វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 11 / 17
-
យុទ្ធសន្តិភាព នាម
ដំណើរស្ងប់សឹក, ការសះជាលើកលែងច្បាំងគ្នា។
-
យុទ្ធសាស្ត្រ នាម
ក្បួនចម្បាំង, ក្បួនសម្រាប់ច្បាំង ( ដូចយ៉ាងក្បួនព្យូហ៍សឹកជាដើម )។
-
យុទ្ធស្ម័គ្រ នាម
ដំណើរស្ម័គ្រចិត្តនឹងច្បាំង; ដំណើរភ្ជុំពលត្រៀមប្រចាំការ ( សំ . យុទ្ធសាមគ្រី )។
-
យុទ្ធិកសមាជិក នាម
សមាជិកយោធាសមាជិកអ្នករួមប្រយុទ្ធ។
-
យុទ្ធិកៈ គុណនាម
ដែលប្រយុទ្ធដើម្បីជ័យជម្នះ។
-
យុទ្ធុបករណ៍ នាម
( ម . ព . យុទ្ធោបករណ៍ )។
-
យុទ្ធោបករណ៍ នាម
ប្រដាប់សម្រាប់សង្គ្រាម, គ្រឿងចម្បាំង។
-
យុទ្ធោបាយ នាម
វិធីសាស្ត្រកលល្បិចក្នុងការប្រយុទ្ធ។
-
យុពា គុណនាមនាម
កំលោះទាំងឡាយ, ពួកប្រុសកំលោះឬពួកកំលោះក្រមុំ។
-
យុពាពាល គុណនាមនាម
កំលោះឬក្រមុំក្មេង។
-
យុយ នាម
( ម . ព . យូយ!)។
-
យុរ កិរិយាសព្ទ
ទន់ដាបស្លុបចុះ, សំយាកដាបចុះ
-
យុរយារ គុណនាម
ដែលយុលរយីករយាក
-
យុរស្បូវ នាម
ចុងសំយាបផ្ទះប្រក់ស្បូវដែលយុរសំយាកចុះ។
-
យុលស្បូវ នាម
( ម . ព . យុរស្បូវ )។
-
យុវជន នាម
ជនកំលោះ; ជនកំលោះក្រមុំ។
-
យុវតី គុណនាមនាម
ក្រមុំ, ស្ត្រីក្រមុំ
-
យុវនារី នាម
យុវតី, ស្រីវ័យក្មេង, ស្រីក្រមុំ។ — យុវនារីបដិវត្តន៍។
-
យុវភាព នាម
ភាវៈកំលោះឬក្រមុំ។
-
យុវរាជ នាម
ស្តេចកំលោះ, ព្រះរាជបុត្រកំលោះជារាជទាយាទ។
-
យុវវ័យ នាម
រយៈពេលនៃជីវិតរបស់មនុស្សក្រោយកុមារភាព។
-
យុវៈ គុណនាមនាម
កំលោះ, ប្រុសកំលោះ។
-
យុវ័ន នាម
( ម . ព . យុវរាជ )។
-
យុះៗ នាម
សូរសព្ទបន្លឺតឿនបង្ខំសុនខឱ្យដេញឬបន្លឺបង្អើលសត្វសាហាវឱ្យគេចចៀសចេញពីទីជិតខាងផ្លូវក្នុងព្រៃដែលគួរស្ញើប។
-
យូកូង នាមគុណនាម
ជើងកាង, អ្នកលេងកាប់ចាក់, ជនពាល, ជនទុច្ចរិត។ជួនកាលគេហៅយូកូម
-
យូគី នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយមេល្បែងបញ្ចេញក្នុងមួយលើកៗនូវរូបសត្វណាមួយ ( ក្នុងចំណោមសត្វទាំង១២នៃឆ្នាំ ) សម្រាប់ឱ្យអ្នកលេងចាក់មុនការចេញរូបសត្វ។
-
យូដូ នាម
កីឡាជប៉ុនមួយបែបដែលគូប្រកួតទាំងពីរព្យាយាមបោកគ្នាឱ្យដួលទៅនឹងដី
-
យូធូប នាម
( ប . ព .) វេបសាយរបស់អាម៉េរិកដែលជាវេទិកាអនុញ្ញាតឱ្យបង្ហាញចែកចាយចូលមើលធ្វើអត្ថាធិប្បាយវាយតម្លៃជាដើមនៅលើអ៊ីនធឺណិតនូវវីឌីអូដែលយើងបានបង្កើតហៅថាវីឌីអូយូធូប។
-
យូយ នាម
ពាក្យស្រែកពន្យុយបន្លាចគ្នា
-
យូរ គុណកិរិយាគុណនាម
ដែលមិនឆាប់, យឺត, អង្វែង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។