វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 50 / 60
-
មំសភក្សបក្សី នាម
ពពួកសត្វស្លាបដែលស៊ីសាច់ជាអាហារ
-
មំសភក្សរុក្ខជាតិ នាម
រុក្ខជាតិដែលស៊ីសាច់ជាអាហារ។
-
មំសភ័ក្ខ គុណនាម
ដែលស៊ីសាច់ជាអាហារ។
-
មំសវិក្រ័យក៍ នាម
អ្នកលក់សាច់។
-
មំសាសី នាម
សត្វឬរុក្ខជាតិដែលស៊ីសាច់ជាអាហារ។
-
មំសាហារសត្វ នាម
( ម . ព . មំសាសី )។
-
មំសំ នាម
សម្រាប់អ្នកបួស, សម្រាប់គ្រហស្ថអ្នកកាន់សីលឬសម្រាប់និយាយទៅរកឥស្សរជនច្រើនហៅសាច់សត្វទាំងពួងថាមំសំ
-
មំសំសូករៈ
( ម . ព . សូករមំសំ )។
-
មំសៈ នាម
សាច់
-
ម៉ក ឧទានសព្ទ
សូរឮដោយវាយ, គោះ, ផ្ទាត់អ្វីៗដែលរឹងណែន
-
ម៉ក់ នាម
ពូកតូចៗសម្រាប់ទារក
-
ម៉ក់ៗ គុណកិរិយា
ដែលប៉ប្រិចភ្នែករង្វើលៗខ្លាំងៗដោយអាការខឹង, អន់ចិត្ត
-
ម៉ង់តុល នាម
សារធាតុដែលមានក្លិនប្រហើរឆួលចម្រាញ់មកពីជីរអង្កាមឬរុក្ខជាតិដទៃទៀតឬក៏ផលិតវាដោយវិធីសំយោគគីមី។
-
ម៉ង់ៗ គុណកិរិយា
ដែលនៅតែម្នាក់ឯង, ដែលនៅត្រមោចត្រមង់ក្នុងទីស្ងាត់ជ្រងំគ្មានគ្នាជាគម្រប់ពីរ
-
ម៉ឆែ នាម
ថ្នាំផង់ព័ណ៌ខៀវសម្រាប់ប្រើជាថ្នាំគំនូរ, ថ្នាំលាបលនឬប្រើជាថ្នាំជ្រលក់; ឬក៏ជាដុំរឹងមានសាច់ម៉ដ្ឋត្រាំទឹករលាយក៏មានហៅថាម៉ឆែដុំ ( របស់មកពីប្រទេសក្រៅ )។
-
ម៉ដ្ដ គុណនាម
ដែលមានសាច់រលីង, ល្អិតខៃ, ស្និទ្ធជិត
-
ម៉ដ្ឋ គុណនាម
( ម . ព . ម៉ដ្ដ )។
-
ម៉ដ្ឋសួង គុណនាម
ម៉ដ្ឋស្លុងឬល្អិតផង់។
-
ម៉ត់ គុណនាម
( ម . ព . ហ្មត់ )។
-
ម៉ត់ចត់ គុណនាម
( ម . ព . ហ្មត់ចត់ )។
-
ម៉ត់ម៉ង គុណនាម
( ម . ព . ហ្មត់ហ្មង )។
-
ម៉ត់ហ្មង គុណនាម
ដែលអស់សេចក្ដីសៅហ្មង, អស់មន្ទិល; សុទ្ធសូន្យ; ល្អប្រពៃ; ស្អាតប្រពៃ; ស្អាតបាត
-
ម៉ប នាម
ពាក្យសាមញ្ញសម្រាប់ហៅស្ត្រីចាស់ដែលធ្វើឆ្មប
-
ម៉ា សព្វនាម
ខ្មែរហៅសំដៅជីដូនឬម្ដាយរបស់ឪពុកឬម្ដាយខ្លួន។
-
ម៉ាក នាម
សញ្ញាដែលមើលឃើញហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវានៃសហគ្រាសនីមួយៗ
-
ម៉ាក់ នាម
ម៉ែ, ម្ដាយ។ពាក្យទំយើសម្រាប់កូនក្មេងហៅម្ដាយ ( ច្រើននិយាយចំពោះតែអ្នកក្រុង )។ពាក្យម៉ាក់នេះមានប្រភពដើមជាមាឬម៉ា, មាន៑ ( សំ . បា . ថា " រាប់, រាប់រក, រាប់អាន ") ចេញមកជាមាតា, មាត្ឫ, ម៉ែ, ម្ដាយ, ម៉ាក់, ម៉ាម៉ង់, មែរ ... ចេញទៅទៀតជាមាតុច្ឆា " ម្ដាយមីងខាងម្ដាយ ", មាតុលៈ " អាពុកធំឬមាខាងម្ដាយ " មាតុលានី " ម្ដាយធំឬម្ដាយមីងខាងម្ដាយ " ... ក៏មកតែអំពីមាឬម៉ា, មាន៑នេះឯង, ដែលមានអត្ថន័យថា " រាប់អានយ៉ាងជិតស្និទ្ធ " សម្រេចរូបជានាមនាមថា " ស្ត្រីអ្នករាប់អានកូនរបស់ខ្លួនយ៉ាងជិតស្និទ្ធ ", ជាគូគ្នានឹងពាក្យបាឬប៉ាសំ . បា . ថា " ចិញ្ចឹម, រក្សា " ...។
-
ម៉ាក្រូម៉ាឃិធីង នាម
សំណុំសកម្មភាពនិងដំណើរការកិច្ចទីផ្សារនៃទំនិញឬសេវាក្នុងកម្រិតប្រទេសឬសង្គមជាតិដោយមានការទទួលខុសត្រូវសង្គម។
-
ម៉ាក្រូសេដ្ឋកិច្ច នាម
ផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ចសិក្សាអំពីប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូលដែលផ្តោតទៅលើចំណូលជាតិកំណើនសេដ្ឋកិច្ចនិកម្មភាពអតិផរណាជាដើម។
-
ម៉ាក្សនិយម នាម
លទ្ធិទស្សនវិជ្ជាសេដ្ឋកិច្ចនយោបាយនិងសង្គមដែលបង្កើតដោយកាល់ម៉ាក្ស (Karl Marx) និងហ្វ្រេដេរិចអង់ហ្គែល (Frédéric Engels) ដែលក្នុងនោះមានសម្ភារនិយមបដិសំយោគ (Dialectical Materialism) សម្ភារនិយមប្រវត្តិសាស្ត្រ (Historical Materialism) និងសេដ្ឋកិច្ចនយោបាយ (Political Economics)
-
ម៉ាឃិធីង នាម
( ម . ព . កិច្ចទីផ្សារ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។