វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 6 / 17
-
យសសក្ដិ នាម
( ម . ព . សក្ដិ )។
-
យសសម្បទា
( ម . ព . យសសម្ប័ទ )។
-
យសសម្ប័ទ
ការបរិបូណ៌ដោយយស។
-
យសស័ក្ដិ នាម
( ម . ព . ស័ក្ដិយស )។
-
យសុម្ម័ទ នាម
ការឆ្កួតយសការឈ្លក់វង្វេងនឹងយស។
-
យសោធរា នាម
ស្ត្រីអ្នកទ្រទ្រង់យស; ព្រះនាមក្សត្រីមួយអង្គជាកន្សៃសព៌េជ្ញនៃព្រះសក្យមុនីគោតម ( ព្រះនាងពិម្ពា )។
-
យាគូ នាម
បបរ។
-
យាង កិរិយាសព្ទនាម
ដើរ, ដើរទៅមក, ខ្មែរប្រើពាក្យនេះចំពោះតែជារាជសព្ទ
-
យាងចុះ កិរិយាសព្ទ
ចុះស៊ប់, ចុះកាន់; ច្រើនប្រើក្នុងពាក្យទេសនាបុរាណ
-
យាងព្រះបាទា កិរិយាសព្ទ
យាងដោយព្រះបាទាឥតយានជំនិះ
-
យាងយាវ គុណកិរិយាគុណនាម
ដែលឈានតឹងជំហានដើរដោយលំនាំរង្វើលៗមួយៗ
-
យាងយាស កិរិយាសព្ទ
ដើរដោយមានលំនាំ, ដើរដោយលំនាំល្វាសល្វន់។
-
យាចក នាម
អ្នកសូមទាន, ស្មូម
-
យាចនា នាម
ការសូមការអង្វរការស្នើសុំ។
-
យាចិកា នាម
អ្នកសូមទានជាស្ត្រី។
-
យាណូវ នាម
ឈ្មោះគ្រឿងពុលមួយប្រភេទ ( ហៅថាយីណូវឬជ័រណូវក៏មាន, តាមទម្លាប់ដោយស្រុក )។
-
យាត្រា នាម
ការដើរ, ការចេញចរ, ការដើរផ្លូវ; ការដើរហែ, ការដើរជាពួកជាកង; ការចិញ្ចឹមជីវិត
-
យាន នាម
គ្រឿងដឹកនាំ, គ្រឿងនាំបន្ទុកទៅមក, គ្រឿងសម្រាប់ជិះដូចយ៉ាងរទេះ, រថ, ទូកជាដើម
-
យានចរ នាម
អ្នកដំណើរតាមយាន
-
យានជំនិះ នាម
យានសម្រាប់ដឹកមនុស្សឬទំនិញនៅលើផ្លូវឬសម្រាប់សណ្ដោងឬត្រូវគេសណ្ដោង។
-
យានដ្ឋាន នាម
កន្លែងដាក់យាន, កន្លែងសំចតយាន។
-
យានបាត្រ នាម
ទូកក្ដោងយ៉ាងធំ, ភេត្រា ( កប៉ាល់ក៏គួរហៅថាយានបាត្របានដែរ )។
-
យានពាហនៈ
( ម . ព . ពាហនៈ )។
-
យានពិសេស
( ម . ព . យានវិសេស )។
-
យានមាស នាម
យានបិទមាស; ( រ . ស .) ឈ្មោះបល័្លង្កគ្រឿងសែងមួយប្រភេទមានភ្នាក់ដៃមានបង្អែករចនាវិចិត្រផ្សេងៗសម្រាប់ក្សត្រិយ៍ទ្រង់គង់។
-
យានយន្ត នាម
យានដែលធ្វើចរាចរណ៍ដោយម៉ាស៊ីន។
-
យានយន្តូបករណ៍ នាម
យានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែមដោយគ្មានផ្ទុកមនុស្សឬគ្មានផ្ទុកអីវ៉ាន់នៅក្រៅកាប៊ីន
-
យានវាហនៈ
( ម . ព . ពាហនៈ )។
-
យានវិសេស
យានដែលប្លែកឬយានដែលទុកសម្រាប់ប្រើដោយឡែកម្ដងៗ។
-
យានសង្គ្រោះ នាម
យានដឹកជញ្ជូនដែលបំពាក់ឧបករណ៍វេជ្ជសាស្រ្តដើម្បីសង្គ្រោះបន្ទាន់នូវអ្នកជំងឺអ្នករបួសជនរងគ្រោះផ្សេងៗឬដឹកសាកសព។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។