទ
របូតកំនួច, របូតចំណង
-
រសាយកំហឹង កិរិយាសព្ទ
បាត់ខឹង។
-
រសាយគំនិត កិរិយាសព្ទ
អស់ផ្លូវគិត, ទាល់គំនិត។
-
រសាយចិត្ត កិរិយាសព្ទ
អស់បំណង; ស្រាកស្រាលរយាលចាកសេចក្ដីស្រឡាញ់។
-
រសាយជំនឿ កិរិយាសព្ទ
បាត់ជឿឬអន់ជឿ។
-
រសាយដៃ កិរិយាសព្ទ
អស់កម្លាំងដៃ, អស់ចង់កាន់ការនោះតទៅទៀត; ទាល់ផ្លូវទាល់ឧបាយ។
-
រសាយនវិទ នាម
( ម . ព . រសវិទូ )។
-
រសាយនវិទ្យា
( ម . ព . រសវិទ្យា )។
-
រសាយព្យាយាម កិរិយាសព្ទ
ឃ្លាតចាកព្យាយាម, លែងចង់ខំប្រឹងតទៅទៀត។
-
រសាវ នាម
សូរឮខ្សាវៗតិចៗ
-
រសិក គុណនាម
ដែលមានរស។
-
រសិកផល នាម
ផ្លែឈើមានរស។
-
រសិកភោជន នាម
ភោជនឆ្ងាញ់។
-
រសិកា
( ម . ព . រសក។
-
រសិកាហារ នាម
អាហារឆ្ងាញ់ពិសា។
-
រសី នាម
( ម . ព . ឫស្សី )។
-
រសឹប គុណកិរិយាឧទានសព្ទ
សូរឮល្អិតៗស្រាលៗហាក់ដូចគេខ្សឹបគ្នាតិចៗ
-
រសឹបរសាវ គុណកិរិយា
រសឹបៗរសាវៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។