វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 19 / 60
-
មហាមិត្ត នាម
មិត្រធំ, មិត្រប្រសើរ, មិត្រខ្ពង់ខ្ពស់ ( ក្នុងសម័យបុរាណច្រើនប្រើចំពោះក្សត្រិយ៍ដែលជាមិត្រនឹងក្សត្រិយ៍ប្រទេសដទៃ;)។
-
មហាមុនី នាម
អ្នកប្រាជ្ញធំ; ព្រះសព្វញ្ញុពុទ្ធ។
-
មហាមេឃ នាម
ពពកខាប់ដាលខ្មៅងងឹតដាបដែលបង្អុរភ្លៀង, ភ្លៀងធំ, ភ្លៀងខ្លាំង។
-
មហាមោគ្គល្លាន នាម
( ម . ព . មោគ្គល្លាន )។
-
មហាម៉ាត់ នាម
នាមរបស់សាស្ដាម្នាក់កើតនៅក្រុងម៉េក្កះដែនអារ៉ាប់ក្នុងខាងដើមសតវត្សទី១២នៃពុទ្ធសករាជ ( ព . ស . ១១១៣ឬ១១១៤) ជាមេលទ្ធិបង្កើតសាសនាអ៊ិស្លាម; ធ្វើមរណកាលនៅក្រុងម៉េឌីនឬម៉េឌីន៉ា ( ដែនអារ៉ាប់ ) ក្នុងកាលពុទ្ធសករាជ១១៧៥; ពួកជនជាសាវ័កបានកំណត់តាំងសករាជអ៊ិស្លាម ( រាប់១) ពីត្រឹមថ្ងៃដែលមហាម៉ាត់ដោះខ្លួនគេចចេញពីក្រុងម៉េក្កះទៅនៅឯស្រុកយ៉ាតៈរ៉េប ( ដែលតមកក្លាយជាស្រុកក្រុងឈ្មោះម៉េឌីនឬម៉េឌីន៉ា ) ក្នុងកាលពុទ្ធសករាជ១១៦៥។ ( អ្នកប្រទេសអឺរ៉ូបច្រើនហៅមហាម៉ាត់នេះថាម៉ូហ័មម៉ិតឬម៉ាហូម៉ិត )។
-
មហាយញ្ញ នាម
យញ្ញធំ, ការបូជាធំ ( ច្រើនប្រើខាងលទ្ធិព្រាហ្មណ )
-
មហាយាន នាម
យានធំ។
-
មហាយុគ នាម
យុគធំគឺកាលឬសម័យដែលយូរអង្វែងគ្រប់ចំនួនយុគទាំង៤; តាមលទ្ធិបុរាណថាកាលវែងចំនួនបួនលានបីសែនពីរហ្មឺន (៤. ៣២០. ០០០) ឆ្នាំមនុស្សលោក។
-
មហាយុទ្ធ នាម
ចម្បាំងធំ, មហាសង្គ្រាម ( ហៅថាមហាយុទ្ធនាក៏បាន )។
-
មហារញ្ញ នាម
ព្រៃធំ, មហាវ័ន, ព្រហាវ័ន ( ព . កា .)។
-
មហារដ្ឋ នាម
ដែនធំ។
-
មហារណ្យ នាម
( ម . ព . មហារញ្ញ )។
-
មហារពឹស នាម
រពឹសណាស់។
-
មហារម្លាយ នាម
ឈ្មោះឈើមួយប្រភេទពេទ្យខ្មែរបុរាណប្រើជាឱសថយកសំបកដាំ ( ស្ងោរ ) យកទឹកផឹករម្លាយឈាមដែលក្រំក្នុងខ្លួន, ហៅថ្នាំមហារម្លាយឬហៅថ្នាំក្រំមហារម្លាយ, ក្បួនថ្នាំខ្លះហៅថ្នាំមហារលាយ។
-
មហារលាយ នាម
( ម . ព . មហារំលាយ )។
-
មហារាជ នាម
ស្ដេចធំ។
-
មហារាជានុភាព នាម
អានុភាពនៃស្ដេចធំ។
-
មហារាត្រ នាម
វេលាអធ្រាត្រ ( ព . កា .)។
-
មហារាស្ត្រី នាម
សម្ដីប្រាក្រឹតមួយបែប។
-
មហារីក នាម
ឈ្មោះរោគមួយប្រភេទកើតត្រង់មាត់បបូរមាត់រីកស្ទាញដូចផ្សិតក៏មានកើតត្រង់សរីរាវយវៈខាងក្នុងផ្សេងពីមាត់ក៏មាន, ជារោគរបឹងរឹងត្អឹងក្រៃពេកពេទ្យពិបាកនឹងព្យាបាលឱ្យសះជាបាន
-
មហារីកវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាពីជំងឺមហារីក, វិធីសាស្ត្រការពារនិងព្យាបាលជំងឺមហារីក។
-
មហារោរព គុណនាមនាម
ដែលមានសូរសព្ទសម្រែកដោយសេចក្ដីទុក្ខឮខ្លាំងក្រៃ; ដែលមានសូរសម្រែកថ្ងូរខ្លាំងគួរខ្លាច។
-
មហារំលាយ នាម
ឈ្មោះឈើមួយប្រភេទពេទ្យខ្មែរបុរាណប្រើជាឱសថយកសំបកដាំ ( ស្ងោរ ) យកទឹកផឹករម្លាយឈាមដែលក្រំក្នុងខ្លួន, ហៅថ្នាំមហារម្លាយឬហៅថ្នាំក្រំមហារម្លាយ, ក្បួនថ្នាំខ្លះហៅថ្នាំមហារលាយ។
-
មហាលាភ នាម
លាភធំ, ការបានផលយ៉ាងធំ។
-
មហាលោភ គុណនាម
ដែលមានលោភធំ, ដែលមានសេចក្ដីជំពាក់ចិត្តខ្លាំង។
-
មហាលំបាក នាម
លំបាកខ្លាំង។
-
មហាល្មោភ នាម
ល្មោភក្រៃពេក, ល្មោភខ្លាំង។
-
មហាវគ្គ គុណនាមនាម
វគ្គធំ, ដែលមានវគ្គធំៗ។
-
មហាវាបី នាម
បឹងធំ
-
មហាវិថី នាម
ផ្លូវធំៗក្នុងទីក្រុង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។