វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 33 / 60
-
មិនសួនដល់ការ
មិនល្មមដល់ការ។
-
មិនស៊ូ កិរិយាសព្ទ
មិនប្រថុយ, មិនហ៊ាន។
-
មិនស្កាំ
មិនស្កប់ចិត្ត។
-
មិនស្កាំចិត្ត
( ម . ព . មិនស្កាំ )។
-
មិនស្កៀបចិត្ត
មិនស្កប់ចិត្តឬមិនញញើត, មិនព្រឺរោមមួយ។
-
មិនស្កៀបជើងធ្មេញ
មិនបាត់ឃ្លាន ( ព្រោះអាហារតិចតួចពេក )។
-
មិនស្ដីនឹងគ្នា
( ម . ព . មិនស្ដីរកគ្នា )។
-
មិនស្ដីរកគ្នា
តមមាត់មិននិយាយគ្នា។
-
មិនស្វាង គុណនាមគុណកិរិយា
មិនឈប់ឈរ, មិនល្ហែ
-
មិនអ៊ឹះ
ដែលធន់ទ្រាំចេះអត់ឱនមិនដែលឮត្អូញឬឆ្លើយឆ្លងតបតដល់ម្ដង
-
មិលក្ខជាតិ នាម
ជាតិមិលក្ខៈ, មនុស្សជាតិមិលក្ខៈ ( ហៅថាមិលក្ខមនុស្សក៏បាន )។
-
មិលក្ខប្រទេស នាម
ប្រទេសដែលពួកមនុស្សមិលក្ខៈនៅ, បច្ចន្តជនបទ, ប្រទេសចុងកាត់មាត់ញក។
-
មិលក្ខភាសា នាម
ភាសាមនុស្សមិលក្ខៈ។
-
មិលក្ខា នាម
( ម . ព . មិលក្ខៈ )។
-
មិលក្ខី នាម
( ម . ព . មិលក្ខៈ )។
-
មិលក្ខៈ គុណនាមនាម
ដែលមានភាសាមិនច្បាស់លាស់, ដែលនិយាយស្ដីមិនសូវត្រូវតាមខ្យល់អក្សរ; មនុស្សព្រៃ, មនុស្សអ្នកស្រុកចុងកាត់មាត់ញកឬដែលនៅឆ្ងាយពីទីប្រជុំជន
-
មិល្លីក្រាម នាម
ខ្នាតរង្វាស់ទម្ងន់ដែលតូចជាងឯកតាសង់ទីក្រាម ( ស . ក្រ .) ១០ដងសរសេរអក្សរកាត់ជាម . ក្រ .
-
មិល្លីម៉ែត្រ នាម
ចំនួនឬប្រវែងមួយពាន់ភាគដែលចែកឬដែលបែងចេញពីក្នុងមួយម៉ែត្រអក្សរកាត់ ( ម . ម .)។
-
មី នាមសព្វនាម
ឈ្មោះម្សៅហាន់មួយប្រភេទសម្បុរលឿងសាច់ស្វិតបន្តិចជាងគុយទាវ។
-
មីកូវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាពីជំងឺដែលបង្កដោយមេរោគជាពពួកផ្សិត។
-
មីកូស នាម
ជំងឺផ្សិត។
-
មីក្រុប នាម
ភាវៈរស់តូចល្អិតដែលគេអាចមើលឃើញតែដោយសារមីក្រូទស្សន៍ដូចជាពួកប្រូតូសូអ៊ែបាក់តេរីផ្សិតហ្វុងហ្ស ៊ីវីរុស
-
មីក្រុបវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាពីមីក្រុប។
-
មីក្រូទស្សន៍ នាម
( ម . ព . អតិសុខុមទស្សន៍ក្នុងអតិ )។
-
មីក្រូទិន្នន័យ នាម
ទិន្នន័យកម្រិតបុគ្គលដែលប្រមូលបានពីអង្កេតជំរឿនឬប្រភពរដ្ឋបាល។
-
មីក្រូម៉ាឃិធីង នាម
សំណុំសកម្មភាពនិងដំណើរការកិច្ចទីផ្សាររបស់សហគ្រាសណាមួយអំពីផលិតផលឬសេវារបស់ខ្លួនឆ្ពោះទៅក្រុមអតិថិជនជាក់លាក់។
-
មីក្រូសរីរាង្គ នាម
មីក្រុប, ភាវរស់តូចល្អិតដែលគេអាចមើលឃើញតែដោយសារមីក្រូទស្សន៍
-
មីក្រូសហគ្រាស នាម
សហគ្រាសដែលមានទុនសមមូលសរុបតិចជាង២០០លានរៀលឬមានបុគ្គលិកពេញម៉ោងតិចជាង១០នាក់ឬមានផលរបរប្រចាំឆ្នាំតិចជាង២៥០លានរៀល។តួលេខនេះប្រើក្នុងវិស័យឧស្សាហកម្មនិងសិប្បកម្មដែលមានអត្រាប្ដូរប្រាក់១ដុល្លារស្មើនឹង៤០០០រៀល។
-
មីក្រូសារពាង្គកាយ នាម
ភាវៈរស់តូចៗក្នុងទម្រង់ជាកោសិកាតែមួយឬជាបណ្ដុំកោសិកាដែលយើងមិនអាចមើលដោយភ្នែកទទេបាន
-
មីក្រូសេដ្ឋកិច្ច នាម
ផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ចសិក្សាអំពីឥរិយាបថរបស់បុគ្គលក្រុមហ៊ុនឬស្ថាប័នដែលពាក់ព័ន្ធទៅនឹងជម្រើសនិងការសម្រេចចិត្តក្នុងការឆ្លើយតបនឹងថ្លៃទំនិញនិងតម្រូវការក្នុងទីផ្សារ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។