វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 20 / 81
-
រទេះម៉ឺនដា នាម
រទេះមានតួរាងជាគ្រែ, មានជើងទៀន, មានដំបូល, ... វិចិត្រដោយក្បាច់រចនាលាបលនរំលេចព័ណ៌មានលំអដ៏រុងរឿង, សម្រាប់ទឹមគោឬក្របី, ជាយានជំនិះសម្រាប់ឥស្សរជននៅកម្ពុជរដ្ឋក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះក្នុងខែត្រក្រៅនៅមានប្រើខ្លះដែរ។
-
រទេះរុញ នាម
រទេះតូចរាងជមមានកង់តែមួយមានឈើពីរកំណាត់បោះភ្ជាប់ជាចន្ទល់មានដងពីរសម្រាប់កាន់រុញ, យកភាគខាងមុខជាខាងក្រោយ, ប្រើដាក់អីវ៉ាន់ល្មមកម្លាំងមនុស្សម្នាក់រុញបាន ( ពួកអារាមបាលឬឧយ្យានបាលច្រើនប្រើរទេះនេះ )។
-
រទេះលន នាម
រទេះដែលលនម្រ័ក្សណ៍ឬជាតហិង្គុល។
-
រទេះលាត នាម
រទេះដែលលាតឥតទ្រពងឥតដំបូលសម្រាប់ដឹកសសរឬឈើហុបជាដើម។
-
រទេះវាល នាម
រទេះឥតផ្ទុរ។
-
រទេះសាឡី នាម
រទេះវាលមាត្រធំជាងរទេះបំបោលសម្រាប់ទឹមគោបរបំបោលតាមធម្មតា ( ហៅត្រឹមតែសាឡីក៏បាន )។
-
រទេះសេះ នាម
រទេះទឹមសេះ ( រថ )។
-
រទេះសំឡី នាម
ពាក្យសាមញ្ញសម្រាប់ហៅរទេះទាំងធំទាំងតូចរួមគ្នា ( ក្លាយមកពីរទេះសាឡីគឺរទេះនិងសាឡីសំដៅសេចក្ដីថារទេះធំនិងរទេះតូចទេដឹង?)។
-
រទេះអូស នាម
រទេះវាលមានជញ្ជាំងទាបទាំងពីរខាង, ពីខាងមុខខាងក្រោយមានក្ដារបន្ទះសម្រាប់លើកដាក់បាន, មានទូកឬដងពីរឃ្លាតឆ្ងាយពីគ្នា, ប្រើចងខ្សែពួរទាក់នឹងចុងដងទាំងពីរសម្រាប់មនុស្សអូសដឹកសារពើទំនិញឬវត្ថុធ្ងន់ៗមានឧសជាដើម។
-
រទែង គុណកិរិយា
ដែលស្ទុះស្ទាកាន់ការរាល់ដៃឬដែលកាន់អ្វីៗរាល់ដៃមើលទៅឃើញច្បាស់ទែង
-
រទោងៗ គុណកិរិយា
ដែលចេញលំនាំគោងៗទើមៗ។
-
រន គុណនាម
ដែលលាន់សូរសព្ទចេញរន្ថាន់ផ្ទួនៗរឿយៗ
-
រនង នាម
ខ្សែវែងសម្រាប់ចងប្រចីសន្ទូចឬចងនឹងតម្ពក់ជាដើម
-
រនល កិរិយាសព្ទ
ដូចគ្នានឹងននល។
-
រនាត នាម
គ្រឿងភ្លេងវាយដំមានស្នូកវែងមានផ្លៃធ្វើដោយបន្ទះឫស្សី, បន្ទះឈើខ្លឹមរឹងស្រួយ, បន្ទះដែកវាយដោយអន្លូងមួយគូ, ប្រើក្នុងវង់ពិណពាទ្យ
-
រនាប នាម
ចម្រៀកឫស្សីឬឈើជាដើមដែលលួសឬឈូសស្អាតសម្រាប់ក្រាលសេនាសនៈមានផ្ទះជាដើម
-
រនាម នាម
ព្រៃស្នាប់ក្នុងទំនាបបឹង, ដងស្ទឹង, ដងអូរជាដើម
-
រនាល នាម
ឈ្មោះសត្វស្លាបមួយប្រភេទកវែងជើងវែងចំពុះវែង, មានសម្បុរផ្សេងៗគ្នា, មានមច្ឆជាតិជាអាហាររាប់ចូលក្នុងពួកកុក
-
រនាស់ នាម
ប្រដាប់មានមេដងធ្មេញ, សម្រាប់ប្រើការរាស់
-
រនាស់ក្របី នាម
រនាស់ធំសម្រាប់ទឹមក្របីបង្អូសរាស់។
-
រនាស់គោ នាម
រនាស់តូចជាងរនាស់ក្របីសម្រាប់ទឹមគោរាស់។
-
រនាស់ដៃ នាម
រនាស់តូចសម្រាប់កាន់រាស់បាន។
-
រនាំង នាម
ផ្ទាំងសំពត់ឬផ្ទាំងព្រួលសម្រាប់បាំងទ្វារ, បង្អួចជាដើមការពារកម្ដៅថ្ងៃឬភ្លៀងមិនឱ្យចាំងមិនឱ្យសាចចូលមកខាងក្នុង
-
រនិងរនាំង គុណនាម
ដែលខ្លាំង, រឹងប៉ឹង; រឹងរូសច្រងេងច្រងាង
-
រនុក នាម
ចន្ទាស់សម្រាប់រុករុញចេញចូលតាមប្រហោងឬចន្លោះរាំងឬបើកបានតាមត្រូវការ
-
រនូត នាម
គ្រឿងទព្វសម្ភារៈសម្រាប់រងទ្ររនាបឬក្ដារ
-
រនួត នាម
កូនត្រីរ៉ស់ដែលទ្រើសជាងត្រីផ្ទក់យ៉ាងធំ
-
រនេល នាម
ឈើឬឫស្សីមូលដែលដាក់កល់របស់ធ្ងន់ដើម្បីនឹងទាញឬរុញទៅឱ្យវិលរមៀលធូរស្រួល
-
រនោង នាម
សត្វល្អិតមួយប្រភេទសម្បុរខ្មៅពភ្លក់ខ្លួនរឹងច្រើនកើតក្នុងរដូវភ្លៀងនៅនឹងកៀនមេដំបូលឬកៀនផ្លានផ្ទះចាស់, ចួនកាលធ្លាក់ចុះមកក៏មាន, ច្រើនហៅថាមេរនោង ( ប្រហែលជាហៅក្លាយមកពីពាក្យថាននោងទេដឹង? ព្រោះសត្វនេះមានរូបសណ្ឋានស្រដៀងនឹងគ្រាប់ននោង )។
-
រនោច នាម
ពន្លឺព្រះចន្ទ្រដែលថយចុះដូចគេចាប់បោចរោចបន្តិចម្ដងៗ, កាឡបក្សគឺចំណែកខាងខ្មៅ ( ខាងងងឹត ) ជាបក្សទី២នៃខែខាងចន្ទគតិរាប់ពីថ្ងៃ១រោចទៅដល់ថ្ងៃ១៤ឬ១៥រោច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។