វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 12 / 81
-
រណក្រឹត្យ នាម
( ម . ព . រណកិច្ច )។
-
រណក្សេត្រ នាម
សមរភូមិ, ទីតយុទ្ធគ្នា, ទីចម្បាំង។
-
រណជ័យ នាម
ការឈ្នះទ័ព, ការច្បាំងឈ្នះ។
-
រណដ្ឋាន នាម
( ម . ព . រណក្សេត្រ )។
-
រណនាយក នាម
( ម . ព . រណសភាធិបតី )។
-
រណប នាម
ប្រដាប់សម្រាប់អប, របស់ដែលអបពីលើគេ
-
រណបរាជ័យ នាម
ការចាញ់ទ័ព, ការច្បាំងចាញ់គេ។
-
រណពិធី នាម
បែបចម្បាំង, របៀបចម្បាំង។
-
រណភណ្ឌ នាម
ប្រដាប់សម្រាប់ច្បាំង, គ្រឿងចម្បាំង។
-
រណភូមិ នាម
( ម . ព . រណក្សេត្រ )។
-
រណភេរី នាម
ស្គរទ័ព។
-
រណមន្ត្រី នាម
មន្ត្រីខាងក្រសួងចម្បាំង។
-
រណមិត្ត នាម
មិត្រដែលចូលដៃជួយច្បាំង, សម្ពន្ធមិត្រអ្នកជួយច្បាំង។
-
រណមិត្រ
( ម . ព . រណមិត្ត )។
-
រណមុខ
កងទ័ពមុខ, ទ័ពស្រួច។
-
រណមុខ្យ
( ម . ព . រណមុខ )។
-
រណរង្គ
( ម . ព . រណក្សេត្រ )។
-
រណរឹទ្ធិ
( ម . ព . រណឫទ្ធិ )។
-
រណវាទ្យ
ភ្លេងសម្រាប់លេងក្នុងចម្បាំង, ភ្លេងទ័ព។
-
រណវិជ្ជា
ចំណេះខាងចម្បាំង។
-
រណវិទ្យា
( ម . ព . រណវិជ្ជា )។
-
រណវិន័យ
ច្បាប់ចម្បាំង។
-
រណសភា
ដំណើរប្រជុំប្រឹក្សាអំពីការច្បាំង។
-
រណសភាធិបតី
អធិបតីឬនាយកក្នុងការប្រជុំប្រឹក្សាអំពីការច្បាំង។
-
រណសាន្តិភាព
ដំណើរស្ងប់សឹក, ការលើកលែងច្បាំងគ្នាតទៅទៀត។
-
រណសាស្ត្រ
ក្បួនសម្រាប់សិក្សាខាងចម្បាំង។
-
រណសិក្សា
ការហាត់រៀនចំណេះខាងចម្បាំង, ការហាត់ច្បាំង។
-
រណសិរ្ស
ក្បាលទ័ព, ខាងមុខនៃកងទ័ព; ជួរនៃកងទ័ពដែលរៀបចំត្រៀមខ្លួនចាំឈមមុខបម្រុងប្រយុទ្ធនឹងបច្ចាមិត្ត។
-
រណស្ដម្ភ
សសរគោលដែលបោះឬលើកដាំទុកជាទីនឹកឃើញដល់សម័យកាលកើតចម្បាំង, អនុស្សាវរីយ៍ជាទីនឹកដល់គ្រាដែលកើតសង្គ្រាម។
-
រណស្តម្ភ
សសរគោលដែលបោះឬលើកដាំទុកជាទីនឹកឃើញដល់សម័យកាលកើតចម្បាំង, អនុស្សាវរីយ៍ជាទីនឹកដល់គ្រាដែលកើតសង្គ្រាម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។