វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 48 / 60
-
មែន គុណកិរិយា
ពិត, ប្រាដក។
-
មែនដែរ
ពិតដែរ។
-
មែនណាស់
ពិតណាស់។
-
មែនទើបគេថា
( ព . ទ . បុ .) បានជាគេថាព្រោះដំណើរនុះពិត។
-
មែនទែន
ពិតមែន, ប្រាកដប្រជា។
-
មែនពិត
ដោយពិត, ដោយនូវពិត, តាមពិត្ត។
-
មែនមាន កិរិយាសព្ទ
មានមែន, មានពិតមែន
-
មែនមាំ គុណកិរិយា
ជាប់មិនដាច់, ប្រដិតប្រជី, ប៉ុកប៉ឺន
-
មែនហើយ
ពិតហើយ, ប្រាកដហើយ។
-
មែរ នាម
( ម . ព . ម៉ាក់ )។
-
មៃៗ គុណកិរិយា
មមៃ, ដែលភ្នករឿយៗ
-
មោក នាម
ឈ្មោះឈើព្រៃមួយប្រភេទមានបន្លាតាមដើមនិងមែកស្លឹកល្អិតៗ
-
មោក្ខ នាម
ការរួច, រដោះ, ផុតចាកទុក្ខភ័យ; ព្រះនិព្វាន។
-
មោក្ខធម៌ នាម
ធម៌ដែលនាំសត្វឱ្យរួចចាកទុក្ខ ( មគ្គផលនិព្វាន )។
-
មោក្ខុបាយ នាម
ឧបាយដែលនឹងឱ្យរួច, ឱ្យរដោះ, ឱ្យផុតចាកទុក។
-
មោក្ខោបាយ នាម
( ម . ព . មោក្ខុបាយ )។
-
មោក្ខៈ នាម
( ម . ព . មោក្ខ )។
-
មោគ្គល្លាន នាម
នាមព្រះថេរៈជាសាវ័កទី២ ( សាវ័កឆ្វេង ) នៃព្រះសក្យមុនីគោតម; ហៅដោយដាក់ពាក្យថាមហាស៊ែមមកផងជាមហាមោគ្គល្លានក៏បាន; បកតិនាមរបស់ព្រះថេរៈអង្គនេះជាកោលិតលុះមកបួសក្នុងពុទ្ធសាសនាព្រះបរមសាស្តាទ្រង់ត្រាស់ហៅថាមោគ្គល្លានព្រោះលោកជាបុត្រនៃព្រាហ្មណីឈ្មោះមោគ្គល្លីឬព្រោះលោកជាមោគ្គល្លានគោត្ត ( កើតក្នុងត្រកូលមោគ្គល្លាន )។
-
មោឃ គុណនាម
ដែលសោះសូន្យ, ឥតប្រយោជន៍, អសារឥតការ, ឥតអំពើ; ទទេ, ឃែត, ចោលម្សៀត
-
មោឃកម្ម នាម
ការឥតប្រយោជន៍, ការឥតអំពើ។
-
មោឃជិណ្ណ នាម
ចាស់ឥតអំពើ ( ចាស់ត្នោតចាស់ដូង ) គឺអ្នកដែលមានវ័យចាស់ហើយតែជាមនុស្សពាលមិនស្គាល់ខុសត្រូវ; បើស្ត្រីជាមោឃជិណ្ណាឬមោឃព្រឹទ្ធា។
-
មោឃជិណ្ណា នាម
( ម . ព . មោឃជិណ្ណ )។
-
មោឃបុរស នាម
បុរសឥតអំពើ, បុរសសោះសូន្យ ( ចាកប្រយោជន៍ឬចាកមគ្គផលដែលគួរបានក្នុងវេលានោះឬក្នុងជាតិនោះ ), ប្រុសចោលម្សៀត។
-
មោឃព្រឹទ្ធ នាម
( ម . ព . មោឃជិណ្ណ )។
-
មោឃព្រឹទ្ធា នាម
( ម . ព . មោឃជិណ្ណ )។
-
មោឃភាព នាម
ភាពពុំមានអានុភាពតាមផ្លូវច្បាប់នៃសកម្មភាពគតិយុត្ត។
-
មោឃវាចា នាម
( ម . ព . មោឃវាទ )។
-
មោឃវាទ នាម
ពាក្យឥតអំពើ, សម្ដីឥតប្រយោជន៍, សម្ដីចោលម្សៀត។
-
មោឃវាទិនី នាម
( ម . ព . មោឃវាទី )។
-
មោឃវាទី នាម
អ្នកដែលពោលពាក្យឥតប្រយោជន៍។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។