វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 20 / 60
-
មហាវិទ្យាល័យ នាម
កន្លែងសម្រាប់រៀនវិជ្ជាជាន់ខ្ពស់, សាលារៀនចំណេះខ្ពស់។
-
មហាវិមលធម្ម នាម
ឋានន្តរសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋទីរាជាគណៈរឿនហ្លួង, មានមុខងារជាភត្តុទ្ទេសក៍ក្នុងព្រះរាជនិមន្តន៍និងការប្រិតប្រៀបព្រះភិក្ខុសង្ឃឱ្យមានសណ្ដាប់ធ្នាប់រៀបរយ
-
មហាវិហារ នាម
វត្តធំ; កុដិធំ។ខ្មែរប្រើពាក្យនេះសំដៅចំពោះតែរោងឧបោសថធំៗក្នុងវត្តនីមួយៗ។
-
មហាវីរិយៈ នាម
ព្យាយាមធំ, សេចក្ដីប្រឹងប្រែងខ្លាំងគឺព្យាយាមធ្វើពុំមានឈប់ ...។
-
មហាវ័ក នាម
( ម . ព . មហាសាវក )។
-
មហាវ័ន នាម
ព្រៃធំ។
-
មហាសករាជ នាម
សករាជធំ, កើតមុនចុល្លសករាជ៥៦០ឆ្នាំក្នុងកាលពុទ្ធសករាជ៦២១ ( ប្រើអក្សរសង្ខេបថាម . ស .)។
-
មហាសក្ការៈ នាម
សក្ការៈធំឬច្រើន។
-
មហាសង្ក្រាន្ត នាម
សំបុត្រប្រាប់ដំណើរចូលឆ្នាំថ្មីព្រមទាំងទំនាយទឹកភ្លៀងជាដើមក្នុងឆ្នាំនោះផង, ប្រក្រតិទិនឬប្រតិទិន។
-
មហាសង្គ្រាម នាម
ចម្បាំងធំ។
-
មហាសង្ឃរាជ នាម
ព្រះនាមរបស់សម្ដេចព្រះសង្ឃរាជដែលជាធំលើព្រះសង្ឃទាំងពួង។
-
មហាសត្ត នាម
សត្វប្រសើរ; ពាក្យសម្រាប់ហៅពោធិសត្វដែលកំពុងបំពេញបារមីជិតនឹងដល់កាលកំណត់បានត្រាស់ជាព្រះពុទ្ធ ( ព . ពុ .)។
-
មហាសត្រូវ នាម
សត្រូវធំ។
-
មហាសត្វ នាម
នាមសម្រាប់ហៅព្រះពោធិសត្វកាលដែលព្រះពុទ្ធនៅមិនទាន់ត្រាស់ដឹងនៅឡើយ។
-
មហាសន្និបាត នាម
ការប្រជុំធំ, មហាសមាគម។
-
មហាសព្ទ នាម
ពាក្យដែលមានន័យគ្របដណ្ដប់លើពាក្យផ្សេងទៀតដែលជាអនុសព្ទ
-
មហាសមាគម នាម
ការមកជួបជុំគ្នាច្រើន, ការប្រជុំគ្នាយ៉ាងធំ។
-
មហាសមុទ្ទ នាម
សមុទ្ទធំ។
-
មហាសមុទ្រ នាម
( ម . ព . មហាសមុទ្ទ )។
-
មហាសម្មតរាជ នាម
ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមនៃភទ្រកល្បនេះ
-
មហាសារីបុត្ត នាម
( ម . ព . សារីបុត្ត )។
-
មហាសាល គុណនាមនាម
ដែលមានទ្រព្យខ្លឹមសារច្រើន; អ្នកមានទ្រព្យច្រើនលើសលន់ ...; ហៅតាមថ្នាក់វណ្ណៈថាខត្តិយមហាសាល, ព្រាហ្មណមហាសាល, គហបតិមហាសាល។
-
មហាសាលា នាម
សាលាធំ។
-
មហាសាវក នាម
សាវ័កធំគឺព្រះមហាថេរទាំងឡាយដែលជាសិស្សសំខាន់របស់ព្រះសម្មាសម្ពុទ្ធក្នុងពុទ្ធសម័យ, មាន៨០អង្គហៅថាអសីតិសាវកឬអសីតិមហាសាវ័ក ( ព . ពុ .)។
-
មហាសីមា នាម
សីមាធំក្នុងវិស័យពុទ្ធសាសនាសំដៅយកអវិប្បវាសសីមាគឺសីមាដែលសង្ឃសន្មតិសម្រាប់ឱ្យភិក្ខុនៅប្រាសចាកត្រៃចីវរបាន។
-
មហាសុមេធាធិបតី នាម
ឋានន្តរសមណស័ក្ដិសម្រាប់ព្រះសង្ឃនាយកឬជួនកាលជាព្រះសង្ឃរាជខាងគណៈមហានិកាយក្នុងប្រទេសកម្ពុជា
-
មហាសេដ្ឋី នាម
សេដ្ឋីធំ។
-
មហាសេវកាមាត្យ នាម
( ម . ព . មហាសេវ័ក )។
-
មហាសេវ័ក នាម
សេវ័កធំឬសេវកាមាត្យធំ។
-
មហាស្រណុក នាម
ស្រណុកច្រើនគឺអ្នកដែលរមែងនៅជាសុខមិនប្រទះសេចក្ដីនឿយហត់; កិច្ចការឬដំណើរអ្វីមួយដែលងាយដែលស្រួលជាបំផុត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។