វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 37 / 60
-
មុខអុតស៊ីសុស
មុខមានស្នាមអុតរខុញឬដាសពាស
-
មុខអំណាច
នាទីរបស់អំណាច។
-
មុង នាម
សំពត់ដែលដេរមានខ្នងមានរបាំងជុំវិញភ្ជាប់មុខគ្នាសម្រាប់ការពារមូសមិនឱ្យខាំបាន។
-
មុងផ្លិត
មុងមានឆ្អឹងសម្រាប់បើកកាងហើយតម្លោះបាន។
-
មុង្គ្រេ នាម
ឈ្មោះឈើតូចមួយប្រភេទស្លឹកតូចស្រួចៗមានមមីសផ្កាសម្បុរក្រហម, ស្លឹកប្រើភ្ជាំឬប្រឡាក់នឹងជ័រទឹកឬជ័រក្រាក់ធ្វើចន្លុះបាន។
-
មុច្ឆា នាម
ដំណើរវិលមុខឬសន្លប់, ជ្រប់បាត់ស្មារតី; រោគវិលមុខ, រោគខ្យល់ចាប់។ប្រើជា ( រ . ស .)
-
មុជ កិរិយាសព្ទ
ពន្លិចក្បាលខ្លួនឯងទៅក្នុងទឹក
-
មុជទឹក
លាងជម្រះកាយដោយទឹក។
-
មុជ្ជ កិរិយាសព្ទ
( ម . ព . មុជ )។
-
មុញ្ចនកិច្ច នាម
កិច្ចរដោះការដោះលែងកិច្ចធ្វើឱ្យរួចផុត។
-
មុញ្ចនាការ នាម
អាការរួច, រដោះ, របូត, ផុតពីទុក្ខ, ពីទោស។
-
មុញ្ចនោបាយ នាម
ឧបាយឱ្យបានរួច, ឱ្យរដោះ, របូត, ផុតពីទុក្ខ, ពីទោស។
-
មុត កិរិយាសព្ទ
បង្កើតជារបួសដោយសស្ត្រាឬដោយអ្វីៗដែលមានមុខស្រួច
-
មុតមាំ គុណនាម
មុតមែន, ប្រាកដប្រជា, យ៉ាងសំខាន់
-
មុត្តា នាម
( ម . ព . មុក្ដា )។
-
មុត្តាយតនៈ នាម
ហេតុឬការណ៍ដែលនាំឱ្យរួច ( ចាកទុក្ខ )។ល។ ( ព . វ .) អាយតនៈនេះចួនកាលគ្រាន់តែភ្ជាប់មកសម្រួលមាត់ឥតប្រែថាជាអ្វីក៏មាន ( ហៅថាបទបូរណៈឬសកត្ថ ), ដូចជាកម្មាយតនៈការងារ, កិច្ចការ, របរ; អំពើ ( ដូចគ្នានឹងកម្មទទេដែរ ); សិប្បាយតនៈសិប្បៈឬសិល្បៈ, សិល្ប៍ ( ដូចគ្នានឹងសិប្បទទេដែរ )។
-
មុត្តាស័យ នាម
ថង់ទឹកមូត្រប្លោកទឹកនោមឬប្លោកនោម។
-
មុត្តាហារ នាម
( ម . ព . មុក្ដាហារក្នុងមុក្តា )។
-
មុទិតា នាម
ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខគឺដំណើរដែលដឹងថាអ្នកដទៃតាមតែអ្នកណាក៏ដោយគេមានទ្រព្យធនបុណ្យស័ក្ដិបានប្រកបដោយសេចក្ដីសុខចម្រើនក៏មានចិត្តជួយអរគេមិនច្រណែននិន្ទាឈ្នានីស ( មុទិតានេះជាធម៌ប្រសើរសំខាន់មួយយ៉ាងសម្រាប់ពួកមនុស្ស )។
-
មុទិតាចិត្ត នាម
ចិត្តដែលមានមុទិតា។
-
មុទិតាធម៌ នាម
ធម៌ដែលប្រកបដោយមុទិតា ( ដូចគ្នានឹងមុទិតាចិត្តដែរ )។
-
មុទុ គុណនាម
ទន់, យ៉ាងទន់, ទន់ភ្លន់; ល្មមល្មៃ; យ៉ាងទាប, យ៉ាងធូរថយ, យ៉ាងខ្សោយ, យ៉ាងអន់
-
មុទុចិត្ត នាម
ចិត្តទន់, ចិត្តទន់ភ្លន់ទៅរកអ្នកដទៃ។
-
មុទុតា នាម
ដំណើរមានចិត្តទន់ភ្លន់ទៅរកអ្នកដទៃ ( ដូចយ៉ាងមាតាបិតាមានចិត្តទន់ភ្លន់ទៅរកបុត្រជាដើម )។
-
មុទុតាធម៌ នាម
ធម៌ដែលប្រកបដោយមុទុតា ( ដូចគ្នានឹងមុទុចិត្តដែរ )។
-
មុទ្ទវិទ្យា នាម
វិជ្ជាសិក្សាអំពីការរចនាពុម្ពអក្សរឬត្រា។
-
មុទ្ទិវប្បកម្ម នាម
ការដាំទំពាំងបាយជូរបែបបច្ចេកទេស។
-
មុទ្ធជៈ គុណនាមនាម
ដែលកើតក្នុងក្បាល; ដែលមានសំឡេងកើតក្នុងក្បាល, អក្សរ៧តួគឺដឋឌឍណ, រឡជាមុទ្ធជៈ។
-
មុទ្ធា នាម
ក្បាល; ( រ . ស .)
-
មុទ្ធាភិសិត្ត នាម
ក្សត្រ, ព្រះរាជាដែលបានអភិសេកស្រេចហើយ ( ហៅថាមុទ្ធាភិសិត្តរាជក៏បាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។