វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 5 / 60
-
មជ្ឈិមភូមិ នាម
ថ្នាក់ឬជាន់កណ្ដាល។
-
មជ្ឈិមយាម នាម
យាមឋិតនៅជាចន្លោះកណ្ដាលនៃបឋមយាមនិងបច្ឆិមយាម។
-
មជ្ឈិមវ័យ នាម
វ័យជាចន្លោះកណ្ដាលនៃបឋមវ័យនិងបច្ឆិមវ័យ។
-
មជ្ឈិមសម័យ នាម
ដំណាក់កាលនៃប្រវត្តិសាស្ត្រសកលលោកចាប់ពីគ្រិស្តសករាជ៥០០រហូតដល់គ្រិស្តសករាជ១៥០០
-
មជ្ឈេលុប នាម
សព្ទ, ពាក្យឬសង្កាត់ពាក្យដែលលុបកណ្ដាលខ្លះចេញទុកឱ្យនៅតែខាងដើមនិងខាងចុង; ខាងភាសាបាលីដូចជាសុដ្ឋុភាសិត " ពាក្យដែលគេពោលដោយប្រពៃ " លុបទុកត្រឹមតែសុភាសិត " ពាក្យត្រឹមត្រូវ, ពាក្យពីរោះ ", ធាតុនិធានចេតិយ " ចេតិយជាទីតម្កល់ធាតុឬចេតិយដែលគេបញ្ចុះធាតុ " លុបទុកត្រឹមតែធាតុចេតិយ " ចេតិយបញ្ចុះធាតុ " ជាដើម; ខាងភាសាខ្មែរ, ដូចជាផ្ទះរបស់ខ្ញុំជាផ្ទះខ្ញុំ, សត្វនៅក្នុងទឹកជាសត្វទឹក, អាវសម្រាប់ការពារទឹកភ្លៀងជាអាវភ្លៀងជាដើម។
-
មជ្ឈេលោប នាម
( ម . ព . មជ្ឈេលុប )។
-
មឈូស នាម
ក្ដារមានសណ្ឋានជាហឹបសម្រាប់ដាក់សពមនុស្ស, ក្ដារដាក់សព
-
មញ្ជិកា នាម
ស្រីពេស្យា ( ស្រីផ្កាមាស )។
-
មញ្ជូសា នាម
ហឹប; ទូ; ទូសម្រាប់ដាក់គ្រឿងសម្អាង។
-
មញ្ជេដ្ឋ គុណនាម
ដែលមានសម្បុរហង្សបាទគឺមានសម្បុរក្រហមប្រឿងព័ណ៌ខ្លឹមស្បែង
-
មណី នាម
ឈ្មោះកែវឬត្បូងវិសេសមួយប្រភេទ; ពេជ្រ, ខ្យងដាំ; ច្រើននិយាយថាកែវមណី។
-
មណីការ
ជាងច្នៃត្បូង, ជាងច្នៃពេជ្រ, ដាំខ្យង។
-
មណីជោតិរស
ឈ្មោះកែវវិសេសមួយប្រភេទមានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថាមានអានុភាពអាចឱ្យសម្រេចប្រយោជន៍គ្រប់យ៉ាងបានតាមចំណង់របស់អ្នកត្រូវការ។
-
មណីរត្ន
កែវមណី, ពេជ្រមានតម្លៃ។ល។ ( សម្រាប់ស្ដេចចក្រពត្តិក៏មាន )។
-
មណីរ័ត្ន
( ម . ព . មណីរត្ន )។
-
មណ្ឌនភណ្ឌ នាម
គ្រឿងប្រដាប់តែងខ្លួន។
-
មណ្ឌប នាម
បារាំ, តែនតិ៍, រោងលាត ( សម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល )។ខ្មែរច្រើនហៅចំពោះប្រាសាទតូចៗដែលមានដំបូលជាកំពូលរាងច្រឡោសណ្ឋានមកុដវិចិត្រដោយក្បាច់រចនាផ្សេងៗ
-
មណ្ឌល នាម
រង្វង់មូល, ទីដែលមានសណ្ឋានមូល
-
មណ្ឌលកីឡា នាម
( ម . ព . កីឡដ្ឋាន )។
-
មណ្ឌលកំណែ នាម
កន្លែងកែកិច្ចការបេក្ខជនប្រឡង
-
មណ្ឌលគិរី នាម
ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ, បំបែកចេញពីខេត្តក្រចេះក្នុងគ . ស . ១៩៦១ ( ព្រះរាជក្រមលេខ៦៤បរ . ចុះថ្ងៃទី៣០ឆ្នូ១៩៦១), កាលពីដើមហៅឆ្លូងលើ។
-
មណ្ឌលជីវៈ នាម
( ម . ព . ជីវមណ្ឌល )។
-
មណ្ឌលថ្ម នាម
មណ្ឌលរឹងដែលផ្សំឡើងដោយសំបកផែនដីនិងស្រទាប់ខាងលើបំផុតនៃម៉ង់តូមានកម្រាស់ពី៧០គីឡូម៉ែត្រទៅ១៣០គីឡូម៉ែត្រ។
-
មណ្ឌលទឹក នាម
មណ្ឌលដែលផ្សំឡើងដោយទឹកលើដីទឹកក្នុងដីនិងទឹកក្រោមដីទាំងទម្រង់រាវទាំងទម្រង់រឹង។
-
មណ្ឌលនៃអធិការ
អធិការដ្ឋានទីចាត់ការរបស់អធិការ, ការិយាល័យនៃអធិការ។
-
មណ្ឌលប្រឡង នាម
កន្លែងរៀបចំសម្រាប់ប្រឡង
-
មណ្ឌលវាត នាម
ខ្យល់ដែលបក់កួចមូលដង្គោលឡើង, ខ្យល់កំបុតត្បូង, ព្យុះចាប់ដក។
-
មណ្ឌលសុខភាព នាម
ទីតាំងទទួលពិគ្រោះនិងព្យាបាលជំងឺកម្រិតតូចនៅតាមភូមិឃុំ។
-
មណ្ឌលអាកាស នាម
( ភូមិ .) មណ្ឌលដែលផ្សំឡើងដោយល្បាយឧស្ម័ន ( អាសូតអុកស៊ីសែនឧស្ម័នកម្រ ) ចំហាយទឹកពពកអាអេរ៉ូសូលឧស្ម័នផ្ទះកញ្ចក់។ល។ដែលគ្របដណ្ដប់ជុំវិញផែនដី។
-
មណ្ឌលអាកាសកណ្ដាល
មណ្ឌលបរិយាកាសចន្លោះមណ្ឌលអាកាសស្ងប់និងមណ្ឌលអាកាសក្ដៅមានរយៈកម្ពស់ពី៥០ទៅ៨៥គីឡូម៉ែត្រ។នៅក្នុងមណ្ឌលនេះសីតុណ្ហភាពចុះជាលំដាប់ទៅតាមរយៈកម្ពស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។