វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 31 / 60
-
មិច្ឆាទិដ្ឋិ នាម
សេចក្ដីយល់ឃើញខុសគឺដំណើរយល់ខុសអំពីសេចក្ដីពិតដូចយ៉ាងយល់ឃើញថាមាតាបិតាគ្មានគុណ, សត្វទាំងអស់ស្លាប់ហើយលែងកើតទៀតជាដើម។
-
មិច្ឆាទិដ្ឋិកជន នាម
ជនប្រកបដោយមិច្ឆាទិដ្ឋិ, ជនអ្នកមានការយល់ឃើញខុស។
-
មិច្ឆាទិដ្ឋិជន នាម
ជនប្រកបដោយមិច្ឆាទិដ្ឋិ, ជនអ្នកមានការយល់ឃើញខុស។
-
មិច្ឆាពាក្យ នាម
សម្ដីខុសគឺការប្រើវាចាខុសគន្លងមានពោលពាក្យកុហក, ពាក្យញុះញង់ជាដើម។
-
មិច្ឆាព្យាយាម នាម
ព្យាយាមខុសគឺព្យាយាមធ្វើអំពើអាក្រក់ណាមួយ។
-
មិច្ឆាមគ្គ នាម
ផ្លូវខុសគឺផ្លូវឬគន្លងដែលមិនពិត
-
មិច្ឆាវាចា នាម
( ដូចគ្នានឹងមិច្ឆាពាក្យដែរ )។
-
មិច្ឆាវាយាមៈ នាម
( ដូចគ្នានឹងមិច្ឆាព្យាយាមដែរ )។
-
មិច្ឆាសង្កប្ប នាម
តម្រិះខុស។
-
មិច្ឆាសង្កប្បៈ នាម
សេចក្ដីត្រិះរិះខុស។
-
មិច្ឆាសតិ នាម
សតិខុស, ការរលឹកខុស។
-
មិច្ឆាសមាធិ នាម
សមាធិខុស។
-
មិច្ឆាអាជីព នាម
( ដូចគ្នានឹងមិច្ឆាជីពដែរ )។
-
មិច្ឆាអាជីវោ នាម
( ម . ព . មិច្ឆាអាជីវៈ )។
-
មិច្ឆាអាជីវៈ នាម
( ម . ព . មិច្ឆាអាជីព )។
-
មិតភាណិនី គុណនាមនាម
( ម . ព . មិតភាណី )។
-
មិតភាណី គុណនាមនាម
ដែលចេះនិយាយស្ដីឬអ្នកចេះនិយាយស្ដីគួរដល់ប្រមាណគឺចេះលៃលកពាក្យសម្ដីឱ្យគួរដល់ការមិនឱ្យលើសមិនឱ្យខ្វះមិនឱ្យហួសហេតុហួសដំណើរ
-
មិត្ត នាម
អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺកល្យាណមិត្តមិត្តដែលមានអធ្យាស្រ័យល្អ; បាបមិត្តមិត្តដែលមានអធ្យាស្រ័យអាក្រក់
-
មិត្តទ្រុស្ត គុណនាមនាម
ដែលទ្រុស្តមិត្ត; ដំណើរទ្រុស្តមិត្ត
-
មិត្តទ្រុះ គុណនាមនាម
( ម . ព . មិត្តទ្រុស្ត )។
-
មិត្តប្រចុប នាម
មិត្តដែលប៉ិនខាងនិយាយលើកបញ្ជោរឬចាក់បណ្ដោយអែបអបស្របតាមតែមាត់ក្រៅដើម្បីយកផលប្រយោជន៍ផ្ទាល់ខ្លួនតែចិត្តមិនស្មោះត្រង់។
-
មិត្តភាណិនី គុណនាមនាម
( ម . ព . មិតភាណី។
-
មិត្តភាព នាម
ភាពឬភាវៈនៃមិត្តគឺបែបបទសណ្ដាប់ធ្នាប់របស់មិត្ត
-
មិត្តភេទ នាម
ដំណើរផ្សេងឬការបែកចាកមិត្តគឺដំណើរផ្សេងទីទៃឬការបែកឃ្លាតចាកមិត្តព្រោះព្រាត់ប្រាសនិរាសឬព្រោះឈ្លោះទាស់ទែងគ្នា។
-
មិត្តភ្ងា នាម
មិត្តជាទីស្រឡាញ់។
-
មិត្តលាភ នាម
ការបានមិត្តគឺការបានគ្នាថ្មីមកជាមិត្តឬបានអ្នកដែលមិនធ្លាប់ជិតដិតស្និទ្ធស្នាលមកជាគ្នា។
-
មិត្តវិន្ទ
ការចួបមិត្ត; ការបានមិត្ត។
-
មិត្តសន្ថវភាព នាម
ភាវៈឬភាពនៃការនៅរួបរួមជាមួយនឹងមិត្ត
-
មិត្តូបត្ថម្ភ នាម
ឧបត្ថម្ភរបស់មិត្តឬឧបត្ថម្ភអំពីមិត្ត។
-
មិត្តោបត្ថម្ភ នាម
( ម . ព . មិត្តូបត្ថម្ភ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។