វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 7 / 60
-
មត្តេយ្យកៈ នាម
ទ្រព្យសម្បត្តិឬកេរមត៌កខាងមាតា
-
មត្តេយ្យដ្ឋាន នាម
កន្លែងឬថ្នាក់បង្រៀនវិជ្ជាថែទាំទារកដល់ម្ដាយដែលមានកូនដំបូង។
-
មត្តេយ្យសិក្សា នាម
កម្រិតសិក្សាដំបូងមុនបឋមសិក្សា
-
មត្ថកវិទ្យា នាម
វិជ្ជាទស្សន៍ទាយចរិតលក្ខណៈឬបញ្ញារបស់មនុស្សតាមរយៈការមើលទម្រង់លលាដ៍ក្បាល។
-
មត្លិក នាម
( ម . ព . មហាតលិក )។
-
មត្លឹក នាម
( ម . ព . មហាតលិក )។
-
មទ្ទរដ្ឋ នាម
ដែនមទ្ទៈឬដែនមទ្រៈ ( ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌា, ច្រើនមាននិយាយតំណាលក្នុងគម្ពីរខាងពុទ្ធសាសនា )។
-
មទ្ររាស្ត្រ នាម
( ម . ព . មទ្ទរដ្ឋ )។
-
មទ្រី នាម
ព្រះនាមព្រះរាជបុត្រីមួយអង្គនៃព្រះបាទមទ្ទរដ្ឋត្រូវជាព្រះអគ្គមហេសីនៃព្រះបាទស្រីវេស្សន្តរ, ក្នុងវេស្សន្តរជាតក ( ព . ពុ .)
-
មទ្រីបាព៌ នាម
សង្កាត់, វគ្គ, កណ្ឌ ( ទី៩) ក្នុងវេស្សន្តរជាតកនិយាយអំពីរឿងព្រះនាងមទ្រី; ច្រើននិយាយជាប់ជាមួយនឹងពាក្យ " កណ្ឌ " ថែមទៀតថា
-
មធុ នាម
ទឹកឃ្មុំ, ទឹកផ្អែម។
-
មធុករ
សត្វធ្វើនូវទឹកផ្អែមមានឃ្មុំនិងម្រោមជាដើម
-
មធុបាយាស
បាយាសលាយទឹកឃ្មុំផ្សំផង, បាយាសមានរសទឹកឃ្មុំ ( បាយាសរបស់នាងសុជាតាក្នុងពុទ្ធប្បវត្តិ )។
-
មធុមេហរោគ នាម
( ម . ព . មធុមេហៈ )។
-
មធុមេហៈ នាម
រោគទឹកមូត្រផ្អែម។
-
មធុរកថា
សម្ដីពីរោះ, ពាក្យពីរោះ។
-
មធុរភោជន
ភោជនឆ្ងាញ់។
-
មធុររស នាម
រសផ្អែម; រសឆ្ងាញ់។
-
មធុរវាទ
( ម . ព . មធុរកថា )។
-
មធុរស នាម
រសទឹកឃ្មុំ; រសផ្អែមឬឆ្ងាញ់; ទឹកផ្អែម ( មានទឹកអំពៅ, ទឹកត្នោតជាដើម ); ពាក្យពីរោះ។
-
មធុរោទក នាម
ទន្លេដែលធំសម្បើមស្រដៀងនឹងសមុទ្រតែមានទឹកសាប ( ទន្លេសាប; ហៅឱ្យត្រូវតាមរូបសព្ទថាសមុទ្រសាបព្រោះឥតមានទន្លេណាមួយមានទឹកប្រៃទេសុទ្ធតែសាបដូចគ្នាគ្រាន់តែធំល្ហល្ហេវដូចសមុទ្រប៉ុណ្ណោះគឺទន្លេដូចជាសមុទ្រប៉ុន្តែមានទឹកសាប )។
-
មធុរៈ គុណនាម
ផ្អែម; ពីរោះ; ឆ្ងាញ់។
-
មធុវប្បកម្ម នាម
ការចិញ្ចឹមឃ្មុំតាមបែបបច្ចេកទេស។
-
មធុវប្បករ នាម
អ្នកចិញ្ចឹមឃ្មុំតាមបែបបច្ចេកទេស។
-
មធូរ គុណនាម
( ម . ព . មធុរៈ )។
-
មធ្យម គុណនាម
យ៉ាងកណ្ដាល
-
មធ្យមភាគ នាម
ចំនួនមធ្យមអត្រាផលធៀបរវាងពិន្ទុសរុបនិងចំនួនមុខវិជ្ជាផលធៀបរវាងផលបូកសរុបនឹងចំនួនធាតុ
-
មធ្យមសិក្សា នាម
កម្រិតសិក្សាចំណេះទូទៅនៅអនុវិទ្យាល័យដល់វិទ្យាល័យ។
-
មធ្យមសិក្សាទុតិយភូមិ នាម
កម្រិតសិក្សាចំណេះទូទៅនៅវិទ្យាល័យ។
-
មធ្យមសិក្សាបឋមភូមិ នាម
កម្រិតអប់រំចំណេះទូទៅនៅអនុវិទ្យាល័យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។