វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 9 / 17
-
យឺតយូរ គុណនាមគុណកិរិយា
យូរព្រោះយឺត។
-
យឺតយ៉ាវ គុណនាមគុណកិរិយា
ដែលច្រអូសមិនរហ័សរហួន
-
យឺន គុណនាម
ដែលតាំងនៅឬធន់នៅបានយូរ
-
យឺនយូរ គុណនាម
ដែលឋិតនៅបានយូរ, ឋិតថេរ។
-
យុក នាម
ឈ្មោះភមរជាតិមួយប្រភេទពួកម្រោមតែនៅក្នុងរន្ធដីធ្វើចំពួយសម្រាប់ចេញចូលចេះធ្វើក្អមដាក់ទឹកបានទឹកមានរសផ្អែមស្រដៀងនឹងទឹកម្រោមដែរ។
-
យុកក្ប័ត្រ នាម
( ម . ព . យោក្ប័ត្រ )។
-
យុកយាក់ គុណកិរិយា
ដែលប្រើអាការកិរិយាយ៉ាងកាច, ដែលកញ្ឆក់កញ្ឆែងឥតក្រែងឥតប្រណី, ដែលគ្រលុកឬលុកលុយតាមការ
-
យុគ នាម
នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ។
-
យុគគ្រាះ នាម
ការប្រកាន់ជាគូៗគឺការប្រកាន់ពួក ( ដំណើរប្រកាន់ថាពួកយើងពួកគេ )
-
យុគដែក នាម
ដំណាក់កាលដែលមនុស្សយកដែកមកប្រើប្រាស់បន្តពីសំរឹទ្ធ
-
យុគថ្មកណ្ដាល នាម
( ប្រវត្តិ .) ដំណាក់កាលអន្តរកាលចន្លោះយុគថ្មបំបែកនិងយុគថ្មរំលីងដែលនៅពេលនោះមនុស្សបំណែកថ្មមកធ្វើជាឧបករណ៍ប្រើប្រាស់ដោយមានការកែច្នៃនិងរចនាឧបករណ៍នោះជាច្រើនប្រភេទ
-
យុគថ្មបំបែក នាម
( ប្រវត្តិ .) ដំណាក់កាលដំបូងនៃសង្គមមនុស្សដែលចេះយកថ្មធម្មជាតិមកបំបែកធ្វើឧបករណ៍ប្រើប្រាស់។ក្រៅពីឧបករណ៍ថ្មមនុស្សក៏ចេះយកឆ្អឹងស្នែងនិងឈើធ្វើជាឧបករណ៍ប្រើប្រាស់ផងដែរ
-
យុគថ្មរំលីង នាម
( ប្រវត្តិ .) ដំណាក់កាលចុងក្រោយនៃយុគថ្មដែលនៅពេលនោះមនុស្សយកថ្មមកបំបែកហើយរំលីងឬសំលៀងធ្វើជាឧបករណ៍ប្រើប្រាស់។នៅក្នុងយុគនេះមនុស្សចេះធ្វើកសិកម្មផងដែរ
-
យុគទឹកកក នាម
( ប្រវត្តិ .) កាលសម័យដ៏យូរដែលទឹកកកបានគ្របដណ្ដប់លើផ្ទៃផែនដីក្នុងអតីតកាល
-
យុគន្តកាល នាម
កាលឬសម័យជាទីបំផុតនៃយុគ; កាលឬសម័យជាទីបំផុតនៃអាយុ។
-
យុគន្ធរ នាម
ប្រដាប់ទ្រទ្រង់នូវគូ ( ទូករទេះ; ចន្ទាសរថ; ដងរ៉ែក )។
-
យុគលបាទ នាម
ជើងទាំងគូគឺជើងទាំងពីរ; ( រ . ស .)
-
យុគលពិន្ទុ នាម
ចំណុចមួយគូឬចំណុចពីរទន្ទឹមគ្នា។
-
យុគលហត្ថ នាម
ដៃទាំងគូគឺដៃទាំងពីរ; ( រ . ស .) ព្រះហស្តទាំងគូ។
-
យុគលហត្ថយុគល នាម
( ម . ព . យុគលហត្ថ )។
-
យុគលោហៈ នាម
ដំណាក់កាលបន្ទាប់ពីយុគថ្មរំលីងដែលមនុស្សចេះយកលោហៈមកប្រើប្រាស់។យុគលោហៈចែកចេញជាបីគឺយុគស្ពាន់យុគសំរឹទ្ធនិងយុគដែក
-
យុគលៈ នាម
គូ; ខ្មែរច្រើនប្រើតែដែលប្រកបជាបទសមាសៈ។
-
យុគស្ពាន់ នាម
ដំណាក់កាលដែលមនុស្សចេះយកស្ពាន់មកធ្វើជារូបធាតុដើមសម្រាប់ផលិតឧបករណ៍ប្រើប្រាស់អាវុធនិងគ្រឿងអលង្ការ
-
យុតាបៃ នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤សិតាបៃ។ជាទូទៅក្នុងការនិយាយគេកំណត់យក១យុតាបៃស្មើនឹង១០០០សិតាបៃហើយអក្សរកាត់គឺ YB។
-
យុត្តកម្ម នាម
អំពើដំគួរ, អំពើឬការដែលត្រឹមត្រូវ។
-
យុត្តការណ៍ នាម
ហេតុឬដំណើរដ៏គួរ។
-
យុត្តកិច្ច នាម
កិច្ចត្រឹមត្រូវ, ការរវល់ដែលគួរធ្វើ, គួរប្រកប។
-
យុត្តក្រឹត្យ នាម
ក្រឹត្យត្រឹមត្រូវ, ការរវល់ដែលគួរធ្វើ, គួរប្រកប។
-
យុត្តចិន្តា នាម
គំនិតដ៏គួរ, គំនិតត្រឹមត្រូវ។
-
យុត្តមតិ នាម
គំនិតដ៏គួរ, គំនិតត្រឹមត្រូវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។