វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 28 / 60
-
មានស្នៀត
ដែលមានល្បិច
-
មានអំពើ កិរិយាសព្ទគុណនាម
មានប្រយោជន៍; ដែលមានការធ្វើ។
-
មានឥរិយាសមរម្យ
មានឫកពាសមរម្យ។
-
មានឱកាស កិរិយាសព្ទ
មានពេលទំនេរ, មានទីចន្លោះ។
-
មានឱជា កិរិយាសព្ទ
មានរសឆ្ងាញ់
-
មានឱជារស កិរិយាសព្ទ
( ម . ព . មានឱជាក្នុងឱជ )។
-
មានឱតមានភ័ន្ត
មានបែបមានយ៉ាង, មានតិចៗស្មើៗឮខ្លាំងៗ ( ចំពោះតែវាចា )
-
មានះ នាម
សេចក្ដីប្រកាន់, ដំណើរប្រកាន់ខ្លួន, សេចក្ដីរឹងត្អឹង
-
មាន់ នាម
សត្វទ្វិបាទមួយប្រភេទជាជាតិបក្សីតែហើរបានដោយខ្សោយ, ជាសត្វចិញ្ចឹមហៅថាមាន់ស្រុកឬហៅត្រឹមតែមាន់ក៏បាន, ជាសត្វនៅក្នុងព្រៃហៅថាមាន់ព្រៃក៏មាន; មាន់ស្រុកមានច្រើនបែបគឺ។
-
មាន់កណ្ដូង នាម
( ម . ព . មាន់នាឡ )។
-
មាន់កំសាកញី គុណនាម
មាន់ឈ្មោលមួយប្រភេទដែលមានរូបដូចមាន់ញី។
-
មាន់ក្រញាស នាម
មាន់មានស្លាបក្រញាសច្រាងឡើងលើ។
-
មាន់ក្រញាស់
មានស្លាបក្រញាសច្រាងឡើងលើ។
-
មាន់គក នាម
មាន់មានរូបធំជ្រងកជាងមាន់ទាំងពួង។
-
មាន់ចែ នាម
មាន់មានរូបតូចជាងមាន់ទាងបែបភាពស្រដៀងនឹងមាន់ព្រៃ។
-
មាន់ទាង នាម
មាន់មានរូបធំចុះបន្ទាប់ពីមាន់គកមក។
-
មាន់ទឹក នាម
សត្វបក្សីមួយប្រភេទមានជើងវែងកវែងមាឌស្រដៀងនឹងកុកសាប់នៅអាស្រ័យតែក្បែរមាត់ទឹកឬលើត្រឹបឬក៏បឿន។
-
មាន់ទេស នាម
មាន់ដែលមានពូជមកពីអាម៉េរិកខាងជើងមានរូបរាងធំជង្គ្រោង។
-
មាន់ទោរ នាម
សត្វបក្សីមួយប្រភេទមានជើងវែងចំពុះស្រួចសម្បុរក្រហមនៅអាស្រ័យលើត្រឹបឬបឿន។
-
មាន់នាឡ នាម
មាន់ដែលត្រងិលឥតកន្ទុយ។
-
មាន់បារាំង នាម
ឈ្មោះបក្សីធំមួយប្រភេទមានក្បាលនិងករុំដោយស្បែករយាក ( ភ្នាស ) ពណ៌ក្រហម
-
មាន់បីសាសន៍ នាម
មាន់ដែលគេចិញ្ចឹមក្នុងរយៈពេលខ្លីអាចត្រឹម៣៥ថ្ងៃឬ៤៥ថ្ងៃមានសាច់និងឆ្អឹងផុយ។មាន់នេះគេអាចហៅខុសៗគ្នាទៅតាមតំបន់នៅខាងសៀមរាបហៅមាន់ត្រូវមីនអ្នកខ្លះហៅមាន់កសិកម្មជាដើម។ ( កសិ .) មាន់ដែលបានមកពីការបង្កាត់មាន់ឈ្មោលពូជណាមួយដូចជា Leghorn បង្កាត់ជាមួយមាន់ញីពូជ ISA Brown បាន F1 ហើយយក F1 ញីមកបង្កាត់
-
មាន់ព្រៃ នាម
មាន់ដែលកើតនៅក្នុងព្រៃ។
-
មាន់ម្រេច នាម
មាន់ដែលមានរូបតូចជាងមាន់ទាំងពួង។
-
មាន់រងាវ នាម
ឈ្មោះពេលយប់ដែលមាន់តែងរងាវតាមចំណាំ។
-
មាន់រងាវកុះ នាម
ពេលដែលមាន់រងាវកុះស្រុះគ្នាជិតភ្លឺ។
-
មាន់រងាវទឹកជោរ នាម
ពេលដែលមាន់រងាវដំណាលនឹងវេលាទឹកសមុទ្រជោរមុនអធ្រាត្រ ...។
-
មាបង្កើត នាម
បុរសដែលជាប្អូនបង្កើតរបស់មាតាឬបិតា។
-
មាយា នាម
កល, កិច្ចកល, ល្បិចល្បង; ពុត, ពុតត្បុត, ពុតពើ, ដំណើរលាក់ពុត, ដំណើរកកិចកកុច, របិញរបុញ
-
មាយី គុណនាម
ដែលមានមាយា; សម្រាប់និយាយផ្សំជាមួយនឹងពាក្យមាយាថា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។