វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 12 / 17
-
យូរយារ គុណកិរិយាគុណនាម
យូរជ្រុល, យូរហួសកំណត់
-
យូហឺ នាម
( ម . ព . មឹក )។
-
យូអអិល នាម
( ប . ព .) អាសយដ្ឋានធនធានឯកសារកម្មវិធីឬទំព័រវេបនៅលើបណ្ដាញកុំព្យូទ័រឬអ៊ីនធឺណិត។
-
យួន នាម
ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន
-
យួរ កិរិយាសព្ទ
ចាប់កាន់ព្យួរដោយដៃ
-
យើ នាម
សូរលាន់មាត់ដោយក្រោធ, ដោយចំអកឱ្យ, ដោយផ្ទាន់, ដោយភ្ញាក់, តឹងចិត្ត, ឆ្ងល់
-
យើង សព្វនាម
ខ្ញុំទាំងឡាយ, ពួកខ្ញុំ
-
យើះ នាម
( ម . ព . យើ!)។
-
យឿ នាម
ទីតាំងបែងចែក ( ទិញលក់ ) ផលនេសាទ
-
យឿង នាម
ឥរិយាក្នុងរបាំបុរាណដែលធ្វើចលនាកផ្អៀងផ្អងបង្អូសយឺតៗទន់ភ្លន់រស់រវើកស្អិតជាប់គ្នានិងឱ្យហាប់ណែន។
-
យេកយោក គុណកិរិយាគុណនាម
ដែលយោកចុះយោកឡើងរឿយៗ, ដែលយោកយោលទៅមកៗរឿយៗ
-
យេកយោគ គុណកិរិយាគុណនាម
( ម . ព . យេកយោក )។
-
យេនឌ័រ នាម
លក្ខណៈនិងទំនាក់ទំនងតួនាទីរបស់បុរសនិងស្ត្រីដែលមាននិងត្រូវបានកំណត់ដោយភេទនិងដោយគ្រប់ទិដ្ឋភាពសង្គមហើយមិនមែនកំណត់ដោយកត្តាជីវសាស្ត្រទេ។
-
យេស៊ូ នាម
នាមសាស្តាម្នាក់ជាអ្នកបង្កើតលទ្ធិឬសាសនាក្រេជែនកើតនៅក្រុងបេថ្លេអែម (Bethléem) ប្រទេសប៉ាឡេស្ទីន (Palestine) ក្នុងរវាងព . ស . ៥៤៥ ( ឆ្នាំរកាត្រីស័ក ) ទទួលមរណភាពក្នុងកាលព . ស . ៥៧៤ ( ឆ្នាំខាលទោស័ក ) ក្នុងអាយុគម្រប់៣០ឆ្នាំ, គឺក្នុងរវាងគ . ស . ៣០; តាំងសករាជមួយគិតពីថ្ងៃដែលសាស្តានេះកើតហៅថាគ្រិស្តសករាជ ( សរសេរអក្សរសង្ខេបថាគ . ស .) គឺសករាជដែលនិយមប្រើក្នុងប្រទេសអឺរ៉ុបនិងប្រទេសអាស៊ីដោយច្រើនក្នុងសម័យសព្វថ្ងៃនេះ។
-
យេស៊ូគ្រិស្ត នាម
( ម . ព . យេស៊ូ )។
-
យែក ប.
( ព . សា .) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យយំថា
-
យៃ គុណនាម
អភ័ព្វដំណើរ, ដែលតែងតែទាស់ដំណើរ, ទាស់ការ; ដែលរអាក់រអួល, ស្កុនដំណើរ, ស្កុនការ
-
យោ នាម
សូរលាន់មាត់ដោយអស្ចារ្យ, ស្ងើច, កោត; សរសើរ, ប្លែកក្នុងចិត្ត
-
យោក កិរិយាសព្ទ
យោលខ្លួនងោកងើបៗ, យោលទៅៗមកៗ
-
យោក្ប័ត្រ នាម
ឋានន្តរមន្ត្រីរដ្ឋបាលជាអ្នកកាន់ការខាងបញ្ជីនឹងសំបុត្រផ្សេងៗ។លុះចំណេរកាលតមកខ្មែរប្រើឋានន្តរនេះជាលេខាធិការសម្រាប់ក្រសួងរដ្ឋាភិបាលទាំងពួង, សម័យបច្ចុប្បន្នប្រើពាក្យនេះជាលេខាធិការវិញ។
-
យោគ កិរិយាសព្ទនាម
ខ្សែតម្បារសំប៉ែតដែលចងភ្ជាប់ជាមួយនឹងស្លោកបាត្រសម្រាប់ស្តាយបាត្រ។
-
យោគក្សេម នាម
ដំណើរស្រាករវល់, ស្រាកសេចក្ដីអំពល់ចិត្ត; ( ព . ពុ .) ធម៌ដែលក្សេមចាកកិលេស, ចាកសេចក្ដីអំពល់ចិត្ត ( ព្រះនិញ្វន )។
-
យោគក្ស័យ នាម
ដំណើរអស់ព្យាយាម; ដំណើររសាយព្យាយាម; ដំណើរអស់រវល់; ( ព . ពុ .) ដំណើរអស់កិលេស។
-
យោគបាត្រ នាម
ខ្សែតម្បារសំប៉ែតដែលចងភ្ជាប់នឹងស្លោកបាត្រសម្រាប់ស្ពាយ។
-
យោគពេញទំហឹង កិរិយាសព្ទ
ប្រឹងពេញកម្លាំង ( ព . សា .)។
-
យោគយល់ កិរិយាសព្ទ
យល់ដោយសេចក្ដីលម្អៀង, យល់មុខ។
-
យោគយាត្រា កិរិយាសព្ទ
ដំណើររបស់នក្សត្រឫក្ស
-
យោគវិក្រ័យ នាម
ការលក់ដូរដោយបំបាត់។
-
យោគាវចរ នាម
អ្នកតាំងចិត្តឱ្យចុះស៊ប់ក្នុងការភាវនា, អ្នកចម្រើនកម្មដ្ឋាន។
-
យោគិន នាម
អ្នកមានព្យាយាមខាងការភាវនា, អ្នកមានព្យាយាមខាងការស្មិងស្មាធិ៍, អ្នកចម្រើនកម្មដ្ឋាន; បព្វជិត; តាបស, ឥសី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។