វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 56 / 60
-
ម្ដាយធំជីទួតមួយ នាម
ស្ត្រីដែលត្រូវជាបងជីទួតមួយរបស់ឪពុកឬម្ដាយ។
-
ម្ដាយបង្កើត នាម
ម្ដាយដែលបង្កើត។
-
ម្ដាយមីង នាម
ស្ត្រីដែលត្រូវជាប្អូនរបស់មាតាឬរបស់បិតា
-
ម្ដាយមីងសន្ទៃ នាម
ម្ដាយមីងដែលជាញាតិឆ្ងាយហើយឬដែលជាញាតិពន្ធ ( ព . សា .)។
-
ម្ដាយអណ្ដើក នាម
( ព . ប្រ .) ម្ដាយណាដែលគ្រាន់តែបង្កើតកូនមកហើយក៏បោះបង់ចោលមិនបីបាច់រក្សា, អ្នកប្រាជ្ញលោកពោលដោយឧបមាថាម្ដាយនោះឯងដូចជាមេអណ្ដើកដែលគ្រាន់តែបញ្ចេញស៊ុតហើយក៏កកាយដីលុបកប់ស៊ុតហើយបោះបង់ចោលឥតនឹកនាដូច្នោះដែរ; លទ្ធិពុទ្ធពោលថាទោះបីយ៉ាងនេះក៏ដោយមាតានោះក៏ឈ្មោះថាជាម្ដាយនៃកូននោះហើយ, កាលបើកូននោះបានស្គាល់ថាជាម្ដាយបង្កើតរបស់ខ្លួនក៏ត្រូវតែកូននោះជាកតវេទីឬកតវេទិនីចំពោះម្ដាយនោះដែរ។
-
ម្ដុំ នាម
មួយដុំ
-
ម្ដេច គុណកិរិយា
អ្វី, យ៉ាងណា។
-
ម្ដេចក៏ដោយ គុណកិរិយា
អ្វីក៏ដោយ, យ៉ាងណាក៏ដោយ។
-
ម្ដេចក្ដី គុណកិរិយា
យ៉ាងណាក្ដី។
-
ម្ដេចទៅអេះ គុណកិរិយា
យ៉ាងណាទៅអេះ?។
-
ម្ដេចហ៏ គុណកិរិយា
យ៉ាងណាហ៏?។
-
ម្ទេស នាម
ឈ្មោះឈើដំណាំមួយប្រភេទដើមតូចៗទាបៗផ្លែប្រើជាគ្រឿងហឹរ; មានឈ្មោះច្រើនបែបគឺ
-
ម្ទេសហាវ៉ៃ នាម
ម្ទេសមួយប្រភេទមានផ្លែទ្រើសជាងម្ទេសប្លោកមានពូជមកពីហាវ៉ៃមានរសជាតិមិនហឺរអាចប្រើជាបន្លែស្រស់បាន
-
ម្នា ប.
ពាក្យសាមញ្ញប្រើជាបរិវាររបស់ពាក្យមនុស្សថា
-
ម្នាក់ គុណនាម
មួយនាក់
-
ម្នាក់ទៀត គុណនាម
មួយនាក់ទៀត, អ្នកមួយទៀត
-
ម្នាក់មួយ គុណនាម
( ម . ព . មួយម្នាក់ )។
-
ម្នាង នាម
ឋានន្តរសម្រាប់ស្ត្រីព្រះស្នំ
-
ម្នាងសិលា នាម
( ម . ព . មនោសិលា )។
-
ម្នាល គុណនាមសព្វនាម
នែ, ហៃ; ពាក្យសម្រាប់អ្នកធំនិយាយទៅរកអ្នកតូចឬមាតាបិតានិយាយទៅរកកូន
-
ម្នាស់ នាម
ឈ្មោះដំណាំពួកមួយស្លឹកមានបន្លាសណ្ឋានស្រដៀងនឹងស្លឹករំចេកផ្លែមានក្រឡាដេរដាសជុំវិញហៅថាភ្នែកសំបកផ្លែក្រាស់វេលាទុំមានក្លិនក្រអូបមានរសផ្អែមលាយភ្លាវឬជូរបន្តិចៗប្រើជាអាហារ; ម្នាស់មានឈ្មោះផ្សេងៗគ្នាមានម្នាស់ប្រាសាទ, ម្នាស់ឃ្វាំឬម្នាស់ខម, ម្នាស់សំពៅជាដើម។
-
ម្និល នាម
ឈ្មោះក្រុងមួយរបស់កោះលុយសុងនិងហ្វីលិព្វីន; ពួកមនុស្សអ្នកក្រុងនេះក៏ហៅម្និលឬមនិលដែរ ( សរសេរជាម៉ានិលក៏បាន )។
-
ម្នីម្នា គុណកិរិយា
រវៀសរវៃ, រូតរះ, រួសរាន់, ប្រញាប់ប្រញាល់
-
ម្នេញ កិរិយាសព្ទ
ព្រួយប៉ផ្អុកឥតស្រាក, ព្រួយចំបែងចិត្ត
-
ម្នោម្នេញ គុណនាម
ម្នេញក្នុងចិត្ត ( ព . កា .) សរសេរជាម្នោម្នេញក៏បាន )។
-
ម្នោម្នះ គុណនាម
( ម . ព . មនោ )។
-
ម្នៅៗ គុណកិរិយា
មិននៅៗ ( មិនព្រមនៅស្ងៀម ), អត់បើអត់; ពាក្យសម្រាប់និយាយផ្ដើមសេចក្ដីបន្ទោសដោយមានស្ដាយក្រោយ
-
ម្នៅៗយកជ័រព្នៅត្បៀតក្លៀក
( ព . ទ . បុ .) ម្នៅៗយកជ័រព្នៅត្បៀតក្លៀកអត់បើអត់កំពុងនៅសុខៗធ្វើឱ្យកើតហេតុនាំឱ្យមានរវល់ដល់ខ្លួន។
-
ម្នះ គុណនាម
ដែលរឹងរូស, មុខរឹង, ចចេសមិនស្ដាប់បង្គាប់អ្នកប្រាប់។ពាក្យនេះក្លាយពីពាក្យបាលីមានះដែលប្រកាន់កិរិយារឹងត្អឹង។
-
ម្ភៃ នាម
ចំនួន១០ពីរដង (២០)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។