វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 47 / 60
-
មេម៉ូរី នាម
ឧបករណ៍គ្រឿងឬផ្នែកនៃកុំព្យូទ័រដែលអាចផ្ទុកទិន្នន័យកម្មវិធីជាអចិន្ត្រៃយ៍ឬបណ្ដោះអាសន្ន។ឧបករណ៍នេះផ្ទុកទិន្នន័យក្នុងទម្រង់ជាឈីប។
-
មេយ៉ូស នាម
ដំណើរចែកកោសិកាដែលចំនួនក្រូម៉ូសូមត្រូវបានបន្ថយពាក់កណ្ដាលពីឌីប្លូអ៊ីត
-
មេរុ នាម
ភ្នំព្រះសុមេរុ។
-
មេរុដ្ឋាន នាម
ទីកន្លែងមណ្ឌបដែលគេសង់ធ្វើរោងជាប្រាសាទមានកំពូលមានផ្ទៃផ្ទាល់នឹងផែនដីសម្រាប់ធ្វើឈាបនកិច្ចសពឥស្សរជន។
-
មេរៀម គុណនាម
( ព . បុ .) ធំ, ធំចម្បង។
-
មេរោគ នាម
អតិសុខុមប្រាណដែលបង្កជាជំងឺ, វីរុសដែលជ្រៀតចូលក្នុងប្រព័ន្ធកុំព្យូទ័ររួចបង្កើតជាបញ្ហាណាមួយ
-
មេរ័យ នាម
ទឹកស្រវឹងដែលធ្វើដោយត្រាំគ្រឿងផ្សំផ្សេងៗ ( ដូចយ៉ាងទឹកត្នោតជូរជាដើម, ទីទៃពីសុរា )
-
មេលឹម នាម
ទង់តូចសណ្ឋានកន្ទុយអន្ទង់សម្រាប់ដាក់នៅចុងដងក្ដោងឬនៅចុងដងទង់ធំ។
-
មេលេខ នាម
ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើមសម្រាប់ប្រើក្នុងវិជ្ជានព្វន្ត។
-
មេលោង នាម
ឈ្មោះសីមួយបែបធ្វើដោយបន្ទោះផ្ដៅមានសណ្ឋានមូលសម្រាប់ទាត់សណ្ដូកជើងត្រង់ទៅមុខឱ្យឡើងខ្ពស់ត្រដែតសំដៅទៅរកអ្នកទាត់ផងគ្នា
-
មេលំ នាម
ស្នូកមានសណ្ឋានជាកែងសម្រាប់គ្របត្រង់ប្រសព្វមុខស្លឹក, ស្បូវឬក្បឿងជាជំនួសព្រំ។
-
មេល័ក្ដ នាម
សត្វល្អិតរស់នៅលើរុក្ខជាតិដែលសម្បុករបស់វាមានសារធាតុជ័រខាប់ពណ៌ក្រហមសម្រាប់ប្រើផ្សំជាពណ៌ជ្រលក់សូត្រឬអំបោះក្នុងកិច្ចការតម្បាញរបស់ខ្មែរ
-
មេល័ខ នាម
( ម . ព . មេល័ក្ដ )។
-
មេវត្ត នាម
ចៅអធិការវត្ត
-
មេស នាម
បិសាចស្រី, យាយទែព, អ្នកតាស្រី
-
មេសបាល នាម
អ្នកឃ្វាលពពែឬគង្វាលចៀម; បើស្ត្រីជាមេសបាលី ( មេសៈប៉ាល៉ី )។
-
មេសបាលី នាម
( ម . ព . មេសបាល។
-
មេសរាសី នាម
( ម . ព . មេស )។
-
មេសា នាម
ឈ្មោះខែទី៤តាមសុរិយគតិមាន៣០ថ្ងៃនិងរាសីរូបពពែ។
-
មេសូត្រ នាម
ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា ( ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណក៏មានមេសូត្រដែរ )។
-
មេសៈ នាម
( ម . ព . មេស )។
-
មេស្រុក នាម
មន្ត្រីជាអធិបតីក្នុងឃុំគឺពញារក្សាភិបាល ( ក្នុងសម័យឥឡូវហៅថានាយសង្កាត់ ...)។
-
មេស្រែ នាម
អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ឬអ្នកដែលមានស្រែច្រើនជួលឱ្យគេធ្វើ។
-
មេហ្វូង នាម
អ្នកនាំមុខគេ
-
មេអណ្ដើក នាម
អ្នកនាំការឱ្យបុរសស្ត្រីគឺអ្នកដែលនាំការចុះឡើងពីប្រុសទៅស្រីពីស្រីមកប្រុសដើម្បីឱ្យបានគ្នាជាសហាយស្មន់។
-
មេអំបៅ នាម
សុខុមសត្វមួយប្រភេទមានច្រើនបែប, មានស្លាបបួនផ្នែកសណ្ឋានស្រទាងមានសាច់ទន់ផុយឬជាផង់ធូលីសម្បុរតែមួយព័ណ៌ឬរំលេចព័ណ៌ផ្សេងៗ, ជាសត្វមានកំណើតក្លាយមកពីដង្កូវ
-
មេអ្នកបាអ្នក នាម
( ព . សា .) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នាឥតមានអ្នកណាសន្មតទុកដាក់ឱ្យជាប្រធានលើគេទេក៏ស្រាប់តែចេញទែងសម្ដែងអាការៈជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយគឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់។
-
មែ គុណកិរិយា
ច៎ះ, ចា៎ះឬចាស; ពាក្យសម្រាប់ស្ត្រីឆ្លើយចំពោះក្សត្រី ( ស្ដេចស្រី ) គឺឆ្លើយថាព្រះមែម្ចាស់!, ព្រះមែ!, មែម្ចាស់!, មែ! ( តាមស័ក្ដិធំតូច ); បើស្ត្រីឆ្លើយក្សត្រ ( ស្ដេចប្រុស ) ថាព្រះពរម្ចាស់!, ពរម្ចាស់, ពរ!។
-
មែក នាម
អវយវៈឬប៉ែកនៃរុក្ខជាតិដែលដុះបែកចេញពីដើម
-
មែកធាង នាម
រចនាសម្ព័ន្ធឬការបែងចែកទៅតាមវិស័យចំណាត់ប្រភេទពួកក្រុមជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។