វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 46 / 60
-
មេទនី នាម
ពសុធា, ផែនដី ( ហៅថាមេទិនីក៏បាន )។
-
មេទាហាន នាម
មន្ត្រីដែលមានអំណាចត្រួតត្រាលើពួកទាហានមានកំណត់ចំនួនប៉ុណ្ណោះៗក្នុងបន្ទាយមួយៗឬក្នុងក្រុមមួយៗ។
-
មេទឹក នាម
ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ។
-
មេទោ នាម
ខ្លាញ់ខាប់; ( រ . ស .)
-
មេទ័ព នាម
មេរបស់កងទ័ពគឺមន្ត្រីដែលជាអធិបតីត្រួតត្រាពួកទ័ព។
-
មេទ្រីត នាម
រលាកស្បូន, អាការៈរលាកជាទូទៅនៃជាលិកាស្បូនចាប់ពីភ្នាសក្នុងនៃស្បូនរហូតដល់សាច់ដុំនៃស្បូន
-
មេធគភាព នាម
ដំណើរឈ្លោះគ្នាការឈ្លោះទាស់ទែងគ្នា
-
មេធា នាម
គំនិត, ប្រាជ្ញា ( គំនិតឬប្រាជ្ញាដែលអាចទម្លុះទម្លាយដំណើរអ្វីនីមួយៗ)។
-
មេធាវិនី នាម
( ម . ព . មេធាវី )។
-
មេធាវី នាម
ដែលមានមេធា; អ្នកប្រាជ្ញ។
-
មេធិនី នាម
( ម . ព . មេធាវិនី )។
-
មេធី នាម
( ម . ព . មេធាវី )។
-
មេន នាម
( ម . ព . មេរុ )។
-
មេនព្វន្ត នាម
( ម . ព . មេលេខ )។
-
មេនំ នាម
( ម . ព . មេដោះ )។
-
មេបទ នាម
អ្នកដែលជាមេបើកបទពំនោលល្ខោនឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទឬច្រៀង។
-
មេបន្ទុក នាម
អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក ( អ្នកចិញ្ចឹមរក្សាគេ )។
-
មេបា នាម
មេនិងបា។
-
មេបំណុល នាម
អ្នកឱ្យគេបុល។
-
មេប៊ត នាម
បន្ទះដ៏សំខាន់នៃកុំព្យូទ័រដែលជាកន្លែងផ្ទុកខួរក្បាលកុំព្យូទ័រកាតមេម៉ូរីផ្សេងៗឈីបសំខាន់ៗនិងឧបករណ៍អេឡិចត្រូនិកដែលផ្តល់មុខងារដល់កុំព្យូទ័រ។
-
មេប្រយោគ នាម
ក្រុមសន្និបាតអ្នកត្រួតត្រាពិនិត្យការប្រឡង។
-
មេផ្ទះ នាម
ស្ត្រីដែលជាប្រធានក្នុងការចាត់ចែងកិច្ចការក្នុងផ្ទះ ( ប្រពន្ធ )។
-
មេពាក្យ នាម
ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ ( ដូចយ៉ាងរបៀបពាក្យក្នុងវចនានុក្រមនេះ )។
-
មេព្រាយ នាម
( ម . ព . ព្រាយ )។
-
មេព្រើល នាម
មេនាំឱ្យព្រើល។
-
មេព្រៃ នាម
ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល
-
មេភ្លៀង នាម
សុខុមសត្វមួយប្រភេទសាច់ទន់ស្លាបសម្បុរក្រហមក្រមៅកើតក្លាយអំពីកណ្ដៀរធំៗឬអំពីកណ្ដាច់ហើរចេញតែក្នុងវេលាមានភ្លៀងធំ, ជាសត្វចូលចិត្តពន្លឺភ្លើង, ច្រើនមានតែក្នុងខែដើមឆ្នាំ។
-
មេមត់ នាម
ខ្មោចអារក្ស; ស្រីរូបអារក្ស
-
មេម៉ាយ គុណនាមនាម
ដែលបាត់បង់ប្ដី ( ស្លាប់ប្ដី ) ឬលែងគ្នាគឺស្ត្រីដែលមានប្ដីហើយប្ដីស្លាប់ទៅឬលែងគ្នា ( នៅជាស្ត្រីឥតគូ ); ស្ត្រីមេម៉ាយ, នៅជាមេម៉ាយ; និយាយដោយបរិយាយតាមដំណើរថាមេម៉ាយស្លាប់ប្ដីឬមេម៉ាយប្ដីស្លាប់, មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី។
-
មេម៉ាយខាន់ស្លា នាម
ស្ត្រីដែលដាច់ចំណងមេត្រីខកខានមិនបានរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីភ្ជាប់ពាក្យរួច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។