វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 28 / 81
-
រមែង គុណកិរិយា
តែង, តែងតែ, រែង, រែងតែ, ធ្លាប់តែ, ច្រើនតែ
-
រមែងតែ គុណកិរិយា
( ម . ព . រមែង )។
-
រម៉ង់ គុណនាម
ដែលចេញជាពកតូចៗរដិបរដុបពាស
-
រម៉ាំងរម៉ោក គុណកិរិយាគុណនាម
ដែលច្រឡោះបោះខ្ជាំងៗម៉ាំងៗម៉ោកៗ
-
រម៉ិករម៉ក់ គុណនាម
ដែលតូចៗច្រមិចច្រមក់, កញ្ច្រិកកញ្ច្រក់
-
រម៉ិង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរម៉ង់ថារម៉ិងរម៉ង់ដែលរម៉ង់ខ្ពស់ខ្លះទាបខ្លះឬដែលរម៉ង់មិនស្មើគ្នា
-
រម៉ិងរម៉ាំង គុណកិរិយាគុណនាម
ដែលចេញសូរសព្ទម៉ាំងៗខ្លាំងៗ
-
រម៉ឹម គុណនាម
ដែលមានមុខតូចៗចេញក្រមឹមៗមក
-
រម៉េះរម៉ោះ គុណកិរិយាគុណនាម
( ម . ព . មម៉េះមម៉ោះ )។
-
រម៉ោក ឧទានសព្ទ
សូរឮម៉ោកៗរឿយៗ។
-
រម៉ោករម៉ាំង ឧទានសព្ទ
( ម . ព . រម៉ាំងរម៉ោក )។
-
រម្ងក នាម
អន្ទាក់មានដងកាន់ទាក់ផ្ទាល់ដៃបាន
-
រម្ងាច កិរិយាសព្ទ
កាយឬឆាយភ្លើងឱ្យរាចរាយដើម្បីឱ្យអន់ឆេះ, ឱ្យអន់រង្គំ
-
រម្ងាប់ កិរិយាសព្ទ
ធ្វើឱ្យរងាប់, ឱ្យស្ងប់, ឱ្យបាត់ស្ងាត់, ឱ្យវិនាស
-
រម្ងាស់ កិរិយាសព្ទ
ស្ងោរឱ្យពុះច្រើនអំពុះ, ស្ងោរទុកឱ្យពុះយូរដើម្បីឱ្យរលួយ, ឱ្យបែកខ្ទិះ, ឱ្យរីង
-
រម្ងើក គុណនាម
ដែលមានដំណើរងើកៗ, ដែលយឺតពើកៗ
-
រម្ដោះ កិរិយាសព្ទ
ធ្វើឱ្យរដោះ, រំលស់
-
រម្ភា នាម
ស្ត្រីអប្សរ; ស្ត្រីពេស្យា
-
រម្យ គុណនាម
ដែលគួររីករាយ, គួរចាប់ចិត្ត; ពីរោះ; ល្អ
-
រម្យដ្ឋាន នាម
ដូចគ្នានឹងរមណីយដ្ឋានដែរ ( ម . ព . រមណី )។
-
រម្យទម គុណនាម
( ម . ព . រមទម )។
-
រម្យស្ថាន នាម
( ម . ព . រម្យដ្ឋាន )។
-
រម្យា នាម
ដើមចម្ប៉ា; រាត្រី; ( យប់ )
-
រម្លត់ កិរិយាសព្ទ
( ម . ព . រំលត់ )។
-
រម្លត់ភ្លើង
រម្លត់សេចក្ដីក្ដៅដែលកើតអំពីរាគាទិក្កិលេស។
-
រម្លប់ កិរិយាសព្ទ
( ម . ព . រម្លុប )។
-
រម្លស់ កិរិយាសព្ទ
( ម . ព . រំលស់ )។
-
រម្លាក នាម
ស្នាមដំបៅរលាក
-
រម្លាយ កិរិយាសព្ទ
ធ្វើឱ្យរលាយ
-
រម្លីង កិរិយាសព្ទ
ធ្វើឱ្យរលីង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។