វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 45 / 60
-
មេដៃ នាម
មេម្រាមដៃគឺម្រាមដៃដែលធំជាងគេ។
-
មេដោះ នាម
ស្ត្រីអ្នកទទួលភារៈបំបៅដោះកូនតូចជាជំនួសម្ដាយបង្កើត។
-
មេដំបូល នាម
មេរបស់ដំបូលគឺឈើដែលដាក់បណ្ដាយលើក្បាលសសរទ្រូងឬលើចុងជើងគក។
-
មេដំបែ នាម
ផ្សិតអតិសុខុមប្រាណសម្រាប់ធ្វើដំបែ។
-
មេណាក នាម
( ម . ព . រដូវដំបូងក្នុងរដូវ )។
-
មេណូប៉ូស នាម
អស់រដូវ, ដំណាក់កាលឈប់ធ្លាក់ឈាមរដូវរបស់ស្ត្រីដែលជាទូទៅអាចចាប់ផ្ដើមពីអាយុ៤៥ដល់៥៥ឆ្នាំ
-
មេតាន នាម
ឧស្ម័នដែលគ្មានពណ៌គ្មានក្លិនដែលងាយដុតនិងប្រើប្រាស់ជាឥន្ធនៈ
-
មេតាស្តាស នាម
ការរីករាលដាលកោសិកាមហារីកបាក់តេរីវីរុសឬបរាសិតតាមចរន្តឈាមឬចរន្តឡាំហ្វ៍ចេញពីចំណុចដើមទៅសរីរាង្គដទៃទៀត។
-
មេត្តា នាម
មេត្រី, សេចក្ដីរាប់រក, សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឱ្យអ្នកដទៃបានសេចក្ដីសុខចម្រើនដូចខ្លួនដែរ
-
មេត្តាកាយកម្ម
អំពើដែលធ្វើដោយកាយប្រកបដោយមេត្តា។
-
មេត្តាចិត្ត នាម
ចិត្តដែលប្រកបដោយមេត្តា, ចិត្តមានមេត្តា។
-
មេត្តាធម៌ នាម
ធម៌ប្រកបដោយមេត្តាគឺចិត្តប្រកបដោយមេត្តានុះឯង។
-
មេត្តាបារមី នាម
បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះសុវណ្ណសាមបានបំពេញដោយការផ្សាយមេត្តាធម៌។
-
មេត្តាប្រោស កិរិយាសព្ទ
ប្រោសប្រាណដោយមេត្តា
-
មេត្តាភាវនា នាម
ការចម្រើនមេត្តា, ដូចយ៉ាងរំពឹងថាសូមឱ្យសត្វទាំងឡាយបានសេចក្ដីសុខរាល់គ្នា! ...
-
មេត្តាមនោកម្ម
អំពើដែលធ្វើដោយចិត្តប្រកបដោយមេត្តា។
-
មេត្តាវចីកម្ម
អំពើដែលធ្វើដោយវាចាប្រកបដោយមេត្តា។
-
មេត្តាវិហារិនី នាម
( ម . ព . មេត្តាវិហារី )។
-
មេត្តាវិហារី នាម
អ្នកដែលសម្រេចឥរិយាបថនៅដោយមេត្តាគឺអ្នកដែលមានមេត្តាគ្រប់ឥរិយាបថទាំង៤ ( ដើរ, ឈរ, អង្គុយ, ដេក )។
-
មេត្រី នាម
សេចក្ដីរាប់រក, សេចក្ដីរាប់អាន, ប្រណី។
-
មេត្រីចិត្ត នាម
ចិត្តដែលប្រកបដោយមេត្រី
-
មេត្រីភាព នាម
ភាពមានមេត្រីរកគ្នា។
-
មេត្រូប៉ូល នាម
រាជធានីឬរដ្ឋធានីនយោបាយនៃប្រទេសមួយ។
-
មេថុន នាម
គូ, គូនៃបុរសនិងស្ត្រី; ការរួមសំវាស។
-
មេថុនកម្ម នាម
ការរួមសំវាស, ការរួមបវេណី, រួមដំណេកបង្គុយ។
-
មេថុនធម្ម នាម
( ម . ព . មេថុនកម្ម )។
-
មេថុនវិរតិ នាម
ការវៀរចាកមេថុន។
-
មេថុនសេវនៈ នាម
( ម . ព . មេថុនកម្ម )។
-
មេថុនសេវនៈកិច្ច នាម
( ម . ព . មេថុនកម្ម )។
-
មេថុនសំវាស នាម
( ម . ព . មេថុនកម្ម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។