វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 4 / 17
-
យថាហេតុ គុណកិរិយា
តាមហេតុ, តាមរឿងដែលកើតមានឡើងយ៉ាងណាៗ
-
យន់ កិរិយាសព្ទ
ដាបចុះ, ទន់, ទន់ចុះ, ជ្រុល, ជ្រប់
-
យន់មាត់ កិរិយាសព្ទ
រួយមាត់ឬនឿយមាត់ព្រោះនិយាយច្រើនហួសកម្លាំង។
-
យន្ត នាម
គ្រឿងប្រដាប់ដែលកម្រើកបានដោយកម្លាំងចក្រប្រកបគ្នា
-
យន្តកម្ម នាម
ការយន្ត, ការធ្វើយន្ត
-
យន្តការ នាម
បែបផែននៃការធ្វើអ្វីមួយដែលបានគ្រោងទុក
-
យន្តការី
អ្នកធ្វើយន្ត, អ្នកធ្វើការយន្ត
-
យន្តបថ នាម
ផ្លូវយានយន្តផ្លូវសម្រាប់រថយន្តបើកបរ។
-
យន្តវិជ្ជា
ចំណេះធ្វើយន្ត។
-
យន្តសាល
រោងយន្ត, រោងដាក់គ្រឿងយន្ត, រោងធ្វើគ្រឿងយន្ត។
-
យន្តសាលា
( ម . ព . យន្តសាល )។
-
យន្តសិក្សា
ការរៀនធ្វើយន្ត, ការរៀនកែគ្រឿងយន្ត។
-
យន្តហោះ នាម
យានជំនិះដែលប្រើកម្លាំងម៉ាស៊ីនចក្រប្រកបគ្នាហើយអាចបើកហោះហើរធ្វើដំណើរលើអាកាសបាន។
-
យន្តហោះទឹក នាម
យន្តហោះដែលអាចចុះឬឡើងលើទឹកបាន។
-
យន្តហោះប្រដេញ នាម
យន្តហោះចម្បាំងយ៉ាងលឿនមួយប្រភេទសម្រាប់បណ្ដេញនិងកម្ទេចយន្តហោះសត្រូវ។
-
យន្តហោះលឿនជាងសំឡេង នាម
យន្តហោះដែលមានល្បឿនលឿនជាងសំឡេងគឺលើសពី១២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
-
យន្តូបនីយកម្ម នាម
ដំណើរការរៀបចំឱ្យមានការប្រើប្រាស់គ្រឿងយន្តក្នុងដំណើរការផលិតកម្មនិងសេវាកម្មជំនួសការប្រើកម្លាំងមនុស្សឬសត្វ។
-
យន្ត្រ នាម
( ម . ព . យន្ត )។
-
យន្ត្រវិទ្យា នាម
( ម . ព . យន្តវិជ្ជា )។
-
យន្ត្រសាស្ត្រ
ក្បួនប្រាប់វិធីធ្វើយន្ត។
-
យន្ត្រសិក្សា នាម
( ម . ព . យន្តសិក្សា )។
-
យប់ នាម
រាត្រី, វេលាដែលព្រះអាទិត្យអស្តង្គតហើយគឺវេលាតាំងពីព្រះអាទិត្យលិចបាត់អស់ពន្លឺទៅរហូតមកទល់នឹងពេលអរុណរះមានពន្លឺច្បាស់ឡើង។
-
យប់បង្ហុយផ្សែងថ្ងៃឡើងភ្លឺព្រោង
( ព . ប្រ .) ច . វេលាយប់ត្រិះរិះ, គិតគ្នេរដល់វេលាថ្ងៃធ្វើកិច្ចការឬស្ដីនិយាយតាមលំអានតម្រិះនោះតាមគំនិតនោះ។
-
យប់មិញ នាម
យប់ដែលកន្លងទៅហើយបន្ទាប់ថ្ងៃនេះ។
-
យប់ម្សិល នាម
យប់របស់ថ្ងៃម្សិល។
-
យប់ម្សិលម្ង៉ៃ នាម
យប់របស់ថ្ងៃម្សិលមួយថ្ងៃឬម្សិលម្ង៉ៃ។
-
យប់យន់ នាម
យប់ជ្រុល, យប់ជ្រៅ។
-
យម
( ម . ព . យមៈ )។
-
យមក គុណនាមនាម
គូ; ភ្លោះ។
-
យមកធីតា នាម
កូនស្រីភ្លោះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។