វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 27 / 60
-
មានត្រកូល គុណនាម
ដែលមានពូជមានអម្បូរដែលកើតក្នុងត្រកូលខ្ពស់ឬត្រកូលមានកេរ្តិ៍ឈ្មោះ។
-
មានថ្ងៃខែ នាម
មានរដូវ។
-
មានទណ្ឌ នាម
ឈើរង្វាស់, ខ្នាតរង្វាស់ដូចយ៉ាងម៉ែត្រជាដើម ( ហៅថាមាត្រាទណ្ឌក៏បាន )។
-
មានទុក្ខ កិរិយាសព្ទ
កើតទុក្ខ។
-
មានទ្រព្យ គុណនាម
ដែលបរិបូរដោយទ្រព្យសម្បត្តិ។
-
មានធម៌ គុណនាម
ដែលប្រព្រឹត្តឬប្រកាន់សុចរិតឬដែលមានចិត្តប្រកបដោយមេត្តាករុណា; និយាយថាមានធម៌សប្បុរសក៏បាន។
-
មាននៅ កិរិយាសព្ទ
កំពុងតែមាន, ដែលឋិតនៅ។
-
មានបុណ្យ គុណនាម
ដែលមានភ័ព្វមានសំណាងខ្ពស់មានយសស័ក្ដិ ...។
-
មានប្រឡាយទើបទឹកហូរ
( ព . ទ . បុ .) មានទំនងគួរឱ្យថាទើបគេថាបាន ...។
-
មានប្រៀបលើគេ កិរិយាសព្ទ
មានតម្លៃលើគេដោយការប្រៀបផ្ទឹមគឺបើប្រៀបផ្ទឹមនឹងគេឃើញថាគ្រាន់បើជាងគេ។
-
មានផៅ គុណនាម
( ម . ព . មានត្រកូល )។
-
មានផ្ទៃពោះ កិរិយាសព្ទ
មានគ័ភ៌ ( ផើម )។
-
មានពុត គុណនាម
ដែលមានចិត្តរបិញរបុញ។
-
មានពោះពុង កិរិយាសព្ទ
មានគ័ភ៌។
-
មានព្រលឹង គុណនាម
ធាត់, មានសាច់, មានសាច់មានឈាម។ពាក្យគួរសមសម្រាប់និយាយចំពោះមនុស្សដែលគួរគោរពឬគួរថ្នម, មនុស្សថ្នាក់ខ្ពស់រហូតដល់សេនាបតី, ចុះមកដល់ក្មេងតូច
-
មានព្រេង កិរិយាសព្ទ
មានអំពើកសាងមកពីព្រេងនាយ។
-
មានព្រះអង្គ គុណនាម
( រ . ស .) ឬ ( ស . ស .) ធាត់។
-
មានភ័ព្វ កិរិយាសព្ទ
មានសំណាងគួរដល់សេចក្ដីសុខចម្រើន, គួរឱ្យអ្នកធំសង្គ្រោះបាន
-
មានមាត់មានពាក្យ
ជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវឬការនិយាយថានាយថាអាយដោយយល់ទាស់
-
មានមារយាទ គុណនាម
ដែលមានមារយាទល្អ, ដែលមានឫកពានឹងធឹង, ស្លូតបូត
-
មានមុខ គុណនាម
មានមុខមានឈ្មោះដែលអាចចេញមុខក្នុងទីប្រជុំបាន, ដែលមានអ្នកធំអ្នកតូចរាប់អានច្រើន។
-
មានមុខមាត់ គុណនាម
( ម . ព . មានមុខ )។
-
មានម្សៀត គុណនាម
ដែលមានប្រយោជន៍, ដែលបានការ។
-
មានរុងមានឆ្មារ
មានធំមានតូច
-
មានរឿង នាមកិរិយាសព្ទ
មានហេតុ; មានអធិករណ៍
-
មានសម្បត្តិ គុណនាម
( ម . ព . មានទ្រព្យ )។
-
មានសារមកដល់
មានសំបុត្រមកដល់។
-
មានសំណាង
មានភ័ព្វព្រេងល្អ, មានបុណ្យភ័ព្វពីព្រេងនាយមក។
-
មានសំរាមទើបឆ្កែជុះ
មានទំនងទើបគេថា ( ពិតខ្លះទេខ្លះ )។
-
មានស្នាម
( ព . ប្រ .) មានហេតុអាក្រក់ដែលធ្លាប់ប្រព្រឹត្តពីមុនរួចមកហើយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។