វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 41 / 60
-
មូសប្លុង នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវមានពណ៌លឿងត្នោតនិងមានមាឌតូចជាងមូសប្លុងញីដែលមានពោះពណ៌ក្រហមហើយមានឈ្មោះវិទ្យាសាស្ត្រអ័រសេអូលីយ៉ាអ័ររីសេ (orseolia oryzae) មូសប្លុងញីពងបានពី១០០ទៅ២០០ពង
-
មូសិកទន្ត នាម
ធ្មេញកណ្ដុរ។
-
មូស្យាយណា គុណនាម
( ម . ព . មូស្យាយ័ណ )។
-
មូស្យាយ័ណ គុណនាម
ដែលកើតចាកមាតាបិតាណាពុំប្រាដក
-
មូឡ្ហោ គុណនាម
( ម . ព . មូឡ្ហៈ )។
-
មូឡ្ហៈ គុណនាម
ខ្លៅ, ល្ងង់, ដែលមមិងមមាំង; ច្រើននិយាយថាមនុស្សមូឡ្ហោ; បើស្រីជាមូឡ្ហា។
-
មួ កិរិយាសព្ទ
ក្នាញ់, ខឹងខ្វល់ក្នុងចិត្ត
-
មួក នាម
ប្រដាប់មានរូបផ្សេងៗច្រើនបែបសម្រាប់ពាក់សីសៈជាគ្រឿងការពារកម្ដៅព្រះអាទិត្យ, ធូលីជាដើម
-
មួកសុវត្ថិភាព នាម
មួកសម្រាប់ពាក់ការពារសុវត្ថិភាពក្បាល។
-
មួកសំបុក នាម
មួកមួយបែបធ្វើពីក្រណាត់ទន់ក្រាស់និងមានខ្សែសំប៉ែតស្ដើងវណ្ឌជុំវិញក្បាលមួក
-
មួកស្លឹកត្នោត នាម
មួកមួយប្រភេទធ្វើពីស្លឹកកំពូលត្នោតដេរភ្ជាប់គ្នាឱ្យមានក្បាលនិងហាមជុំវិញដូចជាមួកធម្មតា
-
មួន គុណនាមគុណកិរិយា
មាំ, ខ្ជាប់, រឹងប៉ឹង
-
មួនមាំ គុណនាម
( ម . ព . មាំមួន )។
-
មួម៉ៅ គុណកិរិយា
ខឹងក្នាញ់, ក្ដៅក្ដួល, ខឹងដាលវ៉ាល
-
មួយ គុណនាម
ដែលឯកឯង, តែឯង, ទោល, ឥតគូ, ឥតមានពីរ; មុនពីរ (១)។
-
មួយកំភ្លូស គុណនាម
( ព . សា .) ច្រើន, ក្រែល, ក្រាស់ក្រែល, មិនតិច
-
មួយក្លាយជាដប់
( ព . ទ . បុ .) ពាក្យទំនឹមទំនៀមជាបរម្បារាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថាមានបុរសម្នាក់បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា " អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ហើរប្រិចបាត់ទៅ " ប្រពន្ធមាត់ឥតគម្របក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបីរហូតដល់ក្អែកដប់ ... ចំណេរកាលតៗមកក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថាមួយក្លាយជាដប់ឬក្អែកមួយជាក្អែកដប់; គេនិយាយថាកុំជឿអីមួយក្លាយជាដប់ទេឬថាក្អែកមួយជាក្អែកដប់ទេ, មានន័យថាសម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេកុំអាលប្រញាប់ជឿភ្លាមៗត្រូវពិនិត្យមើលឱ្យហ្មត់ចត់សិន ... ( មានព្រះបរមពុទ្ធោវាទដូចក្នុងកាលាមសូត្រជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន )។
-
មួយគូ
តែពីរគត់។
-
មួយចំនួន គុណនាម
ខ្លះ, មួយផ្នែក, មួយចំណែក, មួយភាគ, មិនទាំងមូលឬទាំងស្រុង
-
មួយថ្ងៃកាត់មួយថ្ងៃកោរ
( សំនួន .) មិននឹងនរគឺជួនធូរស្រាលជួនធ្ងន់ធ្ងរ; ដែលប្រែប្រួលជានិច្ច
-
មួយទឹក គុណនាម
ដែលប្រើប្រាស់រួចហើយ ( ទំនិញ ) ដែលធ្លាប់បានប្រើម្ដងរួចហើយ
-
មួយទៀត គុណកិរិយា
មួយផ្សេងទៀត
-
មួយធូប នាម
រយៈពេលពីរទឹកក្នុងល្បែងជល់មាន់ដែលធូបមួយដើមត្រូវគេចែកជាពីរចំណែករយៈពេលធូបឆេះអស់មួយចំណែកគឺមួយទឹក
-
មួយនីសោត គុណកិរិយា
( ម . ព . មួយនេះសោត )។
-
មួយនេះសោត គុណកិរិយា
មួយទៀត; មួយនេះក៏ដែរ។
-
មួយប៉ប្រិចភ្នែក គុណកិរិយា
មួយភ្លែតមួយរំពេច
-
មួយព្រះឱស្ឋ នាម
មួយម៉ាត់។
-
មួយម្នាក់ នាម
ម្នាក់ត្រូវបានតែមួយ។
-
មួយរំពេច គុណកិរិយា
មួយភ្លែតភ្លាមៗយ៉ាងរហ័សមួយពព្រិចភ្នែក
-
មួយវស្សា នាម
មួយរដូវភ្លៀង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។