វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 18 / 81
-
រថបញ្ជរ នាម
រាងរថ, ផ្ទះរថ, តួរថ។
-
រថបថ នាម
( ម . ព . រថវិថី )។
-
រថបន្តោង នាម
រថធាក់ទ្វិចក្របន្តោងសណ្ដោងតួរងបន្ទុក ( ដែលសម្រាប់មនុស្សជិះឬដាក់អីវ៉ាន់ក៏បាន, មនុស្សជិះយ៉ាងច្រើនបានបួននាក់ ) ពីខាងមុខមានមនុស្សម្នាក់ជិះធាក់ទាញអូសឱ្យលឿនទៅ ( ហៅតាមពាក្យបារាំងសែសថាអាឡារ៉ឺម៉ក à la remorque)។
-
រថបាទ នាម
ជើងរថ, កង់រថ។
-
រថពាសដែក នាម
យានយន្តយោធាដែលមានកង់កៅស៊ូមានស្រទាប់ការពារគ្រាប់កាំភ្លើងនិងបំពាក់ដោយកាំភ្លើងធំមួយ
-
រថពាហៈ នាម
( ម . ព . រថវាហៈ )។
-
រថភណ្ឌ នាម
គ្រឿងរថ, ប្រដាប់រថ។
-
រថភ្លើង នាម
រទេះភ្លើង, អយស្ម័យយាន ( ម . ព . រទេះ )។
-
រថយន្ត នាម
រថដ៏វិសេសមួយប្រភេទមានទ្រង់ទ្រាយផ្សេងៗច្រើនបែប, មានចង្កូត, មានគ្រឿងទប់, ... បើកឱ្យលឿនទៅមុខឬឱ្យថយមកក្រោយក៏បានដោយកម្លាំងគ្រឿងយន្តប្រកបគ្នាអាស្រ័យចំហាយក្ដៅដែលឆេះប្រេងវិសេស
-
រថយន្តក្រុង នាម
រថយន្តធុនធំសម្រាប់ដឹកអ្នកដំណើរ។
-
រថយន្តគ្រួសារ នាម
ប្រភេទរថយន្តតូចដែលប្រើជាលក្ខណៈគ្រួសារជាទូទៅផ្ទុកមនុស្សមិនលើសពីប្រាំបួននាក់ដោយគិតទាំងអ្នកបើកបរ។
-
រថយន្ត្រ នាម
( ម . ព . រថយន្ត )។
-
រថយាត្រា នាម
ដំណើរហែដោយរថ, ក្បួនហែដោយរថ, ក្បួនរថ។
-
រថយុទ្ធ នាម
ការច្បាំងគ្នាដោយជិះរថ។
-
រថយោធា នាម
ពួកទាហានរថ, ពួកទាហានរក្សារថ។
-
រថរេណូ នាម
ឈ្មោះគ្រឿងរាប់យ៉ាងល្អិតមួយប្រភេទប្រមាណ៣៦តជ្ជារី។
-
រថវាហៈ នាម
អ្នកនាំរថគឺសេះទឹមអូសរថ, អ្នកបររថ ( សារថី )។
-
រថវិជ្ជា នាម
វិជ្ជាធ្វើរថ; ចំណេះបររថ។
-
រថវិថី នាម
ផ្លូវរថ។
-
រថវិទ្យា នាម
( ម . ព . រថវិជ្ជា )។
-
រថសាលា នាម
រោងរថ។
-
រថសាស្ត្រ នាម
ក្បួន, ច្បាប់សម្រាប់រៀនឱ្យចេះបររថឬឱ្យចេះធ្វើការរថ។
-
រថសិក្សា នាម
ការរៀនធ្វើរថ, ការរៀនបររថ។
-
រថអូស នាម
យានស្រាលមានកង់ពីររាងខ្ពស់ស្រោងមានកន្លែងជិះមានដំបូលសំពត់ក្រាស់សម្រាប់ដំឡើងបើកឬតម្លោះបិទបានពីខាងមុខមានដងពីរឃ្លាតឆ្ងាយពីគ្នាសម្រាប់មនុស្សម្នាក់ចូលក្នុងចន្លោះចាប់សង្កត់ដោយដៃទាំងពីរទាញអូសរត់លឿនទៅយ៉ាងធូរ។
-
រថឧស្ម័ន នាម
( ម . ព . ឧសុមរថ )។
-
រថាង្គ នាម
អង្គឬអវយវៈរបស់រថ។
-
រថានិក នាម
ពួករថឬក្បួនរថ ( ក្បួនរថយោធាក្នុងសម័យបុរាណ, យ៉ាងតិចត្រឹមរថបីរថមួយៗមានទាហានអ្នកកាន់កាប់បួននាក់ៗរួមជា១២នាក់។
-
រថានីក នាម
ពួកទាហានរទេះ, កងទ័ពរទេះ ( ក្នុងសម័យបុរាណ )។
-
រថាលង្ការ នាម
គ្រឿងប្រដាប់តាក់តែងរថឱ្យល្អរុងរឿង។
-
រថាវយវៈ នាម
( ម . ព . រថាង្គ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។