វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 23 / 60
-
មាក់សាង នាម
ឈ្មោះឈើមួយប្រភេទផ្លែទំហំស្រដៀងនឹងផ្លែគុយសម្បុរខៀវមានជ័រច្រើនវេលាទុំមានរសផ្អែមត្រជាក់សម្រាប់បរិភោគ។
-
មាក់សាន់ នាម
ឈ្មោះដាវមួយប្រភេទ។
-
មាក្មេក នាម
ប្អូនប្រុសរបស់ម្ដាយក្មេកឬរបស់ឪពុកក្មេក
-
មាគធិក នាម
( ម . ព . មគធៈ )។
-
មាគធិកា នាម
( ម . ព . មគធៈ )។
-
មាគធី នាម
សម្ដីប្រាក្រឹតមួយបែប។
-
មាគធីភាសា នាម
( ម . ព . មាគធី )។
-
មាគធៈ នាម
( ម . ព . មគធៈ )។
-
មាគសិរ នាម
( ម . ព . មិគសិរ )។
-
មាគ៌ា នាម
ផ្លូវ
-
មាឃ នាម
ឈ្មោះខែទី៣តាមចន្ទគតិមាន២៩ថ្ងៃ
-
មាឃនក្សត្រ នាម
ផ្កាយមាឃ ( ហៅថាមាឃនក្សត្រឫក្សក៏បាន )។
-
មាឃបូជា នាម
ការធ្វើបូជាក្នុងខែមាឃ។
-
មាជីដូនមួយ នាម
បុរសដែលជាប្អូនជីដូនមួយរបស់មាតាឬរបស់បិតា
-
មាជីទួតមួយ នាម
បុរសដែលជាប្អូនជីទួតមួយរបស់មាតាឬរបស់បិតា
-
មាជីលួតមួយ នាម
បុរសដែលជាប្អូនជីលួតមួយរបស់មាតាឬរបស់បិតា
-
មាឌ នាម
ទំហំ; រូបស្បាត
-
មាឌដំបង គុណកិរិយា
ដោយមានមាឌធំចង្គ្រោង
-
មាណព នាម
ប្រុសកំលោះ
-
មាណពក៍ នាម
ប្រុសជំទង់
-
មាណវិកា នាម
ស្ត្រីជំទង់
-
មាណវី នាម
ស្ត្រីក្រមុំ
-
មាតលី នាម
នាមទេវបុត្រជាសារថីរបស់ព្រះឥន្ទ្រ ( ហៅថាមាតលីទេវបុត្រក៏បាន )។
-
មាតា នាម
ម្ដាយ, ម៉ែ។
-
មាតាបិតា នាម
ម្ដាយនិងឪពុក, ម៉ែនិងឪ ( និយាយថាបិតាមាតាក៏បាន, តែបា . សំ . ច្រើនប្រើជាមាតាបិតា។
-
មាតាបិតុគុណ នាម
គុណមាតាបិតា។
-
មាតាបិតុបដ្ឋាន នាម
ការបម្រើឬបីបាច់រក្សាមាតាបិតា
-
មាតាមហយ្យកា នាម
ជីដូនទួតខាងមាតា; ( រ . ស .)
-
មាតាមហយ្យកៈ នាម
ជីតាទួតខាងមាតា; ( រ . ស .)
-
មាតាមហយ្យក៍ នាម
( ម . ព . មាតាមហយ្យកៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។