វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 57 / 60
-
ម្យប់ នាម
ប្រើជាន . ( ព . សា .) មួយយប់
-
ម្យប់ម្យាម
មួយយាមក្នុងមួយយប់
-
ម្យាម នាម
ប្រើជាន . ( ព . សា .) មួយយាម; មួយពេល
-
ម្យីម្យា គុណកិរិយា
( ព . សា .) ដូចគ្នានឹងមយីមយាដែរ ( ប្រើតាមទម្លាប់ស្រួលមាត់ឬប្រើក្នុងកាព្យដែលមានទំនងឱ្យប្រើ )។
-
ម្យីម្យ៉ គុណកិរិយា
( ព . សា .) ដូចគ្នានឹងមយីមយាដែរ។
-
ម្យ៉ាង គុណកិរិយា
មួយយ៉ាង។
-
ម្យ៉ាងដែរ គុណកិរិយា
មួយយ៉ាងដែរ។
-
ម្យ៉ាងទៀត គុណកិរិយា
មួយយ៉ាងទៀត។
-
ម្យ៉ាងវិញទៀត ឈ.
មួយយ៉ាងថែមទៀត, មួយយ៉ាងផ្សេងទៀត, មួយយ៉ាងដទៃទៀត។
-
ម្យ៉ែម្យ៉ គុណកិរិយាគុណនាម
( ព . សា .) ម្ញ៉ែម្ញ៉ដោយបញ្ចេញអាការកិរិយាម្ញ៉ិកម្ញ៉ក់ក្នុងលក្ខណៈមាយា
-
ម្រយ នាម
ប្រើជាន . ( ព . សា .) មួយរយគឺដប់១០ដង (១០០)
-
ម្រាក់ នាម
( ព . បុ .) ក្លើស្រីគឺក្លើស្រីនិងស្រីឬពាក្យប្រុសហៅស្រីជាប្រពន្ធរបស់ក្លើ
-
ម្រាម នាម
សរីរាវយវៈដែលបែកជាខ្នែងចេញពីទីបំផុតបាតដៃបាតជើង, ក្នុងម្ខាងៗមានប្រាំៗ
-
ម្រីកៗ គុណកិរិយា
ដែលចេញអាការរីកៗរឿយៗ
-
ម្រឹកម្រៃ គុណកិរិយា
ប៉ផ្អែបឥតស្រាក, ដែលសង្រេងសង្រៃមិនដាច់
-
ម្រឹគ នាម
សត្វចតុប្បាទព្រៃទួទៅមានសីហៈ, ខ្លា, ឈ្លូស, ប្រើស, ក្ដាន់, រមាំងជាដើម
-
ម្រឹគជាតិ នាម
( ម . ព . មិគជាត )។
-
ម្រឹគជីវ័ន នាម
អ្នកចិញ្ចឹមជីវិតដោយការបរបាញ់ម្រឹគយកសាច់ជាដើមលក់ដូរ ( ព្រានម្រឹគ )។
-
ម្រឹគទាយ នាម
( ម . ព . មិគទាយពន )។
-
ម្រឹគពាល នាម
ម្រឹគដែលកាចឬសាហាវ, ហៅថាពាលម្រឹគឬពាឡម្រឹគ ( អ . ថ . ពាលៈម្រឹក )។
-
ម្រឹគពាឡ នាម
( ម . ព . ម្រឹគពាល )។
-
ម្រឹគព័ន្ធន៍ នាម
( ដូចគ្នានឹងមិគព័ន្ធន៍ដែរ )។
-
ម្រឹគរាជ នាម
ស្ដេចម្រឹគ ( ឈ្មោល )។
-
ម្រឹគរាជិនី នាម
( ម . ព . ម្រឹគរាជ )។
-
ម្រឹគីម្រឹគា នាម
ពួកម្រឹកញីនិងម្រឹកឈ្មោល។
-
ម្រឹគេន្ទ្រ នាម
ស្ដេចម្រឹគ ( ច្រើនសំដៅសត្វសីហៈ )។
-
ម្រឹត គុណនាម
ដែលស្លាប់ហើយ។
-
ម្រឹតក នាម
( ម . ព . មរតក )។
-
ម្រឹត្យុ នាម
សេចក្ដីស្លាប់, យមរាជ ( ខ្មែរនិយាយក្លាយជាម្រឹត្យូវមកយូរហើយ )។
-
ម្រឹត្យុសយ្យា នាម
ទីដេកស្លាប់, ដំណេកស្លាប់, កន្លែងដេកស្លាប់ ( ហៅថាមច្ចុសេយ្យាក៏បាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។