វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 32 / 60
-
មិត្រ នាម
( ម . ព . មិត្ត )។
-
មិត្រភក្ដិ នាម
សេចក្ដីស្មោះត្រង់ចំពោះមិត្រឬមិត្រដែលស្លូតត្រង់។
-
មិត្រភាព នាម
( ម . ព . មិត្តភាព )។
-
មិត្រភេទ នាម
( ម . ព . មិត្តភេទ )។
-
មិត្រភ្ងា នាម
( ម . ព . មិត្តភ្ងា )។
-
មិត្រលាភ នាម
( ម . ព . មិត្តលាភ )។
-
មិត្រសម្ពន្ធជាតិ នាម
អ្នកដែលមានជាតិផ្សេងគ្នាចងគ្នាជាមិត្រ។
-
មិត្រសម្លាញ់
មិត្រជាទីស្រឡាញ់។
-
មិត្រាភិបាល នាម
ការរក្សាមិត្រគឺការជួយគ្រប់គ្រងរក្សាមិត្រដោយពុំមើលបំណាំ
-
មិថិលា នាម
ឈ្មោះក្រុងមួយរបស់ដែនវិទេហៈ ( ប្រទេសឥណ្ឌា ) ក្នុងសម័យបុរាណព្រេងនាយ, ឋិតនៅខាងទិសឦសាននៃដែនបាំង័្គលឬបេង័្គលសព្វថ្ងៃនេះ; មាននិយាយចេញឈ្មោះជាញឹកញយក្នុងគម្ពីរជាតកផ្នែកខាងពុទ្ធសាសនា
-
មិថុន នាម
គូ, គូនៃបុរសនិងស្ត្រី; ឈ្មោះខែទី៣នៃសុរិយគតិ, មាន៣០ថ្ងៃ
-
មិថុនរាសី នាម
( ម . ព . មិថុននិងរាសី២)។
-
មិថុនា នាម
ឈ្មោះខែទី៦តាមសុរិយគតិមាន៣០ថ្ងៃនិងរាសីរូបគូបុរសស្ត្រី។
-
មិថុនៈ នាម
( ម . ព . មិថុន )។
-
មិថ្យាចារ នាម
( ម . ព . មិច្ឆានិងមិច្ឆាចារក្នុងមិច្ឆា )។
-
មិទ្ធៈ នាម
សេចក្ដីងុយដេក; ( រ . ស .) ប្រើជាកិ .
-
មិន គុណកិរិយា
ជាពាក្យបដិសេធសម្រាប់និយាយនាំមុខកិ ., គុ . ឬគុ . កិ . មានសេចក្ដីថា " ពុំ, ឥត "
-
មិនខ្មេះទេ
( សំនួន .) មិនកើតទេ ( ពាក្យធម្មតា )។
-
មិនញញើតមាត់
( ម . ព . ស៊ប់មាត់ )។
-
មិនដឹងខ្យល់
( សំនួន .) មិនយល់ដឹងអ្វីសោះ, គ្មានចេះអ្វី
-
មិនដែលប្រទះ កិរិយាសព្ទ
មិនដែលចួប, មិនដែលឃើញ។
-
មិនដែលប្រទះភ្នែក
មិនដែលបានឃើញសោះ។
-
មិនដែលមានអ៊ឹះ
( ម . ព . មិនអ៊ ឹះ )។
-
មិនដែលអ៊ឹះ
( ម . ព . មិនអ៊ ឹះ )។
-
មិនណយ
( សំនួន .) មិនល្មម, មិនអន់, គ្រាន់បើ
-
មិនទាន់ជ្រុះអាចម៍ក្របី
( សំនួន .) ដែលនៅក្មេងសេចក្ដីមិនទាន់យល់ការរាក់ជ្រៅ
-
មិនទាន់បាត់ធុំក្លិនទឹកដោះ
( សំនួន .) ( ម . ព . មិនទាន់ជ្រុះអាចម៍ក្របី )។
-
មិនផេះទេ
( ព . ប្រ .) មិនកើតការទេ!។
-
មិនសូវឆ្ងាញ់
មិនឆ្ងាញ់ប៉ុន្មាន, ដែលឆ្ងាញ់តិច។
-
មិនសូវស្រណុកខ្លួន
មិនសូវជា, ឈឺចាប់បន្តិចបន្តួច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។