វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 16 / 81
-
រត់គន្លង គុណកិរិយា
ដែលមានរបៀបគន្លងត្រូវគ្នា។
-
រត់ឆ្វាយជើង កិរិយាសព្ទ
រត់បញ្ចេញទំនងលើកខ្ពស់ៗឡើងដូចគេឆ្វាយ។
-
រត់ជួរ គុណនាម
ដែលត្រូវជួរគ្នា។
-
រត់ដៃ គុណនាម
ដែលថ្នឹកដៃ, ស្ទាត់ដៃដោយរហ័ស។
-
រត់បះសក់
( សំនួន .) រត់យករួចខ្លួនដោយភ័យខ្លាចខ្លាំង។
-
រត់ប្រាសអាយុ កិរិយាសព្ទ
( ព . ប្រ .) រត់ចេញយ៉ាងប្រថុចញ៉ុចឬគេចចេញពីកន្លែងណាមួយដើម្បីឱ្យតែបានរួចជីវិត
-
រត់ផ្នត់ គុណនាម
ដែលត្រូវផ្នត់គ្នាឥតល្អៀង។
-
រត់មាត់ គុណកិរិយា
ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ ( ហាក់ដូចគេរត់ )
-
រត់មុខគេ គុណកិរិយា
ដែលខំប្រឹងធ្វើការឬប្រឹងរៀនប្រឹងទន្ទេញឱ្យបានលឿនជឿនជាងគេ
-
រត់ម៉ារ៉ាតុង នាម
កីឡារត់ប្រណាំងមួយបែប
-
រត់យួន កិរិយាសព្ទ
បោលរាយជើងស្មើៗត្រឹកៗ ( ចំពោះតែសេះ )
-
រត់របត់ គុណនាម
ដែលត្រូវគ្នាតាមកម្រិត, តាមបែបបទឬតាមសណ្ដាប់ធ្នាប់តែមួយ។
-
រត់របប គុណនាម
ដែលមានរបបដូចគ្នា។
-
រត់របៀប គុណនាម
ដែលមានរបៀបត្រូវគ្នា, ដែលចុះរបៀបគ្នា។
-
រត់លូន កិរិយាសព្ទ
( ម . ព . រត់ )។
-
រត់សណ្ដាប គុណកិរិយា
រត់ខ្លាំង, រត់ពេញកម្លាំងឬរត់ពេញទំហឹងបែកញើសដាប។
-
រត់សាច់មួយ គុណនាម
រលាយសាច់មួយ។
-
រត់ឡើង កិរិយាសព្ទ
ឡើងមកនៅដោយស្ម័គ្រចិត្តឯងឥតមានអ្នកណាហៅរក
-
រត់ឡើងមកនៅ កិរិយាសព្ទ
( ម . ព . រត់ឡើង )។
-
រត្ត គុណនាមនាម
ដែលជ្រលក់ហើយ; ដែលផាត់ព័ណ៌ហើយ; ក្រហម
-
រត្តកម្ពល គុណនាម
សំពត់កម្ពលក្រហម។
-
រត្តគាវី គុណនាម
មេគោក្រហម។
-
រត្តចន្ទន៍ នាម
ចន្ទន៍ក្រហម។
-
រត្តញ្ញូ នាម
អ្នកដឹងរាត្រីគឺអ្នកដែលមានអាយុច្រើន ( ចាស់ ) ជាអ្នកដឹងកិច្ចការផ្សេងៗច្រើន
-
រត្តបឋវី នាម
ដីក្រហម។
-
រត្តរឿងរង្សី គុណនាម
រស្មីក្រហមរុងរឿង ( ព . កា .)។
-
រត្តសុវណ្ណ គុណនាម
មាសក្រហម ( មាសឆ្អិន; មាសឱ្យដី )។
-
រត្តិកាល នាម
ពេលយប់។
-
រត្តិចរ នាម
សត្វដែលចេញរកស៊ីតែក្នុងវេលាយប់វេលាថ្ងៃឈប់ដេក
-
រត្តិច្ឆេទ នាម
ដំណើរដាច់រាត្រី ... ( ព . វិ .) ក្នុងវិធីធ្វើបរិវាសកម្ម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។