វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 36 / 60
-
មុខព្រហ្ម
រូបមុខដែលបែកចេញជាបួនភ្ជាប់នឹងកំពូលប្រាសាទឬកំពូលចេតិយ។
-
មុខព្រួញ នាម
សញ្ញាចង្អុលបង្ហាញទិសដៅ, កន្លែងជាគោលដៅដែលត្រូវទៅ; គោលដៅដែលត្រូវអនុវត្ត, មុខសញ្ញា
-
មុខព្រះលាន
ទីវាលឬផ្លូវធំត្រង់មុខព្រះរាជវាំង។
-
មុខមគ្គ នាម
ផ្លូវមាត់ ( រង្វះមាត់, ប្រហោងមាត់, ទ្វារមាត់ )។
-
មុខមន្ត្រី
មន្ត្រីដែលជាប្រធានឬជាអធិបតីលើអស់មន្ត្រីទាំងពួង, អធិបតីនៃពួកសេនាបតី; ច្រើនប្រើថានាម៉ឺនសព្វមុខមន្ត្រី។
-
មុខមាត់
មុខនិងមាត់គឺការចេញបង្ហាញមុខនិងការបញ្ចេញសម្ដីថ្វីមាត់ក្នុងទីប្រជុំជន
-
មុខមាំ
មុខដែលសម្ដែងអាការមាំសម្បើម
-
មុខម៉ុង
មុខផ្នូរគឺរបៀបឥដ្ឋឬស៊ីម៉ងត៍, ថ្មដាក់ពីខាងមុខផ្នូរសពចិនឬយួន។
-
មុខម្ហូប នាម
ប្រភេទផ្សេងៗនៃម្ហូប
-
មុខយក្ស នាម
រូបមុខស្មាច់សម្រាប់ល្ខោនពាក់ធ្វើយក្ស។
-
មុខរបរ នាម
របរដោយមុខ, របរផ្សេងៗដោយឡែក។
-
មុខរបួស នាម
អាការដាច់រហែកឬបាត់បង់ជាលិកាគ្របដណ្ដប់សារពាង្គកាយឬសរីរាង្គដែលបង្កឡើងដោយការប៉ះទង្គិចឬមុត។
-
មុខរា គុណនាម
( ម . ព . មុខរោ )។
-
មុខរាហុ៍
( ព . ប្រ .) មុខមនុស្សដែលមានទ្រង់ទ្រាយកំពាងស្រដៀងនឹងរូបរាហូ
-
មុខរីក
មុខដែលចេញអាការរីករាយ។
-
មុខរឹង
( ព . ប្រ .) ដែលរឹងរូស, មានះ, ចចេសទោះអ្នកដែលមានអំណាចលើសម្លឹងសម្លក់ដាក់ក៏មិនជច់មុខ
-
មុខរោ គុណនាម
មាត់រឹង, ដែលមានមាត់រឹង; មនុស្សមាត់រឹង
-
មុខវិជ្ជា នាម
វិជ្ជាដោយឡែកៗដែលត្រូវសិក្សាដូចជាមុខវិជ្ជាភាសាខ្មែរមុខវិជ្ជាគណិតវិទ្យាជាដើម។
-
មុខសញ្ញា នាម
គោលដៅដែលត្រូវអនុវត្ត
-
មុខសស្ត្រ
មុខរបួសដែលមុតដោយសស្ត្រា។
-
មុខសឹក
( ម . ព . មុខទ័ព )។
-
មុខស្ងួត
( ព . ប្រ .) មុខដែលចេញអាការក្រៀមក្រំហាក់ដូចជាស្ងួត។
-
មុខស្ពាន់
( ព . ប្រ .) មុខក្រៀមស្លាំងដោយភ័យខ្លាំងឬព្រួយចិត្តខ្លាំង។
-
មុខស្មន់
នាទីឬដំណើរដែលមានព្រោះស្មន់អន្ធករឬសហាយស្មន់នឹងគ្នា
-
មុខស្មើ
មុខជើយដោយអាការតោះតើយមិនអើពើ
-
មុខស្រងូត
មុខមិនរីកដោយអាការក្រៀមក្រំ។
-
មុខស្រពោន
( ព . ប្រ .) មុខមិនស្រស់, មិនរីករាយហាក់ដូចជាស្រពោន។
-
មុខស្អុយ
( ព . ប្រ .) មុខស្រពោនស្រពាប់ដោយហេតុទើសទាក់គំនិតឬតានតឹងចិត្ត។
-
មុខអាករ
នាទីដែលកើតអាករកើតលាភ។
-
មុខអុត
មុខដែលមានស្នាមអុត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។